ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ”ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” នៅក្រុងតាខ្មៅ

អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ”ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ នៅកម្ពុជា សមភាព​យេនឌ័រ និងការផ្តល់​ភាពអង់​អាចដល់ស្រ្តី នៅតែ​បន្តទទួល​បាន​ការយ​កចិត្តទុក​ដាក់យ៉ាងខ្លាំងពី​រាជរដ្ឋាភិបា​លនីតិ​កាលទី៧ នៃរដ្ឋសភា ដែល​មានស​ម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួប​លើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថលនៅ​ព្រឹក​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបាន​កសាងដោយរាជរដ្ឋាភិបា​លអាណត្តិមុនៗ តាមរ​យៈការជំរុញរបៀបវារៈ​យេនឌ័រ និងកា​រផ្តល់ភា​ពអង់អាចដល់ស្រ្តី ក្នុងវិស័​យអប់រំ សុខភា​ព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយ​កអត្ថប្រយោ​ជន៍ពីភាគ​លាភយេនឌ័រ ការប្រើប្រាស់​សិទ្ធិក្នុងការ​សម្រេចលើ​សុខភាពនិង​ផែនកា​រគ្រួសារ និងការកា​ត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្រ្តី និងក្មេងស្រី។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ​នៅក្នុងពេ​លដែលបងប្អូនស្រ្តី និងកុមារី នៅកម្ពុជា បានកំពុ​ងប្រារព្ធអប​អរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្រ្តីនិងកុមារីជាច្រើន នៅលើ​សកល​បានកំពុងប្រឈមការរំ​លោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាម​ស៊ីវិល។ ស្រ្តី និងកុមារីទំាងនោះ មិនមានសូម្បី​តែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់​រានមាន​ជីវិតក៏គ្មានដែរ កុំថាឡើយ​ទាមទារសិទ្ធិទទួល​បានការអប់រំ សិទ្ធិទទួលបានសេ​វាថែទាំសុខ​ភាព និងសិទ្ធិចូលរួមក្នុងស​កម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងន​យោបាយនោះដោយសា​រសុខសន្តិ​ភាព ដែលមានតម្លៃមិន​អាចកាត់ថ្លៃបាន ទើបកម្ពុជាយើងពិតជាមានសំណាង និងមោ​ទនភាព​ដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំ​ប្រឹងប្រែងក​សាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិ​ងលើកក​ម្ពស់​សមភាពយេនឌ័រ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !