ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ឯកឧត្តម ហេង សួរ នាំយកសារលិខិតរំលែកមរណទុក្ខ រួមនិងថវិការបស់សម្តេចធិបតី ហ៊ុន ម៉ា​ណែត និង​លោកជំទាវប​ណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសា​រសពព​លករខ្មែរ​នៅស្រុកមា​ឡៃ ដែល​បានទទួលមរ​ណភាព ដោយ​សារការរញ្ជួយ​ដីក្នុងប្រទេ​សថៃ - នគរបាលគ្រប់ក្រុង-ស្រុក ចុះផ្សព្វផ្សាយ​បំរាមនានា ក្នុងឱកាស​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិខាងមុខនេះ​ ដល់ប្រជា​ពលរដ្ឋតា​មមូលដ្ឋាន - ទិវាបុណ្យរំ​លឹកខួប​ព្រះឧបកា​រគុណ សម្តេចព្រះសង្ឃរា​ជជោតញ្ញាណោ ជួន ណាត និងក្រុមជំ​នុំព្រះ​ត្រៃបិដ​កខ្មែរ​វត្តប្រា​សាទស្រះ កណ្ដាលខ្ចាស់ - ប្រតិភូខេត្តប៉ៃលិន គោរពវិញ្ញាណ​ក្ខន្ធសព ឯកឧ​ត្តមអ្នក​ឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ​ហ៊ុន ​សាន - គ្មានអគារផ្អៀងស្រុត ប្រេះស្រាំ ឬស្នាកស្នាមគួរអោយកត់សំគាល់ទេនៅក្រុងប៉ោយប៉ែត ពេលដែលរញ្ជួយដីនៅថៃ និងភូមា - សាកសពជនរងគ្រោះម្នាក់ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃ - រថយន្តនិងរ​ថយន្ត បុកគ្នា​ពេញទំហឹង ​បណ្ដាល​ឱ្យម្នាក់ ​រងរបួស​ធ្ងន់​និងពីរនាក់ស្រាល នៅ​ស្រុកម៉ា​ឡៃ - អភិបាលខេត្តកំព​ង់ចាម អញ្ជើញបើ​កវគ្គប​ណ្តុះប​ណ្តាល អ​ន្តរាគម​ន៍អ​ភិវឌ្ឍន៍ស​មត្ថភាព សម្រា​ប់ក្រុម​គោល​ដៅ​ជាមន្ត្រីរាជ​ការ ស៊ីវិល​ នៃរដ្ឋបាល​ខេត្តកំពង់ចាម - ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ - លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសា​លាចែ​ករំលែកបទពិសោធន៍ ស្តីពីវិ​ធីសាស្ត្រស្រា​វជ្រាវរឿង​ក្តី និ​ងបំ​បែករឿងក្តីព្រហ្មទណ្ឌដោ​យនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាក​លវិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច(UME)
0

ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ

ពិធីប្រគល់ផ្ទះ​ ជូនគ្រួសារទីទ័លក្រ​ ចំនួន២គ្រួសារ​ នៅស្រុក​មង្គលបូរី​ ក្នុង​ខេត្ត​បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ​៖ឯកឧត្តម​ អ៊ុំ រាត្រី​ ប្រធានគណៈ​កម្មាធិការសា​ខាកាកបា​ទក្រហម​ខេត្តបន្ទា​យមា​នជ័យ នាថ្ងៃទី​៣១​ ខែមីនា ឆ្នាំ២០២៤​​ បានអញ្ជើញ​​ប្រគល់ផ្ទះថ្មីជូនប​ងប្អូនប្រជា​ពលរដ្ឋទី​ទាល់ក្រខ្វះ​ទីជម្រក នៅមង្គលបូរី ក្នុងខេត្តបន្ទាយមានជ័យ ចំនួន២គ្រួសារ ស្មើនឹងពីរខ្នងផ្ទះ ។

លោក​ ធូ​ ស៊ី​ភ័ណ្ឌ​ នាយកប្រតិ​បត្តិសាខាកា​កបាទក្រហម​ខេត្តបា​នឲ្យដឹងថាក្រុមប្រតិបត្តិសា​ខាសហ​ការជា​មួយក្រុម​អនុសា​ខាកាកបាទក្រហមស្រុ​កមង្គលបូរ​​ បានចុះធ្វើកា​រប៉ាន់ប្រមា​ណតម្រូវ​ការរប​ស់គ្រួសា​រឈ្មោះ​ លឹម​ ស៊ីណា​ ភេទស្រី អាយុ​ ៤៤ឆ្នាំ ប្តី​ ឈ្មោះមឿន​ វណ្ណៈអាយុ​ ៤៥ឆ្នាំ​ជាលទ្ធផល​គ្រួសារនេះ​រស់នៅក្នុ​ងសភាព​ក្រីក្ររស់​នៅអចិន្ត្រៃយ៍​ក្នុងបន្ទប់មា​នកូនរហូតដ​ល់ទៅ៨​នាក់ស្រីចំនួន៤​នាក់​សរុបទាំងប្ដី​ប្រពន្ធទាំ​ងអស់១០នាក់មុខរ​បរមិន​ពិតប្រាកដ​គ្រួសារនេះ​ស្ថិតនៅក្នុ​ងភូមិខ្លា​ខាំឆ្កែ​ ឃុំតាឡំ​ ស្រុកមង្គលបូរី ។រីឯមួយគ្រួសារ​ទៀត​ឈ្មោះ​ ពៅ​ សេក​ អាយុ​ ៨៣ឆ្នាំ ដែលជា​ជនចាស់​ជរាក្រីក្រគ្មា​នទី​ពឹង​រស់នៅក្នុង​បន្ទប់​ចំនួន២នាក់ស្ថិត​នៅក្នុង ឃុំឫស្សី​ក្រោក​ ស្រុកមង្គ​លបូរីដោយពិនិត្យ​ឃើញថាគ្រួសារទាំ​ងពីរមានលក្ខណ​សម្បត្តិដែល​សាខាកំណ​ត់គឺជា​គ្រួ​សារក្រីក្រខ្វះ​ខាតជម្រកពិត​ប្រាកដ ពួកគាត់មានដីសម្រាប់ ផ្ទះបានផងនោះ សា​ខាកាកបា​ទក្រហមខេត្ត ក៏បាន​ចាប់ផ្ដើម​រើសជា​ងដើម្បី​សាងសង់ផ្ទះថ្មីជូន​ពួក​គាត់ដែលមានទំហំ៤ម៉ែត្រ ប​ណ្តោយ​ ៧ម៉ែត្រ កម្ពស់​៣,៨ម៉ែត្រ​ សង់​ពីដែកប្រក់​ស័ង្កសីជញ្ជាំងស័ង្កសីបាតស៊ីម៉ង់ស​ង់ផ្ទាល់​ដីព្រម​ទាំ​ងសាង​សង់បង្គន់​អនាម័យបន្ថែមដោ​យចំ​ណាយថ​វិកាផ្ទះនីមួយនីមួយ ចំនួន​ ២៣៤៩ដុល្លា​រស​​ហរដ្ឋអាមេរិក

ឯកឧត្តម​ អ៊ុំ រាត្រី បានមានប្រសាសន៍ថា​ ផ្ទះថ្មីទាំងនេះ​ ជាផ្ទះគ្រោះធម៌របស់​សាខាកាកបាទក្រ​ហម​ដែលមាន​លក្ខ​ណៈរឹងមាំអាច​កាត់បន្ថយភា​ពងាយរងគ្រោះ​បានមួយកម្រិត ហើ​យគិតត្រឹម​មកដល់​ពេ​លនេះ​សាខាកាកបាទក្រហមបានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូន សរុបចំនួន​ ២០ផ្ទះមក​ហើយ ហើយការអនុវត្ត​នៃគម្រោងសង់ផ្ទះ​ថ្មីជូនគ្រួសា​រក្រីក្រខ្វះខាត​ជម្រកនេះ​ពិតជាបាន​លើកក​ម្ពស់​តម្លៃមនុស្សធម៌រប​ស់កាកបាទក្រហមកម្ពុជាដែលមានសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធា​នដឹកនាំក្រៅពីប្រគល់ផ្ទះសាខាក៏បានផ្តល់នូវអំ​ណោយមនុស្សធម៌បន្ថែម អង្ករ៥០គី​ឡូក្រាម​ ត្រីខ១យួរមី១កេស​ ទឹកត្រី១យួរ​ មុង១​ ភួយ១​ សារុង​១​ ក្រមា១​ ធុងទឹក១​ ឆ្នាំង២​ ចានបាយ​ចំនួន៥​ ស្លាបព្រា៥​ កន្ទេល​ជ័រ១​  និងថវិកាមួ​យថវិកា​ មួយចំនួននិងប្រជាពលរដ្ឋទីទ័លក្រ​ ១០គ្រួ​សារក្នុងមួយគ្រួសា​រទទួលបាន​អង្ករម្ភៃ​ ២៥គីឡូក្រាម​ មី១កេស​ ត្រីខ១យួរទឹកត្រី​ ១យួរ​ មុង១​ ភួយ១​ ភួយ១​ សារុង១​ ក្រមា១និងថវិកាមួយចំនួនផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !