ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ

ជាង៥០០០គ្រួសារ ក្នុងករណីរឿងរ៉ាវវិវាទដីធ្លីត្រូវបានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋតាមបែបឈ្នះឈ្នះ ហើយបច្ចុប្បន្នសិល្បៈនៃការដោះស្រាយបែបនេះនៅតែជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋ

(ក្រុងប៉ោយប៉ែត) ៖ រឿងរ៉ាវវិវាទដីធ្លីរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំកន្លងមករវាងលោកស្រី មុត ស្រីមុំ ដែលត្រូវជាកូនលោក ទុយសាមុត ជាមួយប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ននេះរឿងរ៉ាវវិវាទដីធ្លីដរាំរ៉ៃនេះបានធ្លាក់មកដល់ដៃ ឯកឧត្តម បណ្ឌិតប៉ាន់ខែម ប៊ុនថន  រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយតាមបែបឈ្នះឈ្នះជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៧ ខែមីនាឆ្នាំ ២០២៤ និងមានការចូលរួមពីសំណាក់លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត រួមទាំងមន្ត្រីនៃរដ្ឋបាលក្រុងប៉ោយប៉ែតជាច្រើនរូបទៀត ។

ជម្រាបជូនផងដែរថាវត្តមាន ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នៅក្នុងការរកដំណោះស្រាយរឿងវិវាទដីធ្លីនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះឃើញថា មិនទាន់បានសម្រេចនៅឡើយទេ គឺតម្រូវឱ្យគូវិវាទនៃភាគីទាំងពីរនេះរកឯកសារឱ្យបានត្រឹមត្រូវពេញលេញរៀងៗខ្លួនដើម្បីចុះដោះស្រាយនៅថ្ងៃក្រោយ៕ប៉ោយប៉ែត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !