ខេត្តបន្ទាយមានជ័យ៖ដោយសារកត្តាបើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យរថយន្តពីគ្រឿងមុខគ្នាពេញទំហឹងនៅលើកំណាត់ផ្លូវជាតិលេខ៥៩ ចន្លោះគីឡូម៉ែត្រលេខ៣០–៣១ ស្ថិតនៅក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ នៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បណ្ដាលឱ្យមនុស្សម្នាក់ រងរបួសធ្ងន់និងពីរនាក់ទៀតរងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ។
ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុគេបានឃើញ រថយន្ត០១គ្រឿងម៉ាក(V1)ក្បាល ពណ៍សស្លាកលេខ កច 3F-1276 សណ្ដោងរម៉ក់ពណ៍ខៀវ ស្លាក់លេខ កច 4A-1622 បើកបរដោយឈ្មោះសឹម ចាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រៃដើមស្នឹង ឃុំព្រៃដើមស្នឹង ស្រុកសីធរកណ្ដាល ខេត្តព្រៃវែង បើកបរក្នុងទិសដៅពី លិចទៅកើត លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានវ៉ាជែង តែមិនផុតក៍បានបុករថយន្ត ០១គ្រឿងទៀត ម៉ាក់នីសសាន់ ពណ៍ស្ក ស្លាកលេខចង្កូតស្ដាំ PL-0180 បើកបរដោយឈ្មោះ ប្រឹម តាប ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរក្នុងទិសដៅពីកើតទៅលិចមានអ្នករួមដំណើរ០២នាក់១.ឈ្មោះ ឆាត ព្រឿម ភេទប្រុស អាយុ៤៥ឆ្នាំ ២.ឈ្មោះ សឿត សិត ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំងពីររស់ភូមិស្នួលកោង ឃុំបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យរបួសធ្ងន់ចំនួន ០១នាក់ របួសស្រាចំនួន ០២នាក់ ខូចខាតរថយន្តចំនួន ០១គ្រឿង ហើយជនរងគ្រោះរងរបួស ត្រូវបានក្រុមគ្រួសាបញ្ជូនព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃ ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃរង់ចាំការដោះស្រាយគ្នាតាមនិតិធីច្បាប់ជាក្រោយ៕