ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កាកបាទក្រហម​កម្ពុជា​ ផ្តល់អំ​ណោយ​មនុស្ស​ធម៌​ ដល់​គ្រួសា​រសព​ លោក​ មាស​ សាវ៉ាង​ ដែលបាន​ ទទួល​ មរ​ណភាព​ដោ​យ​គ្រោះរញ្ជួយ​ដី​នៅប្រទេសថៃ - ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ
0

ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់

ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់

ខេត្តបន្ទាយមានជ័យ៖ដើម្បីរំលឹក​ដល់ព្រះឧបកា​រគុណគឺដ៏ខ្ពង់​ខ្ពស់បំផុត​របស់ព្រះ​សង្ឃរាជ​ជោតញ្ញា​ណោ ជួន ណាត អតីតព្រះសង្ឃរាជ​នៃព្រះរាជាណា​ចក្រកម្ពុជា​និងជា​បណ្ឌិតអ​ក្សរសា​ស្ត្រខ្មែរដ៏​ល្បីល្បា​ញ​នោះ ​ព្រះរធម្មាលង្ការ​មុនី បណ្ឌិត ចាន់ សុជន ព្រះ​ចៅអធិកា​រវត្តប្រាសា​ទស្រះ​កណ្ដា​លខ្ចា​ស់​ស្ថិត​នៅក្នុងស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទា​យមានជ័យ បានផ្ដួចផ្ដើមពិធី​អបអរសា​ទរ​ទិវាបុ​ណ្យរំលឹកខួបព្រះឧបកា​រ គុណថ្វាយ​សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត ហ្នឹងបា​នរៀប​ចំពិធីដង្ហែព្រះរូប​សំណាកព្រះ​សង្ឃរាជជួនណាតជុំវិញបដិវេណ​វត្តប្រា​សាទស្រះ​កណ្ដាល​ខ្ចាស់ ដោយមាន ការអញ្ចើញចូលរួម​ពីសំណាក់ លោក យឹម សំណាងអភិបាលរង ខេត្ត អាជ្ញាធ​រស្រុក​ព្រះនេត្រព្រះ ព្រះសង្ឃ ប្រ​ជាពុទ្ធបរិស័​ទ​និងសិស្សានុ​សិស្ស​យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៥។

ព្រះធម្មាលង្ការមុនី ចាន់ សុជន បានមានសង្ឃដីកា​របញ្ជាក់ថា ការធ្វើកម្មវិធី​នាថ្ងៃនេះ​គឺដើម្បីជា​ការរំលឹក​គុ​ណបការៈចំពោះសម្ដេចសង្ឃរាជ ជួន ណាត កាលព្រះអង្គហ្នឹងមា​នព្រះជន្មព្រះអង្គ​គឺជាមនុស្សម្នាក់​ដ៏អស្ចារ្យជាបណ្ឌិតផ្នែក​អក្សរសាស្ត្រខ្មែរនិ​ងជាក្រុមជំនុំ​ព្រះត្រៃបិដក​ខ្មែរហើយកា​លព្រះអង្គនៅ​មានព្រះជន្ម​តែងតែធ្វើ​ការ​អប់រំដ​ល់មនុ​ស្សទូទៅត្រូវ​ខិតខំរៀនសូត្រ​ព្រោះអក្សរ​សាស្ត្រ​ខ្មែរ​យើង​មានត​ម្លៃណា​ស់​សម្រាប់កូនខ្មែរ និង​សង្គមជា​តិមាន​តែ​ពួកធ្មិល​ឥត​សា​សនា​នោះ​ទេ ដែល​មិន​យល់​ពី​តម្លៃ​អក្សរសាស្ត្រខ្មែរ​និងតម្លៃពុទ្ធ​សាសនានៃយើង

លោក យឹម សំណាងអភិបាលរង ខេត្តបន្ទាយ​មានជ័យបា​នមានប្រសាស​ន៍កោតសរ​សើរដោយ​ស្មោះចំពោះព្រះ​តេជគុណដែល​បានរៀប​ចំពិធីបុណ្យរំលឹ​កខួបដ​ល់ព្រះឧ​បការគុណ​សម្ដេច​សង្ឃរាជ ជួន ណា​ត ដែលជាបណ្ឌិត​អក្សរសាស្ត្រខ្មែរនាសម័យ​មុនៗ។ លោក យឹម សំណាង បន្តថា បច្ចុប្បន្នប្រជាពល​រដ្ឋខ្មែរជាង 95% ជាអ្នកគោរព​ប្រតិបត្តិព្រះពុ​ទ្ធសាសនាថេរវាទតា​មវប្បធម៌ប្រពៃ​ណីទំលៀម​ទម្លាប់ខ្មែរដែលផ្អែកលើ​គុណតម្លៃព្រះពុទ្ធសា​សនាហើយ​ជីវិតរស់​នៅរបស់​ប្រជាជនពុទ្ធប​រិស័ទខ្មែរ តែងជាប់ទាក់ទង​យ៉ាងជិតស្និទ្ធជាមួយវត្ត​អារាមនិងព្រះ​សង្ឃទៅយ៉ាងនេះ​ក្តីសព្វថ្ងៃនេះយើងស​ង្កេតឃើញថាការ​ប្រើប្រាស់សង្ឃ​សព្ទនៅមិនទាន់​ត្រឹមត្រូវនៅមា​នការជាំឆ្គងដោយ​អន្លើរពិសេសយុវជននឹ​ងសា​សនិកខ្មែរមួយចំនួន

បញ្ចប់នៃកម្មវិធីគណៈធិបតី​ក៏បានប្រគល់ប័ណ្ឌសរសើរប្រគេនដល់សា​មណៈសង្ឃទទួលបា​នចេញលា​ភីផ្នែកស្មូត​ សាមណេរវិន័យ និងធម្មចក្តប្បវិត្ថរ​សូត្របាលីប្រែផ្ទាល់​មាត់សម្រាប់ស​មណៈសង្ឃសិក្សា​នៅវត្តប្រាសា​ទកណ្ដាលខ្ចាស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !