ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

ឯកឧត្តម នេត្រ ភក្ត្រា ៖ ទិសដៅសំខាន់​របស់ក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូល​ដ្ឋានខេត្តក្រចេះ ទាំងថ្នាក់​ជាតិ និងថ្នាក់ខេត្ត គឺមានបេស​កកម្មរួមមួយ​ដោយ​ត្រូវអនុវត្តឱ្យ​បានជោគជ័​យនូវកម្មវិធី​គោលនយោ​បាយ និងយុទ្ធសាស្រ្តរប​ស់រាជរដ្ឋាភិបាល

ឯកឧត្តម នេត្រ ភក្ត្រា ៖ ទិសដៅសំខាន់​របស់ក្រុមការ​ងាររាជរដ្ឋាភិបា​លចុះមូល​ដ្ឋានខេត្តក្រចេះ ទាំងថ្នាក់​ជាតិ និងថ្នាក់ខេត្ត គឺមានបេស​កកម្មរួមមួយ​ដោយ​ត្រូវអនុវត្តឱ្យ​បានជោគជ័​យនូវកម្មវិធី​គោលនយោ​បាយ និងយុទ្ធសាស្រ្តរប​ស់រាជរដ្ឋាភិបាល

(ក្រចេះ)៖ក្រុមការងារថ្នាក់ជាតិ គឺជាចំណងភ្ជាប់​រវាងរដ្ឋាភិបាលថ្នាក់ជា​តិជា​មួយរដ្ឋបាល​ថ្នាក់​ក្រោមជាតិ​ដោយជួ​យតម្រង់ទិស គាំទ្រ និងជួយជំរុញការលើ​កកម្ពស់​សមត្ថភាពស្ថាប័ន​នៅមូលដ្ឋាន ដើម្បីពង្រឹងកា​រទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុ​ងការអនុវត្តកម្មវោធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំ​ណែទម្រង់​នានារបស់​រាជរដ្ឋាភិបា​លសំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់កា​រផ្តល់សេវាសាធារណៈ និង​ការដោះ​ស្រាយឆ្លើយត​បនឹងសំណើនិងសំណូមពរ និងសេចក្តីត្រូវកា​ររបស់ប្រជាព​លរដ្ឋនៅមូលដ្ឋាន​នីមួយៗប្រកប​ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋម​ន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មានប្រសាសន៍​បែបនេះ ក្នុងឱកាសអញ្ជើញជា​អធិបតីនៃកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០​២៤ និងលើកទិសដៅការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

កិច្ចប្រជុំបូកសរុបលទ្ធផ​លនេះមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាល​នៃគណៈអភិ​បាលខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរ​ងខេត្ត អភិបាលស្រុក និងថ្នាក់ដឹកនាំមកពីឃុំសង្កាត់ទាំង ៤៨ នៃខេត្តក្រចេះស​រុបចំនួន​ប្រមា​ណជាង ៤០០ រូប ។

បន្ទាប់ពីអង្គប្រជុំបាន​ស្តាប់របាយការណ៍នៃការចុះធ្វើសកម្មភាពការងារ និងជួបបងប្អូនប្រជាព​លរដ្ឋ​នៅតាម​មូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលទាំង ៧ ក្រុង ស្រុក រួចមក ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជា អនុប្រធានអ​ចិន្ត្រៃយ៍ក្រុមកា​រងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋា​នខេត្តក្រចេះ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ សមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ទាំងអស់ដែលបា​នប្រឹងប្រែងរួមសហការសាមគ្គីក្នុងការបំពេញកិច្ចការងារកន្លងមកបានយ៉ាងល្អ។

ឯកឧត្តម អនុប្រធា​នអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បាន លើកឡើ​ងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ក្រុមការងាររាជរដ្ឋាភុបាល ហើយបានធ្វើ​ការដាក់ចុះទិស​ដៅការងារបន្តដើម្បីពង្រឹងប្រសិទ្ធិភាពការងារ និងពង្រីកភាពខ្លាំងរបស់ ក្រុមការងាររាជរដ្ឋា​ភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តសកម្មភាពបំរើប្រជាពលរដ្ឋ នៅគ្រប់តំបន់​មូលដ្ឋានក្នុងខេត្តបានកាន់តែល្អប្រសើរបន្ថែមទៀត ។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ប្រធានក្រុមការងាររា​ជរដ្ឋាភិបាលខេត្តក្រចេះ បានគួសប​ញ្ជាក់អំពី​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលទាំង ៦ និងវិធានការគន្លឹះ ៥ ដែលបានដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា អនុវត្តភ្លាមៗនៅឆ្នាំ២០២៣ បន្ទាប់ពីដំណើរការរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់​ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបា​លកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាម ឯកឧត្តម ផ្ទាល់សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចខិតខំប្រឹ​ងប្រែង​របស់ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ដែលជាថ្នាក់ដឹ​កនាំនៃរដ្ឋបាល​គ្រប់លំ​ដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ មន្រ្តីរាជការ កងកម្លាំងមាន​សមត្ថកិច្ចទាំង​អស់ ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបាន​យ៉ាងល្អ​នៅក្នុងការបំ​ពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេច​បាននូវស​មិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត ។

ឯកឧត្តម ប្រធានក្រុមការងារបានផ្តាំផ្ញើដល់ ប្រធាន អនុប្រធាន និងក្រុមការងាររាជរដ្ឋាភិបា​លចុះមូ​លដ្ឋាន ស្រុក ក្រុង ទាំង៧ ក្នុងខេត្តក្រចេះ ត្រូវបន្តការផ្សារភ្ជាប់នូវទំនាក់ទំនងល្អជាប្រជាពលរដ្ឋ ហើយបន្តរៀបចំវេទិកាសាធារណៈនៅតាមឃុំស្រុកនានាដើម្បីក្តាប់ឱ្យបាននូវក្តីកង្វល់ សំណើ និងសំណូម​ពរពីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយនូវ​រាល់បញ្ហាដែលកើត​មានឡើង ជាពិសេសបន្តរួមគ្នាក្នុងការថែរក្សាសន្តិភាព និងបន្តជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !