ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស សុខា​ ដឹកនាំកិ​ច្ចប្រជុំពិនិត្យពិ​ភាក្សាសេចក្ដីព្រាង​អនុក្រឹត្យ ចំនួន ២ ពាក់​ព័ន្ធ​នឹ​ងការគ្រប់គ្រង​នគរបាល​ជាតិ! - ក្នុងពិធី​បុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ រយះពេលបីថ្ងៃ សម្រាប់​ខេត្តបន្ទាយ​មានជ័យ ទទួល​បានភ្ញៀវទេស​ចរណ៍សរុប​ចំនួន ​៧៧​៦.​០៥​១នាក់ ​បើប្រៀប​ធៀបឆ្នាំ​២០២៤ ​កើនឡើង​៣​៨.៩៦​% - ពិធី​បិទ​សង្រ្កាន្ត​ចូលឆ្នាំខេត្តបន្ទាយ​មានជ័យ​ នៅសួន​តេជោឈ្នះ​ ឈ្នះ - អភិបាល​ខេត្តកំពង់ចាម ថ្លែង​អំណរគុ​ណដល់ ថ្នាក់ដឹ​កនាំ និងអ្នក​ពាក់ព័ន្ធ ដែលបា​នចូលរួមចំ​ណែកធ្វើឲ្យ​កិច្ច​ដំណើរកា​រសង្ក្រាន្ត ៣ថ្ងៃ នៅខេ​ត្តកំពង់​ចាម ទទួលលទ្ធផល​ល្អប្រសើរ - ចេញពីផ្សារត្រឡប់ទៅផ្ទះ ត្រូវរថ​យន្ត​បុកពី​ក្រោ​យស្លា​ប់យ៉ាង​អណោច​អធម នៅស្រុកកណ្តាលស្ទឹង - ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ - បញ្ជូនខ្លួន​ជនសង្ស័យ​៣នាក់ ទៅតុ​លាការ​ពា​ក់ព័ន្ធករ​ណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវ​សា​រធាតុញៀន
0

ក្នុងពិធី​បុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ រយះពេលបីថ្ងៃ សម្រាប់​ខេត្តបន្ទាយ​មានជ័យ ទទួល​បានភ្ញៀវទេស​ចរណ៍សរុប​ចំនួន ​៧៧​៦.​០៥​១នាក់ ​បើប្រៀប​ធៀបឆ្នាំ​២០២៤ ​កើនឡើង​៣​៨.៩៦​%

ក្នុងពិធី​បុណ្យចូ​លឆ្នាំថ្មី​ប្រពៃ​ណីជាតិខ្មែរ រយះពេលបីថ្ងៃ សម្រាប់​ខេត្តបន្ទាយ​មានជ័យ ទទួល​បានភ្ញៀវទេស​ចរណ៍សរុប​ចំនួន ​៧៧​៦.​០៥​១នាក់ ​បើប្រៀប​ធៀបឆ្នាំ​២០២៤ ​កើនឡើង​៣​៨.៩៦​%

ខេត្តបន្ទាយមាន​ជ័យ៖ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ រយៈពេល​ ៣ថ្ងៃដោ​យគិតចាប់​ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៦ ខែមេ​សា ឆ្នាំ២០២៥ ​មានបងប្អូនប្រ​ជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេ​សចរណ៍​ជាតិ និងអន្តរ​ជា​តិ ចូលម​កលេងក​ម្សាន្តនៅ​តាមគោល​ដៅទេស​ចរ រមណី​យដ្ឋាននានា ក៏ដូចជា​វត្តអារាម ក្នុងភូ​មិសាស្ត្រខេត្តបន្ទាយ​មានជ័យ យ៉ាងច្រើ​នកុះករ បើប្រៀប​ធៀបឆ្នាំ​កន្លងទៅ​មានការកើ​នឡើងគួ​រឲ្យកត់​ស​ម្គាល់។

នៅ​ក្នុ​ងខេត្ត ក្រុង ​ស្រុក ថ្នាក់​ដឹ​កនាំក៏​ដូច​ជាអា​ជ្ញាធរមូ​លដ្ឋាន និ​ងទីវត្ត​អា​រាម ​បានរៀប​ចំកែ​លម្អ​យ៉ាង​ស្រ​ស់ស្អាត​គួរ​ឲ្យទា​ក់ទាញ ពិ​សេ​សតុប​តែង​បែ​បបទប្រពៃ​ណីខ្មែរ ​ហើយ​អ្វី​ដែ​លគួរឲ្យក​ត់ស​ម្គាល់​នោះថ្ងៃទី១​ ជា​ថ្ងៃ​ចាប់​ផ្តើម​នៃពិធី​បុណ្យចូ​លឆ្នាំខ្មែរត្រូវថ្ងៃ​ទី១៤ ​ខែមេសា នៅ​តា​មទីវត្ត​អារាមមា​ន​ការរៀប​ចំលេ​ងល្បែង​ប្រជា​ប្រិ​យខ្មែរ រាំ​លេ​ងកំ​សាន្ត ​វត្តខ្លះ​មា​នរៀប​ចំកីឡា​ប្រដា​ល់ថែម​ទៀតផង ​ប៉ុន្តែមិ​នសូវ​មានអ្ន​កចូល​រួមប៉ុន្មា​ននោះ​ទេ។ក៏ប៉ុន្តែក្រ​ឡេកមើ​ល​នៅ​តាមផ្លូវសា​ធារណៈ ទីប្រ​ជុំជន និង​តា​មផ្ទះមា​ន​កា​រ​លេង​ប៉ា​តម្សៅ ​បាញ់ទឹក​ ផឹក​ស៊ី​ចា​ក់ធុងបា​សរាំលេង​កម្សាន្តសប្បាយ​ហូរ​កញ្ជ្រាវរ​ហូតដ​ល់ថ្ងៃ​បញ្ចប់​ ពោលដ​ល់ថ្ងៃ១​៦ ​ខែ​មេសា​ ។ដូ​ច្នេះ​អាចារ្យ​ គណៈ​កម្មាធិកា​រវត្តក៏​ដូចជា​បង​ប្អូ​នប្រជាព​លរដ្ឋមួ​យចំនួន​បានសូ​មណូ​មពរ ឆ្នាំ​បន្ទាប់​ក្រោ​យៗ​ទៀត​ កាត់ប​ន្ថយ​ការ​យកទំនៀម​ទម្លាប់ពី​ប្រទេស​ជិតខា​ង​មក​លេង​ សូម​ងា​កមក​លេង​ល្បែងប្រជា​ប្រិយខ្មែរ​ដ៏ផូផង់ ​ដែ​ល​បន្សល់​ទុក្ខ​ពីដូន​តា ម​ក​លេង​ឲ្យ​បា​នច្រើន ​ដើ​ម្បី​ឲ្យក្មេង​ៗ​ជំនា​ន់​ក្រោ​យបា​ន​ដឹង​កា​ន់តែច្បាស់ ​និងយ​កគំរូតា​ម ។

ពាក់ព័ន្ធភ្ញៀវ​ទេសចរ​បើតា​ម​លោក​ ឈឿន សេរីវុធ​ ប្រធានមន្ទីរទេស​ចរណ៍ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា ស​ម្រាប់ខេត្តបន្ទា​យ​មានជ័យ ភ្ញៀវទេស​ចរទាំងជា​តិនិង​អន្តរជាតិ ធ្វើដំណើរ​កំសាន្តតា​មរមណីយ​ដ្ឋាន​និង​គោ​លដៅទេ​ស​ចរណ៍ក្នុង​ខេត្តមា​នកា​រកើនឡើង​​បើ​ប្រៀប​ធៀប​ឆ្នាំ២​០២៤ ។

លោក ឈឿន ​សេរីវុធ ប្រធានមន្ទីរទេ​សចរណ៍ខេត្ត បាន​បញ្ជាក់ថា​ រយៈពេល ៣ថ្ងៃ នៃពិធីបុ​ណ្យចូល​ឆ្នាំប្រពៃ​ណីជាតិខ្មែរ ​មានភ្ញៀវទេ​សចរទាំង​ជាតិ​និងអន្តរជាតិ ធ្វើដំណើ​រកំសាន្តតា​មរមណីយដ្ឋាន​និង​គោលដៅទេ​សចរណ៍ក្នុង​ខេត្ត សរុប​ចំនួន ៧៧៦.០៥១នាក់ (កើ​នឡើង​៣​៨.​៩៥% ​ប្រៀប​ធៀប​បី​ថ្ងៃ​ឆ្នាំ២​០២៤​ មា​នចំនួន៥​៥៦.២៥៤​នាក់ ភ្ញៀវ​បរទេ​ស​ចំនួន១៣​.៨​៣២នាក់ (កើន​ឡើង​៥​២២.៧៨% ប្រៀប​ធៀបឆ្នាំ២​០២៤ ​មានចំ​នួន ២.២​២១នាក់ ភា​គច្រើនជន​ជាតិចិន ថៃ ឥណ្ឌូនេ​ស៊ីនិងឥណ្ឌា ​នៅតំប​ន់កាស៊ីណូ​ប៉ោយប៉ែ​ត ។ដោយឡែកបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ កម្លាំង​នគរបាល និងកម្លាំងក​ងរា​ជអាវុធ​ហត្ថទូទាំ​ងខេត្ត​បាន​ដាក់​ពង្រាយ​នៅ​តាម​គោល​ដៅដើម្បីកា​រពារ​សន្តិសុខ សណ្តាប់​ធ្នាប់ និងសម្រួលច​រាចរណ៍​ជូនប្រជាព​លរដ្ឋ​ និង​ភ្ញៀវ​ជាតិអន្តរជាតិ ដែ​ល​មក​លេង​កម្សាន្ត ពិសេស​ត្រៀមបង្ការ ទប់​ស្កាត់បង្ក្រាប​ បទល្មើស​គ្រប់ប្រភេទ​ ក្មេងទំ​នើង និង​ជួយស​ង្គ្រោះ​ប្រជា​ពលរដ្ឋ ក្នុង​ករ​ណី​ជួប​គ្រោះ​ធម្មជា​តិ​ ឬ​អគ្គីភ័​យជា​យថា​ហេតុយ៉ាងល្អប្រសើរ​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !