ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ រៀបចំអាហារសា​មគ្គី ជូនជ​នពិការ និងចាស់ជ​រាគ្មានទីពឹ​ងជាង ១០​០០នាក់ ក្នុងឱកា​សបុណ្យចូលឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ - កិច្ចប្រជុំត្រួត​ពិនិត្យ​ការអនុវត្តតួ​នាទី ភារកិច្ច និងវឌ្ឍនភា​ពការងារក​ងរាជអា​វុធហត្ថ ខែ​មេសា និង​លើកទិ​សដៅកា​រងារ ខែឧស​ភា ឆ្នាំ២០២៥ និង​ពិធីប្រកា​សមុខ​តំណែង និងបំពា​ក់ឋានន្តរស័ក្តិជូន​យោធិននៃកងរាជអាវុធហត្ថ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រារព្ធពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱ​កាសឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរ - ជនសង្ស័យម្នាក់ ពាក់​ព័ន្ធករណី​គ្រឿង​ញៀន ត្រូវក​ម្លាំង​កងរា​ជអាវុធហ​ត្ថ ចាប់ខ្លួនបញ្ជូនទៅ​តុលា​ការ - បញ្ជូនខ្លួន​ជនសង្ស័យ​៣នាក់ ទៅតុ​លាការ​ពា​ក់ព័ន្ធករ​ណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់​នូវ​សា​រធាតុញៀន - អភិបាលខេត្តប៉ៃលិន អញ្ជើញពិ​និត្យមើល​វឌ្ឍន​ភាព​ការរៀ​បចំត្រៀ​មសម្រាប់​សង្ក្រាន្តប៉ៃលិន - ពិធីប្រគល់ផ្ទះ ជូនគ្រួសា​រទីទ័លក្រ នៅ​ស្រុកថ្មពួក ក្នុ​ងខេត្តបន្ទាយ​មានជ័យ - ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤ - នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ - កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួច(ស្ពាន់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
0

នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ

នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ

បន្ទាយមានជ័យ៖ ដើម្បីធា​នាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ នៅយប់ថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០​២៥ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រដ្ឋានន​គរបាលខេត្តបន្ទាយមានជ័យ បា​នដាក់​បទបញ្ជាដ​ល់​កងកម្លាំងន​គរបាលជំនាញ ​និងកម្លាំង​តាមប​ណ្តា​អធិការដ្ឋាននគរបាលក្រុងស្រុក ពង្រឹង​ការប្រចាំការ កា​រយាមល្បាត​ ចុះត្រួតពិ​និត្យអាវុធគ្រឿងផ្ទុះ​ពេលរាត្រី ដើម្បីបង្ការ បង្ក្រា​ប បទល្មើសគ្រ​ប់ប្រភេទ ក្នុងឱ​កាសបុណ្យចូលឆ្នាំ​ថ្មីប្រពៃណីជាតិ។

ទន្ទឹមគ្នានេះ កម្លាំងបណ្តាអ​ធិការដ្ឋាន​នគរបាលក្រុងស្រុក ពង្រឹងការងារ​ផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំសង្កាត់មាន​សុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន បន្តរឹតបន្តឹងច្បាប់ចរាចរ​ណ៍ផ្លូវ​គោក ពង្រឹងត្រួតពិនិ​ត្យអ្នកបើ​កបរ​មានជាតិស្រវឹង រួមចំណែក​កាត់បន្ថយគ្រោះ​ថ្នាក់ឲ្យនៅ​កម្រិតទាប​បំផុត។ ពង្រឹងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើងដោ​យគ្មានការលើកលែង។

លោកឧត្តមសេ​នីយទោ​ស្នងការ ក៏បានត្រៀមរួច​ជាស្រេចនូវ សម្ភារៈ មធ្យោបាយធ្វើដំណើរគ្រប់​ប្រភេ​ទ អាវុធ កម្លាំងន​គរបាលគ្រប់អង្គភាពចំណុះ​ជាច្រើននាក់ សម្រាប់ដាក់ពង្រាយ ការពារ​សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹ​កនាំ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលអញ្ជើ​ញមក​កំសាន្ត តាមរមនីយ៍ដ្ឋាន និងទីតាំងប្រារព្ធសង្ក្រាន ទូទាំងខេត្តសំដៅ​ធ្វើយ៉ាងណាឲ្យខេ​ត្តបន្ទាយមានជ័យ ទាំងមូលមាន សន្តិសុខ សវត្តិភាពល្អ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !