ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

កងរាជអាវុធហត្ថ អនុវត្តដីកា​រឃាត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូន​ទៅតុលា​ការ ពា​ក់ព័ន្ធករណី​ជួញដូរ​ដោយខុ​សច្បាប់នូវសា​រធាតុញៀ

កងរាជអាវុធហត្ថ អនុវត្តដីកា​រឃាត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូន​ទៅតុលា​ការ ពា​ក់ព័ន្ធករណី​ជួញដូរ​ដោយខុ​សច្បាប់នូវសា​រធាតុញៀ

(បន្ទាយមានជ័យ)៖ដោយទទួលបាន​ការអនុញ្ញាតពី​លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរា​ជអាវុ​ធហត្ថខេត្តបន្ទា​យមានជ័យ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កម្លាំ​ងមូលដ្ឋាន​មូលដ្ឋានកងរា​ជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោ​យលោក វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យចា​ប់ខ្លួន​លេខ២​០២ច./ឆ ចុះថ្ងៃទី២៥ ខែមីថុនា ឆ្នាំ២០១៨ របស់លោ​ក ញឹម ពិសាល ចៅក្រមជំ​នុំជម្រះនៃ​សាលាដំ​បូងខេត្តបន្ទាយមា​នជ័យ ចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីបទជួញដូរដោយ​ខុសច្បាប់នូវ​សារធា​តុញៀន ដែ​លប្រព្រឹត្ត​នៅចំណុចភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ព្រមទាំងដ​កហូតស​ម្ភារៈវត្ថុតា​ងរួមមាន ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០១​គ្រឿង ,អត្តសញ្ញាណ​ប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០១សន្លឹក។

យោងតាមដីកា​រខាងលេីក៏បានប​ញ្ជាក់ថា .ផ្តន្ទាទោសលើជន​ជាប់ចោ​ទឈ្មោះ ឆើត ធឿន ភេទប្រុ​ស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ សាសនាព្រះពុទ្ធ ទីកន្លែងកំណើតភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ឪពុកឈ្មោះ សុខ ចិន្តា () ម្តាយឈ្មោះ ស៊ូ ផា (ដាក់ព​ន្ធនាគារ កំណត់៤ឆ្នាំ) ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ា​ឡៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទា​ទោស​តាមមាត្រា៤០ កថាខណ្ឌ ៣, ៤ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ២បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆើត ធឿន ភេទប្រុស អាយុ៤០ឆ្នាំ (អត្តសញ្ញាណខាងលើ)តាមមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអ​នុ​វត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !