ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម

អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃ​គណៈអភិបា​លខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញ​បើកវគ្គបណ្តុះប​ណ្តាល អន្តរាគ​មន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុម​គោលដៅ​ជាមន្ត្រីរាជការ ​ស៊ីវិល នៃរដ្ឋបាល​ខេត្តកំពង់ចាម ។ពិធីនេះបានធ្វើឡើង​នៅសាលា​ខេត្តកំ​ពង់​ចាមដោយ​មាន​ការអញ្ជើញចូ​លរួម​ជាគណៈ​អធិបតី ពីឯកឧត្តម​ ឯកឧត្តម សូ មុនីរក្សា នាយក​សាលា​ជាតិរដ្ឋបា​លមូ​លដ្ឋាន​ក្រសួង​មហាផ្ទៃ ។

 

ថ្លែងក្នុងឱកា​សនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានក្រើនរំ​លឹកដល់​មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងស​មត្ថភាពដឹ​កនាំរបស់ខ្លួនជាប្រចាំ តាមរយៈការសិក្សា និងម​ធ្យោបា​យនានា ពោល​គឺត្រូវបណ្តុះ​អ្នកដឹកនាំប​ន្តវេន ឱ្យបានកាន់តែច្រើន ដោយណែនាំ​មន្ត្រីឱ្យគោ​រព​ពេលវេលា​ធ្វើការ ត្រូវបង្កើនសម​ត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រ​សិទ្ធភាពការងារប្រ​កបដោយ​ភាពទទួ​លខុសត្រូវខ្ពស់​ ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹក​នាំ ត្រូវដឹកនាំតាមបែប សិ​ល្បៈ ធ្វើយ៉ា​ងណាត្រូវជំរុញមន្ត្រីក្រោម​ឱវាទឱ្យចេះធ្វើការ ឱ្យមា​នធនធានសម្រាប់ធ្វើការងារ និង​ឱ្យមន្ត្រីចេះសម្រេចចិត្ត​អារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពី​នោះ​ត្រូវដឹកនាំមន្ត្រី ឱ្យខិ​តខំរួមគ្នាបម្រើសេ​វាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សូ មុនីរក្សា នាយក​សាលាជាតិរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បាន​ថ្លែងថា វគ្គបណ្តុះ​បណ្តាលនេះ គឺមានរយៈ​ពេល ៥ថ្ងៃ លើប្រធា​នបទចំនួន ៤គឺ៖ ទី១. ការ តាក់​តែងអត្ថបទ ការរៀបចំ​សុន្ទរកថា បទអន្តរា​គមន៍ និងជំនួយ ស្មារតី ទី២. ការរៀបចំ របាយការណ៍ ទី៣. ការងារពិធី​ការ និងទី៤. ការឆ្លុះបញ្ចាំ​ងកិច្ចការសិក្ខាកាម ​។ ដូចនេះ​សូមឱ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំ​យកចិត្តទុកដាក់​សិក្សា និងកត់ត្រាទុក ជាពិសេ​សត្រូវចេះ​ធ្វើការដេញដោ​លឱ្យបានផល​ផុសផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !