ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្រតិភូព្រឹទ្ធសភា កោតស​រសើរ និ​ងលើ​កទឹ​កចិត្តចំ​ពោះកិច្ចខិ​តខំប្រឹង​ប្រែង​របស់ក្រ​សួងម​ហាផ្ទៃ - អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណសរសើរ ដល់ភូមិ ឃុំ/សង្កាត់ ទទួលបានជ័យលាភី ក្នុងកា​រចូលរួម​ផ្សព្វផ្សាយ​អនុវត្តគោ​លនយោបា​យ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” - លោក យឹម សំណាង អញ្ជើញកាត់វិញ្ញាសារ​ ​ការប្រឡង​ចូលរៀន​ពុទ្ធិកម​ធ្យម​សិក្សាបឋមភូមិ ​២០​២៥-​២០២៦ របស់​សមណៈ​សិស្សនិ​មន្តម​ក​ពី​សាលា​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ - ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប"
0

ប្រតិភូព្រឹទ្ធសភា កោតស​រសើរ និ​ងលើ​កទឹ​កចិត្តចំ​ពោះកិច្ចខិ​តខំប្រឹង​ប្រែង​របស់ក្រ​សួងម​ហាផ្ទៃ

ប្រតិភូព្រឹទ្ធសភា កោតស​រសើរ និ​ងលើ​កទឹ​កចិត្តចំ​ពោះកិច្ចខិ​តខំប្រឹង​ប្រែង​របស់ក្រ​សួងម​ហាផ្ទៃ

(ភ្នំពេញ)ប្រតិភូព្រឹទ្ធសភា ដឹកនាំដោ​យឯកឧត្តមបណ្ឌិត នាង ផា​ត ប្រធានគ​ណៈកម្មការទី៤ នៃ​ព្រឹទ្ធសភា បានអញ្ជើញចូលរួ​មដឹកនាំកិ​ច្ចប្រជុំពិភាក្សាការ​ងារជាមួយឯកឧត្តមអ​ភិសន្តិបណ្ឌិតសុ​ខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ នៅទីស្ដីការក្រសួង​មហាផ្ទៃ នារសៀលថ្ងៃទី១៩ ខែ​មីនា ឆ្នាំ២០២៥នេះ។

ក្នុងកិច្ចពិ​ភាក្សានោះ ឯកឧត្តម នាង ផាត ប្រធាន​គណៈកម្មការទី៤ នៃព្រឹទ្ធសភា បានសម្តែងកា​រកោតសរសើរ និង​លើកទឹកចិត្តខ្ពស់ ចំ​ពោះក្រសួងមហាផ្ទៃ ក្រោមការដឹ​កនាំរបស់​ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ដែ​លមន្ត្រីរាជការ​ទាំងស៊ីវិល នគរបាលជាតិ និង​មន្ត្រីព​ន្ធនាគារ បាន​ខិតខំបំពេ​ញតួនាទី និងភា​រកិច្ចប្រកបដោយការទទួលខុ​សត្រូវខ្ពស់ ទាំងកម្រិតជាតិ និងថ្នាក់​ក្រោម​ជាតិ ដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្នុងរយៈពេលជាងមួយឆ្នាំមកនេះ សម្រេច​បានជោគជ័យជាបន្តបន្ទាប់ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ការថ្លែង​កោតសរសើរពីប្រធាន​ប្រតិភូព្រឹទ្ធសភា នាពេ​លនេះ បានធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិ​សន្តិប​ណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចការសំខាន់ៗក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ពាក់ព័ន្ធការអ​នុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដី ការងារអត្តសញ្ញាណកម្ម អន្តោប្រវេសន៍ ពន្ធនាគារ ការងារសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំ​ពើជួញដូរ​មនុស្ស ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពាក់ព័ន្ធការធា​នាសន្តិសុខស​ណ្តាប់ធ្នាប់​សាធារ​ណៈ រួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គម ការអនុវត្តច្បា​ប់ស្ដីពីចរាច​រណ៍ផ្លូវគោក និងកិច្ចការមួយ​ចំនួនទៀត ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់។

ឈរលើមូលដ្ឋានស​មិទ្ធផលការងារដែលក្រសួងមហាផ្ទៃ សម្រេចក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ឯកឧត្តម​បណ្ឌិត នាង ផាត ជាថ្មីម្ដងទៀត បានបង្ហាញ​ការកត់សម្គាល់លើ​សកម្មភាពសំ​ខាន់ៗរបស់​ឯ​កឧត្តមអភិសន្តិបណ្ឌិត ទាំងការអញ្ជើញដឹកនាំកិច្ចប្រជុំនានាក្នុងកម្រិតក្រសួងមហាផ្ទៃ និងនៅតា​មប​ណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ ការអញ្ជើញចុះទៅកាន់មូលដ្ឋានផ្ទាល់ ដើម្បីត្រួតពិនិត្យការងារ និងជួបសំ​​ណេះ​សំណាលជាមួយមន្ត្រី ទាំងកម្មវិធីគ្រោង និងមិនគ្រោងទុកមុន ព្រមទាំងដំណើរបំ​ពេញបេសកកម្មក្រៅប្រទេស ដើម្បីនាំមកនូវផលប្រយោជន៍ដល់ជាតិ ក្នុងក្របខ័ណ្ឌកិច្ច​សហប្រតិ​បត្តិការជាមួយបណ្ដាប្រទេសជាមិត្តនានា។

ក្នុងឱកាស​នោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា និងប្រតិភូ ដែលបានវាយតម្លៃជាវិជ្ជមាន និងផ្តល់កា​រលើកទឹកចិត្តខ្ពស់មកកាន់ឯកឧត្តម ក៏ដូចជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូល។ ឯកឧត្តម​អភិសន្តិបណ្ឌិត ក៏បង្ហាញនូវការទទួលយកអនុសាសន៍ និងមតិយោបល់ល្អៗ ព្រមទាំងបាន​ប្ដេជ្ញាចិត្តបន្ត​ខិតខំអនុវត្តការងារតាមតួនាទីភារកិច្ច និងសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្នុងន័យគាំ​ទ្រគោលន​យោបាយរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ឱ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !