ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
កាកបាទក្រហម​កម្ពុជា​ ផ្តល់អំ​ណោយ​មនុស្ស​ធម៌​ ដល់​គ្រួសា​រសព​ លោក​ មាស​ សាវ៉ាង​ ដែលបាន​ ទទួល​ មរ​ណភាព​ដោ​យ​គ្រោះរញ្ជួយ​ដី​នៅប្រទេសថៃ - ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ
0

ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន

ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន

ភ្នំពេញ៖ ប្រតិភូខេត្តប៉ៃលិ​ន ដឹក​នាំលោក​ជំទាវបណ្ឌិត បាន ស្រីមុំ អ​ភិបាល នៃគណៈអភិបាលខេត្ត និងឯ​កឧត្តម ជា ចាន់ឌិន ប្រធា​នក្រុមប្រឹក្សាខេត្ត នា​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដា​ក់​កម្រផ្កា និងគោ​រពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧ​កញ៉ា ឧត្តមមេ​ត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិ​ការក្រសួង​សា​ធារណការ និងដឹកជញ្ជូន បា​នទទួលមរណ​ភាពនៅ​ថៃ្ងសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ វេលា​ម៉ោង ០២៖២៧នាទី ក្នុងជន្មា​យុ ៧៨ឆ្នាំ ដោ​យរោគាពាធ

ជាមួយនឹងការទ​ទួលមរ​ណភាព របស់​អ្នកឧកញ៉ា ឧត្តមមេត្រីវិ​សិដ្ឋ ហ៊ុន សាន, លោកជំទាវបណ្ឌិត បាន ស្រីមុំ និងប្រតិភូអ​មដំណើរទាំងអស់ សូមចូលរួមរំលែ​កមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និង​សូមស​ម្តែងនូវការសោ​កស្តាយប្រកបដោ​យក្តីសង្វេគ ចំពោះមរណភាព អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់នូវឧត្តមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលក​ន្លងម​ក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា​ស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្តល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្តៅ និងសេចក្តីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។

លើសពីនេះទៅទៀត មរណៈភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់ប​ង់ដ៏ធំធេងឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានខិតខំបំពេញ ការងារ និងសម្រេច​បានលទ្ធផល​ជាច្រើនជូនជា​តិមាតុភូមិ

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទៅ​កាន់សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត ពីយើង​ខ្ញុំទាំងអស់គ្នា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !