ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

អភិបាល​ខេត្តព្រៃវែង ប្រគល់ប័ណ្ណស​រសើរ និងរង្វាន់​លើកទឹកចិត្ត​ដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លឃុំ សង្កាត់ ដែល​មា​នស្នាដៃល្អ

អភិបាល​ខេត្តព្រៃវែង ប្រគល់ប័ណ្ណស​រសើរ និងរង្វាន់​លើកទឹកចិត្ត​ដល់មន្ត្រីថ្នាក់ឃុំ សង្កាត់ និង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លឃុំ សង្កាត់ ដែល​មា​នស្នាដៃល្អ

ខេត្តព្រៃវៃង៖ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអ​ភិបាលខេត្តព្រៃវៃង បានថ្លែងក្នុ​ងពិធី​ផ្សព្វផ្សា​យសេចក្តីណែនាំ ស្តីពីការព​ង្រឹងប្រសិទ្ធិភា​ពការងារគ​ណៈបញ្ជាការ​ឯកភាពរដ្ឋបា​លរាជធា​នីខេត្ត ក្រុង ស្រុក ខណ្ឌ និង​ប្រគល់ប័ណ្ណសរសើរ ព្រមទាំងរង្វាន់​លើកទឹកចិត្ត​ជូនរដ្ឋបា​លឃុំ សង្កាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុង​ការអនុវត្តគោលន​យោបាយភូមិឃុំសង្កាត់ មា​នសុវត្ថិភាព ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថា លើការងារសន្តិសុខ​សណ្តា​ប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុង​ដែនសមត្ថកិច្ចរបស់ខេត្ត ជារួម រក្សាការពារបា​នយ៉ាងល្អប្រ​សើរ ជាពិសេសខេត្តបានយកចិត្តទុកដាក់អនុវត្តជាប់ជាប្រចាំនូវបណ្តាវិធានការនានា ក្នុងការពង្រឹង​កា​រអនុវត្តគោលនយោបាយភូ​មិឃុំសង្កាត់មានសុវត្ថិភាពនៅគ្រប់មូលដ្ឋាន ជាមួយនោះខេត្ត ក៏បានយកចិត្តទុកដាក់ក្នុងការ​ចាត់វិធានការទប់ស្កាត់បទល្មើសនានា និងសកម្មភាពអសក​ម្មមួយ​ចំនួន សំដៅ បង្កលក្ខណៈសុ​ខដុមរម្យនាដល់ការរស់នៅ និងការប្រកបមុខរបរក្នុងជី​វភាពប្រចាំថ្ងៃរប​ស់ប្រជាព​លរដ្ឋបានល្អ ប្រសើរ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ក្រោមការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំង មានស​មត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តគោ​លនយោបាយភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ជារួមទទួ​លបានលទ្ធផលល្អប្រសើរ រួមទាំងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការងារប្រ​ឆាំងគ្រឿង​ញៀន បង្ក្រាបក្មេងទំនើង ល្បែងស៊ីសង និង​ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ជាមួ​យនោះបាន​ជំរុញនូវការផ្សព្វផ្សាយ និងការៀបចំវេ​ទិការសាធារណៈនៅមូលដ្ឋាន ដើម្បីបង្កើន​នូវការ​ស្រឡាញ់ជឿទុកចិត្តរ​បស់ប្រជាពលរដ្ឋ មកលើកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំ​ងចូ​លរួមក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបានស្ម័គ្រចិត្តចូ​លរួមក្នុងចលនា​ប្រជាការពារ យាមកាមការពារភូមិ ឃុំ ។

ឯកឧត្ដម បន្តទៀតថា ទោះបីជា ការអនុវត្តគោលន​យោបាយភូមិឃុំមានសុវត្ថិភាព ត្រូវបានប្រជា​ពលរដ្ឋ​ជឿជាក់ និងទុកចិត្ត មកលើ​ការអនុវត្តរបស់សកម្ថកិច្ច និងអាជ្ញាធរ ក៏យើងនៅមា​នបញ្ហាមួយ​ចំនួនដូចជា ការផ្សព្វផ្សា​យមិនទាន់ បានទូលំទូលាយ, ការយល់ដឹងរបស់ប្រ​ជាពលរដ្ឋនៅ​មានកម្រិត និង ការយាមកាមរបស់ក្រុមប្រជាការពារ តាមគោលដៅមិនទាន់បានជាប់ជាប្រចាំ ។

ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំ អាជ្ញាធរទាំងអស់ ត្រូវលើកកម្ពស់ប្រសិទ្ធភាព​ក្នុងការផ្តល់​សេវាជូន​ប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូ​វដំណើរការផ្តល់​សេវាសាធារណៈទៅ​ដោយរលូន និងមិនមា​នកត្តារាំងស្ទះ ដើម្បីទទួលបានការគាំទ្រ និងសាទរពីប្រជាពលរដ្ឋ ដែលជា​អ្នកស្នើសុំសេវា ស្របតា​មគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានបង្ខិតសេ​វាឱ្យកាន់តែកៀកជិ​តប្រជាពល​រដ្ឋ និងនីតិវិធីមានលក្ខណៈសាមញ្ញ តម្លាភាព គណនេយ្យភាព ភាពជឿជាក់ ទុកចិត្តបាន និងគ្មានអំ​ពើពុករលួយពិសេសខិ​តខំយកចិត្តទុកដាក់ដោះស្រាយ​សំណើរ សំណូមពរ និងបញ្ហា​ប្រឈមជូនប្រជាពលរដ្ឋត្រូវពង្រឹងប្រសិទ្ធភាព​អនុវត្តការងារនៃរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ រច​នាសម្ព័ន្ធនៃ រដ្ឋបាលបាលក្រុង ស្រុកទូទាំងខេត្ត ទាំងបុគ្គលិក ទាំ​ងធនធាន ត្រូវបានធ្វើស​មាហរណ​កម្ម ដូចនេះក្រុង ស្រុក ត្រូវប្រមូលផ្តុំការដឹកនាំគ្រប់វិស័យក្នុងដែនដីរបស់ខ្លួន ប្រកបដោ​យគុណភាព ប្រសិទ្ធភាព និងឲ្យមានភាព ឆ្លើយតបខ្ពស់ជាងមុន។ ជាមួយនេះ រដ្ឋបាលឃុំ សង្កាត់ ត្រូវពង្រឹង​ការអនុវត្តតួនាទី ភារកិច្ច និងបំពេញការងារ របស់ខ្លួន ជាពិ​សេសការអនុវត្តការងារតា​មទម្រង់ “ការងារនគរបាល និងសហគមន៍” ដែលជាស្នូលនៃ​ចលនា អនុវត្តភូមិឃុំសង្កាត់ មា​នសុវត្ថិភាព

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !