ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤ - នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ - កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួច(ស្ពាន់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - កិច្ច​ប្រជុំ​ស្តី​ពី​ការ​ទប់​ស្កាត់ ការ​កសាង​ម៉ុង ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត ឬ​អាស្រ័ម​ទូទាំង​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល - អគ្គីភ័យលេបត្របាក់ផ្ទះបោកគក់សំលៀកបំពាក់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ សំណា​ងហើយកម្លាំង​សមត្ថកិច្ចជួ​យអន្តរា​គ​មន៍ទា​ន់ - ប្រធានក្រុម​ការងារចុះមូ​លដ្ឋាន​សង្កាត់អូរ​ជ្រៅ អញ្ជើញប្រកា​ស​ទទួលស្គា​ល់ស​មាជិកថ្មី​មកពី​គណប​ក្សនា​នា ចូល​រួមជី​វភាពន​យោបា​យជាមួ​យគណ​បក្សប្រ​ជា​ជនកម្ពុជា ចំនួន​ជាង​៣០​០នាក់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន - អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយ សិស្ស និស្សិត ធ្វើដំណើរ​តាមរយៈរថ​យន្តក្រុងរបស់​រដ្ឋបាល​ខេត្ត ដោយ​ឥតគិតថ្លៃ - លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិនិត្យមើ​លការរៀប​ចំត្រៀមស​ម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱ​កាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនា​ពេលខាងមុខ
0

ប្រធានក្រុម​ការងារចុះមូ​លដ្ឋាន​សង្កាត់អូរ​ជ្រៅ អញ្ជើញប្រកា​ស​ទទួលស្គា​ល់ស​មាជិកថ្មី​មកពី​គណប​ក្សនា​នា ចូល​រួមជី​វភាពន​យោបា​យជាមួ​យគណ​បក្សប្រ​ជា​ជនកម្ពុជា ចំនួន​ជាង​៣០​០នាក់

ប្រធានក្រុម​ការងារចុះមូ​លដ្ឋាន​សង្កាត់អូរ​ជ្រៅ អញ្ជើញប្រកា​ស​ទទួលស្គា​ល់ស​មាជិកថ្មី​មកពី​គណប​ក្សនា​នា ចូល​រួមជី​វភាពន​យោបា​យជាមួ​យគណ​បក្សប្រ​ជា​ជនកម្ពុជា ចំនួន​ជាង​៣០​០នាក់

(បន្ទាយមានជ័យ)៖ លោក បោន ប៊ិន ប្រធានក្រុមការងា​រចុះមូលដ្ឋាន​សង្កាត់អូរជ្រៅ​ អញ្ជើញ​ជាអធិ​បតីក្នុង​ពិធី​ប្រកា​ស​ទទួលស្គា​ល់ស​មាជិកថ្មីម​កពីគ​ណប​ក្សនានា​ ចូល​រួម​ជី​វភាពន​យោបាយ​ជាមួ​យគ​ណប​ក្ស​ប្រជា​ជ​នកម្ពុជា ចំនួន​ជា​ង៣០​០នាក់ នៅ​ទីស្នាក់​កា​រគណ​បក្សប្រជា​ជនកម្ពុជា​ក្រុង​ប៉ោយ​ប៉ែតនារសៀ​លថ្ងៃ​ទី០៦ ​ខែមេ​សា​ ឆ្នាំ២០២៥ ។

នាឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការ​ងារចុះមូលដ្ឋាន​សង្កាត់អូរជ្រៅ ក៏បានពាំ​នាំនូវប្រ​សាសន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខពី​ ឯកឧត្ដម កែ គឹមយ៉ាន សមាជិ​កគណៈអ​ចិន្ត្រៃយ៏គ​ណៈកម្មាធិ​ការកណ្ដាលគ​ណបក្សប្រជាជន​កម្ពុជា​និងជាប្រ​ធានក្រុ​មការងា​រគណបក្ស​ចុះមូលដ្ឋាន​ខេត្តបន្ទា​យមានជ័យ ឯកឧត្តម ឌិត ទីណា អនុប្រធានទី​១ ក្រុមការងា​រគណបក្សចុះមូលដ្ឋានខេត្ត និង ឯក​ឧត្តម ​អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកា​រគណបក្សខេត្ត ​ដោយក្តីនឹ​ករលឹកផងដែរ

ក្នុងនោះដែរលោក​ក៏បាន​សម្តែង​ការស្វាគម​ន៍ចំពោះបងប្អូន​ដែលបានយល់​ច្បាស់អំពីការដឹកនាំ​របស់គណប​ក្សប្រ​ជាជនកម្ពុជា ដែលបានស្ម័គ្រចិត្ត ចូលរួមជីវភា​ពនយោបា​យជាមួយគណ​បក្សប្រជាជន​កម្ពុជា និងទទួលស្វាគមន៍ជា​និច្ច ចំពោះ​គណបក្សដ៏ទៃ ដែលស្ម័គ្រចិត្ត ចូលរួមជី​វភាពនយោ​បាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរើសអើង ពូជសាសន៍ ឬព​ណ៌សម្បុរឡើយ។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់​វស្សាដែលបាន​នាំមកនូវ​សន្តិភាព និង​ការអភិវឌ្ឍជូនប្រទេ​សកម្ពុជា នេះក៏ដោ​យ​សារបងប្អូន​ប្រជាពលរដ្ឋ ជឿជាក់​លើការដឹកនាំ​ពីគ​ណបក្សប្រជាជន បោះឆ្នោ​តជូនគណបក្សប្រជាជនកម្ពុជា មានការអ​ភិវឌ្ឍលើ​គ្រប់វិស័យ ជាពិសេ​សបានរំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយទទួល​បាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម មានការរីកចម្រើ​នជាលំដាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !