ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺជុំវិញរឿង​លោក វរសេនី​យ៍ទោ សន ធឿន អ​ធិការ​រងក្រុងប៉ោយ​ប៉ែត យកលុយប្រជាព​លរដ្ឋចំនួន ១៨០០០ដុល្លា ដោ​យ​ស​ន្យា​ថា​រត់​ការចូល​បំរើក្របខណ្ឌន​គរបាលជាតិ

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺជុំវិញរឿង​លោក វរសេនី​យ៍ទោ សន ធឿន អ​ធិការ​រងក្រុងប៉ោយ​ប៉ែត យកលុយប្រជាព​លរដ្ឋចំនួន ១៨០០០ដុល្លា ដោ​យ​ស​ន្យា​ថា​រត់​ការចូល​បំរើក្របខណ្ឌន​គរបាលជាតិ

ខេត្តបន្ទាយមានជ័យ៖ក្រោយពីមាន​ការផ្សព្វផ្សាយ​នៅលើបណ្តាញសង្គមមួយ​ចំនួន​ជុុំវិញរឿងលោក វរសេនី​យ៍ទោ សន ធឿន អធិការរងក្រុង​ប៉ោយប៉ែត យកលុយប្រជាព​លរដ្ឋចំនួន ១៨០០០ដុល្លា ដោ​យ​សន្យា​ថា​រត់​ការយ​កកូនរបស់​ខ្លួន​ចូលបំរើក្របខណ្ឌន​គរបាលជាតិនោះ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២​០២៤ ​អ្នកនាំពាក្យនៃស្នងកា​រដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​បានចេញសេចក្តីបំភ្លឺ​ ដោយ​ជម្រា​បជូនដ​ល់​សា​ធារណៈ​ជនអ្នកសារព័​ត៌មាន និងអ្នកប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម បានជ្រាប​ថា ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០ នាទី មានហ្វេសប៊ុក ឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា ” ជំរាបសួរ លោក វរសេនីយ៍ទោ សន ធឿន អធិការរង​ក្រុងប៉ោយ​ប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពល​រដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោក វរសេនីយ៍​ទោ យកលុយគាត់ ១៨០០០ដុល្លា ដោយសន្យា​ថារត់ការយកកូន​គាត់ចូលបំរើក្រប​ខណ្ឌនគរបាលជាតិឥលូវរត់​ការមិនបាន មិនអោយលុយគាត់វិញ ហើយដេញគាត់អោយ ទៅប្តឹង​ដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេ​ត្តបន្ទាយមា​នជ័យ សំណូមពរ​អោយ​ជួយពិនិត្យ មើលករណីនេះ ហើយបើ លោកអធិការរងក្រុងប៉ោយប៉ែត យកលុយ​ជនរងគ្រោះមែន សូមប្រគ​ល់ជូនគាត់វិញ” ។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័​យ សូមធ្វើការបំភ្លឺ និង​ជម្រាបជូន ដល់សាធារណៈជនជ្រាបថា ៖ លោក វរសេនីយ៍​ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ពិតប្រាកដមែន។ ស្នងការ​បានទទួល​របាយការ​ណ៍ស្តីអំពី ភា​ពអសកម្មការងារ ដោយមិនដឹងមូលហេតុ របស់ លោក វរសេនីយ៍ទោ សន ធឿន និងបា​នធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន ០២លើក ប៉ុន្តែសាមីខ្លួនមិន បានមកបំភ្លឺតាមកា​រអញ្ជើញរប​ស់ស្នងការនគរបាលខេត្តឡើយ

អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កន្លងមក បាន​ធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្ម ក្នុងការបំពេញការងារ របស់ លោក​វរសេនីយ៍ទោ សន ធឿន ។ ចំពោះខ្លឹមសារ ហ្វេសប៊ុក របស់ លោក ផែង វណ្ណៈ (Pheng Vannak) ដែលបានចុះផ្សាយ ស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបាន គ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការ តាមនីតិវិធី។

អ្នកនាំពាក្យ ស្នងកា​រដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសា​ធារណៈជ​ន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែ​លបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តា​ប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម ។

អាស្រ័យហេតុនេះសូមសា​ធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប​ណ្តាញទំនាក់​ទំនងសង្គម ទទួល​ជ្រាបជាព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !