(បន្ទាយមានជ័យ): នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ កម្លាំងនគរបាលក្រោមឱវាទ គ្រប់ផែនជំនាញ ចុះធ្វើពលកម្ម សម្អាតបរិស្ថាន ជុំវិញកន្លែងធ្វើការ។
សកម្មភាពនេះ គឺជាការរួមចំណែកលើកកម្ពស់អនាម័យ សុខមាលភាព របស់កងកម្លាំងគ្រប់ស្រទាប់វណ្ណ: ត្រូវតែស្អាតទាំងកន្លែងធ្វើការ និងជីវិតរស់នៅប្រចាំថ្ងៃជាមួយក្រុមគ្រួសារនៅសហគមន៍ ក្នុងបរិបទជម្ងឺកូវីដ១៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ណែនាំក្រើនរំលឹកដល់កម្លាំងអស់ត្រូវយកចិត្តទុកដាក់ មើលថែសុខភាពឲ្យបានល្អ សម្អាតខ្លួនប្រាណ និងកន្លែងធ្វើការឲ្យបានស្អាតជានិច្ច ហើយបន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ទើបគេចផុតពីជម្ងឺកូវីដ១៩បំលែងខ្លួនថ្មី៕