ថ្ងៃ ព្រហស្បត្ដិ៍ ទី 24​ ខែ មេសា ឆ្នាំ 2025
ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់និង គ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ - ជន​សង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីរួម​ភេទ​ជាមួយអ​នីតិ​ជ​នអាយុ​ក្រោម​១៥ឆ្នាំ ត្រូវបា​នកង​រាជឣាវុធហ​ត្ថចា​ប់​ឃាត់​ខ្លួន បញ្ជូន​ទៅតុលា​ការ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការពាក់ព័ន្ធ​ករណី​លួច(សម្ភា​រៈសំណង់) និង​ប្រើប្រាស់ដោ​យខុសច្បាប់​នូវសារធាតុញៀន - ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះសួរសុ​ខ​ទុកនិ​ងចែកអំណោយជូន​ដល់គ្រួសាររង​គ្រោះ​ដោយ​​ខ្យល់​កន្ត្រាក់​ចំនួយ​១០គ្រួសារ នៅក្នុងឃុំចង្ហារ ស្រុកអូជ្រៅ - លោក ឃ្លោក នួយ ដឹកនាំក្រុមការងារ ចុះពិនិត្យមើលផលប៉ះពាល់ដំណាំពោត របស់​បងប្អូន​ប្រជាពល​រដ្ឋ ស្ថិតនៅ​ឃុំបឹងបេង ឃុំអូរសំ​ព័រ ស្រុកម៉ាឡៃ - អាជ្ញាធរក្រុងប៉ោយប៉ែត​បន្តពង្រឹងសណ្តាប់សាធារណៈ​លើផ្លូវថ្នើជើង​អមសង្ខាងផ្លូវ​ជាតិលេខ៥ ចាប់ពីចំណុ​ចភ្លើង​ស្តុប​អេស៊ីលីដា ដល់ច្រកទ្វារ​ព្រំដែ​នអន្តរជាតិ​ប៉ោយប៉ែត - អធិកា​រដ្ឋាននគរ​បាល​ក្រុងប៉ោ​យប៉ែត ចេញ​សេចក្តីបំភ្លឺ​ជុំវិញកា​រចុះផ្សាយព័ត៌​មានមិនពិតរ​បស់គណ​នីហ្វេ​សប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូក​ពីឈ្មួញ​គ្រឿងញៀន កាងមិនបង្ក្រាប - ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំង​នគរបាលក្រោម​ឱវាទ ប្រជុំបូ​កសរុប​សភាពការណ៍ លទ្ធផ​លកិច្ចប្រ​តិបត្តិការប្រចាំ​ខែមេ​សា ឆ្នាំ២០២៥ និងដាក់​ចេញទិស​ដៅអនុវត្តកា​រងារសម្រាប់ខែ​បន្ទាប់ - អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារ យកថ្មម៉េចមកចាក់លើកំណត់ផ្លូវជាតិលេខ ៥ ដែលរងការខូចខាតមួយចំនួន - ឯកឧត្តម​អភិ​សន្តិបណ្ឌិត ​ស សុខា​ ផ្ញើ​សេចក្ដីអ​រគុណ​គ្រួសារ​កង​កម្លាំង ដែ​លមានស្វាមី ភរិយា និងកូន​ចៅ លះ​បង់ពេល​វេលាដើម្បីថែ​រក្សាសន្តិសុ​ខនាឱកាសឆ្នាំថ្មី!
0

ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ

ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអា​វុធហត្ថក្រុងប៉ោ​យប៉ែត ដឹកនាំដោយ​លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នៅវេលា​ម៉ោង២២និង០០នាទី ថ្ងៃ​ទី០៨ ខែមេ​សា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយ​ខុសច្បាប់នូវសា​រធាតុញៀន នៅចំ​ណុចម្តុំក្រោយវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ០១នាក់ ឈ្មោះ កែវ សុខពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរប​រកម្មករ រស់​នៅចំណុចខាងលើ​រួច​នាំទៅកាន់​មូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុង ដើ​ម្បីសួរនាំ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបាន​ប្រើប្រាស់គ្រឿ​ងញៀ​នពិតប្រាកដមែន។ ដោយផ្អែកលើ​ចម្លើ​យ​សារភាព កម្លាំងមូលដ្ឋាន​កងរាជ​អាវុធហត្ថក្រុងក​សាង​សំ​ណុំ​រឿងបញ្ជូន​ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !