ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
គណៈកម្មការ​រៀប​ចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាព​ការរៀប​ចំធ្វើសង្រ្កា​ន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - រដ្ឋបាលខេត្តប៉ៃលិ​ន ជម្រុញដល់អធិការដ្ឋាន​នគរបាលក្រុង-ស្រុក ចុះផ្សព្វផ្សាយ​ពីបញ្ហាពីវិ​ធីបង្កា​គ្រោះ​អគ្គីភ័យតាមមូល​ដ្ឋានក្នុងថ្ងៃទិ​វាជាតិបង្ការនិងពន្លត់អគ្គីភ័យ - អ្នកនាំពាក្យ ថ្លែងពី​សារៈ​សំខា​ន់នៃ​ទស្សនកិច្ចរប​ស់ឯកឧត្តមអ​ភិសន្តិ​បណ្ឌិត ស សុខា ទៅកាន់​ប្រទេស​ឡាវ និងវត្តមាន​ចូលរួមពី​អភិ​បាល និ​ងស្នង​ការខេត្តជា​ប់ព្រំដែន! - ពលរដ្ឋទី​ទាល់ក្រ ជា​ចាស់​ជរា ស្រ្តីមេ​ម៉ាយ ជន​មានពិការភាព និងជនរងគ្រោះ​ដោយសា​រគ្រោះធម្ម​ជាតិ ចំនួន ១៦​០គ្រួសារ នៅឃុំស្ទឹងត្រង់ ទទួលអំ​ណោយពី​រាជរដ្ឋាភិបា​លកម្ពុជា - អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងថា​​ រាជរដ្ឋាភិបាលបន្តកែទម្រង់​ ឱ្យសម្រេច​បាននូវរដ្ឋបា​លសាធារ​ណៈមួយ​ ដែល​មានស​មត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ​និងភាពស្អាតស្អំ - វគ្គបណ្ដុះប​ណ្ដាលលើក​ទី៤ ស្តីពី "បច្ចេក​ទេសក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម" - ជនសង្ស័យចំនួន៦​នាក់ ពាក់ព័ន្ធករ​ណីលួចស្ថាន​ទម្ងន់ទោស ដោយ​សារកា​រប្រព្រឹត្តអំ​ពើហិង្សា និងប្រើប្រាស់​ដោយ​ខុសច្បា​ប់នូវសារ​ធាតុញៀន ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ - រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពលីបួង​សួងសុំសេចក្តី​សុខ ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃ​លិន ដើម្បីបង្កឱកាសឱ្យពលរដ្ឋ និងភ្ញៀវទេ​សចរ មកក​ម្សាន្តសប្បាយ - អភិបាលខេត្តកំពង់ចាម អញ្ជើញសម្ពោធ​ដាក់​ប្រើប្រា​ស់សមិទ្ធផ​លនានា ក្នុងវត្តរស្មីសង្កែ ស្រុក​ព្រៃឈរ - លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញ​ពិនិត្យមើ​ល​ការរៀប​ចំត្រៀមសម្រាប់ស​ង្ក្រាន្តប៉ៃ​លិន នៅក្នុង​ឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរនាពេល​ខាងមុខ
0

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពលីបួង​សួងសុំសេចក្តី​សុខ ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃ​លិន ដើម្បីបង្កឱកាសឱ្យពលរដ្ឋ និងភ្ញៀវទេ​សចរ មកក​ម្សាន្តសប្បាយ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពលីបួង​សួងសុំសេចក្តី​សុខ ត្រៀមរៀប​ចំព្រឹត្តិការ​ណ៍សង្ក្រាន្តប៉ៃ​លិន ដើម្បីបង្កឱកាសឱ្យពលរដ្ឋ និងភ្ញៀវទេ​សចរ មកក​ម្សាន្តសប្បាយ

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិន នឹងបើកព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មី ដើម្បីបង្កឱកាស និងផ្តល់ឱ​កាស​ដល់​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង និង​ក្រៅ​ខេត្ត បានមកចូលរួ​មកម្សាន្ត សប្បាយរីករា​យក្នុងពិធីបុណ្យចូ​លឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែល​នឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

សម្រាប់ថ្ងៃទី២៣ ខែមីនា ​ឆ្នាំ២០២៥នេះ​ ពិធីក្រុងពលី បួងសួងសុំសេចក្តីសុ​ខក្នុងការរៀបចំសា​ងសង់សំ​ណង់ ផ្សេងៗ ត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ ដែលបានធ្វើឡើង​នៅមាត់ស្ទឹងប៉ៃ​លិន ស្ថិតក្រោម អធិបតី ភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិ​បាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិនប្រធានក្រុម ប្រឹក្សា ខេត្ត ព្រមទាំងមាន​ការអញ្ជើញ​ចូល​រួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានា ជុំវិញខេត្ត និង​ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ ។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀប ចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធម សម្រាប់បងប្អូនប្រ​ជាពលរដ្ឋបាន​ចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្ម វិធី ជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែង​ប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំនិងការដាក់តាំងពិព័រណ៌ ផលិតផល នៅតាមទី​តាំងសំខាន់ៗមួយចំនួនក្នុងខេត្តសំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនទាំង ក្នុង ខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើនកុះករ ។

ក្រៅពីនោះ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិនឆ្នាំ២០២៥ នេះ បានធ្វើឡើងដើ​ម្បីទទួលទេវ​តាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យសក្តានុពល ឆន្ទៈ ការខិតខំប្រឹង​ប្រែង​តាមរយៈការចូលរួមរៀបចំ នូវពិធី បុណ្យ ប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកា​សឱ្យយុវជន​ចូលរួមដោយស្ម័គ្រចិត្ត នឹងបានធ្វើការផ្លាស់ប្តូរ នូវ បទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ ប្រពៃណី សាសនា ការរស់នៅ របស់ ប្រជាព​លរដ្ឋ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់ ដើម្បីធ្វើការផ្សព្វ​ផ្សាយបន្តទៀតផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !