ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ រៀបចំ​តាំងបង្ហាញនូ​វវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ ដើម្បីទ​ទួលភ្ញៀវចូលទស្សនា

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ រៀបចំ​តាំងបង្ហាញនូ​វវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ ដើម្បីទ​ទួលភ្ញៀវចូលទស្សនា

ខេត្តព្រះសីហនុ៖ថ្លែងក្នុងពិធីអបអរ​សាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រ​ធានប​ទ «យុវជន ​ដើម្បីវប្បធ​ម៌ជាតិ» ដែល​ប្រព្រឹត្តទៅនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ខេត្តព្រះ​សីហនុ​នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រ​សិល្បៈ​ខេត្តព្រះសីហនុ បានប​ញ្ជាក់ថា​ មន្ទីរបានរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈក្នុងសារមន្ទីរ ដើម្បីទ​ទួលភ្ញៀវចូលទស្សនាយើងបាន​ចុះបញ្ជីសាលា​បត្រវត្ថុបុរាណ វត្ថុសិល្បៈចំនួន ៣០១វត្ថុ ដែល​រឹបអូសបានក្នុងឆ្នាំ២០២០ និងប្រជា​ពលរដ្ឋប្រគល់ឱ្យ បានចុះបញ្ជីក្រៅឃ្លាំងតាមប្រព័ន្ធ Data base រួចរា​ល់បានចេញ​លិខិតអនុញ្ញាត្តឱ្យប្រក​បរបរអាជីវកម្មផ្នែកសិល្បៈចំនួន ៤២ក្រុម (សម័យ​និងបុរាណ) .ភ្លេងប្រពៃណី​មានចំនួន ១៥ក្រុម ២.ភ្លេងសម័យមានចំនួន ២២ក្រុម ៣.ក្រុមសិ​ល្បៈមហា​ជនមានចំនួន ០២ក្រុម ៤.អង្គការ​មានចំនួន ០៣ក្រុម។

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា ការអភិរក្ស​បេតិកភណ្ឌវប្បធម៌អរូបី យើងបាន​ចងក្រង​បោះពុម្ព និងផ្សព្វផ្សាយ​នូវប្រពៃណីទំនៀមទំលាប់ជនជា​តិដើមភាគតិច (ស្អូច) មានដូចជា៖ ឧបករ​ណ៍​នេសាទ ចំណេះ ជំនាញ ការរៀបអាពាហ៍ពិពាហ៍។ សហកា​រជាមួយ​ក្រុមសិ​ល្បៈមហាជនបក្សីចាំក្រុង ក្រុមសិល្បៈម​ហាជនអូ​រឧក​ញ៉ា​ហេង​ក្នុងការ​សម្តែងសិល្បៈទទួលភ្ញៀវ​ទេសចរតាមរយៈនាវា Westerdam ចូលចតនៅកំ​ពង់ផែអន្តរជា​តិក្រុងព្រះសីហនុលើកទី២ បំផុស​សិស្ស និស្សិត យុវជនចូលរួមលេងល្បែងប្រ​ជាប្រិយខ្មែរតាមទីសាធារណៈ សាលារៀន វត្តអារាម បំផុស​ស្មារតីឱ្យចេះស្រលាញ់ ការពារ និងថែរក្សាវប្បធម៌ជាតិ ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ជាភា​រកិច្ចរបស់កូនខ្មែរគ្រប់ៗរូបបានបង្ហាត់ប​ង្រៀនតម្រង់ទិសដល់សិល្បករ សិល្បការិនីតា​មក្រុមសិល្បៈ​មហាជនឱ្យជួយថែរក្សាមរតកដ៏មានតម្លៃឱ្យមានជីវិតគង់វង្ស ស្របតាមពាក្យស្លោក «វប្បធម៌ ដើម្បីការអប់រំ ការអប់រំ ដើម្បីវប្បធម៌»។ ការត្រួតពិនិត្យ កែតម្រូវផ្ទាំង​សញ្ញា ផ្ទាំងយីហោ ផ្ទាំងផ្សព្វផ្សាយពា​ណិជ្ជកម្មឱ្យត្រឹមត្រូវតាមក្បួនខ្នាតវេយ្យាករណ៍ អក្ខរាវិរុទ្ធរបស់ជាតិ កាត់បន្ថ​យនូវវិការភាព នៃការប្រើប្រា​ស់ភាសាខ្មែរ។ វិការភាព នៃការប្រើប្រាស់ភាសាខ្មែរមាន ៣ចំណុ​ចសំខា​ន់ៗមាន.វិការភាពក្នុង​សំណេរ.វិការភាពក្នុងការនិយាយ ៣.វិការភា​ពក្នុងការប្រើន័យសេចក្តី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !