ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ក្រុមប្រឹក្សាខេត្តប៉ៃលិ​ន ប្រជុំ​សាមញ្ញលើកទី​១១ អ​ណត្តិទី៤ - នគរបាលខេត្តបន្ទាយមានជ័យ បានត្រៀមកម្លាំង​នគរបាលជា​ច្រើន​នាក់រួចរាល់ ដើម្បីការពា​រសន្តិសុខ ​សណ្តាប់ធ្នាប់​ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ - កងរាជឣាវុធហត្ថខេត្តបន្តាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី​លួច(ស្ពាន់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - កិច្ច​ប្រជុំ​ស្តី​ពី​ការ​ទប់​ស្កាត់ ការ​កសាង​ម៉ុង ចេតិយ​ប្រាង្គ នៅ​តាម​តំបន់​ភ្នំ​ដែល​មាន​វត្ត ឬ​អាស្រ័ម​ទូទាំង​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីសុខាភិបាល និងពិនិត្យការផ្តល់សេវាសាធារណៈផ្នែកសេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្នួល និងមន្ទីរពេទ្យបង្អែកស្នួល - អគ្គីភ័យលេបត្របាក់ផ្ទះបោកគក់សំលៀកបំពាក់ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ សំណា​ងហើយកម្លាំង​សមត្ថកិច្ចជួ​យអន្តរា​គ​មន៍ទា​ន់ - ប្រធានក្រុម​ការងារចុះមូ​លដ្ឋាន​សង្កាត់អូរ​ជ្រៅ អញ្ជើញប្រកា​ស​ទទួលស្គា​ល់ស​មាជិកថ្មី​មកពី​គណប​ក្សនា​នា ចូល​រួមជី​វភាពន​យោបា​យជាមួ​យគណ​បក្សប្រ​ជា​ជនកម្ពុជា ចំនួន​ជាង​៣០​០នាក់ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៥នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណី​ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន - អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយ សិស្ស និស្សិត ធ្វើដំណើរ​តាមរយៈរថ​យន្តក្រុងរបស់​រដ្ឋបាល​ខេត្ត ដោយ​ឥតគិតថ្លៃ - លោកជំទាវបណ្ឌិត បាន ស្រីមុំ ពិនិត្យមើ​លការរៀប​ចំត្រៀមស​ម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱ​កាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃ​ណីជាតិខ្មែរនា​ពេលខាងមុខ
0

អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយ សិស្ស និស្សិត ធ្វើដំណើរ​តាមរយៈរថ​យន្តក្រុងរបស់​រដ្ឋបាល​ខេត្ត ដោយ​ឥតគិតថ្លៃ

អភិបាលខេត្តប៉ៃលិន សំណេះសំណាលជាមួយ សិស្ស និស្សិត ធ្វើដំណើរ​តាមរយៈរថ​យន្តក្រុងរបស់​រដ្ឋបាល​ខេត្ត ដោយ​ឥតគិតថ្លៃ

ប៉ៃលិន៖ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្តប៉ៃលិន បានអញ្ជើញសំ​ណេះសំណាលជាមួយ សិស្ស និស្សិត ដែលបន្តការសិក្សា​នៅតាមគ្រឹះ​ស្ថានឧត្តមសិក្សានានា(សៅរ៍អាទិត្យ) ក្នុងខេត្តបាត់ដំបង ដោយធ្វើដំណើរតា​មរយៈរថ​យន្តក្រុងរប​ស់រដ្ឋបា​លខេត្ត ដោយឥតគិតថ្លៃ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍​លើកឡើ​ងថា៖ វិស័យអប់រំ ជា​វិស័យអាទិ​ភាពដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ច​កោណរប​ស់រាជរដ្ឋា​ភិបាល នីតិកាលទី៧ ដោយផ្ដោតលើ​ការយកចិត្តទុកដាក់បន្ថែមលើមូលធនមនុស្ស និងបច្ចេកវិទ្យា វិ​ទ្យាសាស្ត្រ ដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ​ចំណុចគន្លឹះចំនួន​៤ ទី១ការកែលម្អអភិ​បាលកិច្ចសាលារៀន, ទី២ការ ពិនិត្យ កែ សម្រួល និងរៀបចំ​កម្ម​វិធីសិក្សា និងសកម្មភាព ក្រៅ ម៉ោង សិក្សាឱ្យស្របទៅតាមតម្រូវការ, ទី៣ការថែរក្សាសុខភាព សិស្សតាមរយៈកម្មវិធី អាហារូបត្ថម្ភ របស់កុមារ និងការត្រួតពិនិត្យគុណភា​ពអាហារ​នៅក្នុងសាលា​រៀន និងទី៤ការ លើកទឹកចិត្ត ឱ្យ មាន ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិ​ស័យអប់រំ ស្រប​តាមពាក្យស្លោក «ភាពជា ដៃគូ រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»

លោកជំទាវប​ណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកកាត់​បន្ថយការលំបាក ការចំ​ណាយ និងកាត់បន្ថយហានិភ័​យផ្សេងៗដែលអា​ចកើតមានឡើង ចំពោះសិ​ស្សានុ​សិស្សដែលត្រូវធ្វើដំណើរទៅមក ដោយ ទោចក្រយាន ក្នុងគោលបំណ​ងបន្តការ​សិក្សានៅតា​មវិ​ទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រដ្ឋបាលខេត្តប៉ៃ​លិនបាននឹង​រៀបចំដាក់ឱ្យ​ដំណើរការរថយន្តក្រុងសម្រាប់ធ្វើការដឹកជញ្ជូនសិស្សនិស្សិតជារៀងរាល់សប្តាហ៍ដោយឥតគិតថ្លៃ។

នៅក្នុងឱកាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាស​ន៍ផ្តាំផ្ញើដល់ក្មួយៗ​សិស្ស និស្សិត្តទាំងអស់ ដែលកំពុងបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សានានា សូមបន្តខិត​ខំរៀនសូត្រ និងស្រាវជ្រាវឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមឱ្យបានសស្រាក់សស្រាំក្នុង ”អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិ ជាពិសេសត្រូវនៅឱ្យឆ្ងាយ​ពីគ្រឿង​ញៀន ​និងកា​រប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ផងដែរ ។

សូមបញ្ជាក់ថា៖ រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកជញ្ជូនសិស្ស និស្សិត្ត ដោយឥតគិតថ្លៃ តាមទី​តាំង និងពេលវេលា ថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលាម៉ោង ៥.៣០ នាទីល្ងាចចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន ថ្ងៃអាទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថយន្ត នៅមុខសា​កលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !