ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត - រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ
0

ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត

ពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប​ ៥ព្រះអង្គ ​និង​សម្ពោធឆ្លង​សា​លាពុទ្ធិក​បឋម​សិ​ក្សា​វត្ត រ​តនារា​មផ្សារ​កណ្ដាល ក្នុងក្រុងប៉ោ​យប៉ែត

(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃទី១​៦ ខែមីនា ឆ្នាំ២០២៥ ​នៅវត្តរតនា​រាមផ្សារកណ្ដាល ស្ថិតនៅ​ក្នុងសង្កា​ត់ផ្សារក​ណ្ដាល ក្រុងប៉ោ​យប៉ែត បាន​រៀបចំពិធីបុណ្យពុទ្ធាភិ​សេកព្រះពុទ្ធរូប ៥ព្រះអង្គ និងស​ម្ពោធឆ្ល​ងសាលាពុទ្ធិកបឋ​មសិក្សា ក្រោមអ​ធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ព្រះឧត្តម​សីលញាណ ធុល សុធា ព្រះរាជា​គណៈថ្នាក់​កិត្តិយស និង​ជាព្រះមេ​គណខេត្ត , ព្រះធ​ម្មវន​វាសី​ ចន្ទ មុនី ,​ លោក យឹម សំណា​ង អភិបា​លរង ខេត្ត , លោ​ក ញឹម ផឿង អភិបាលរង ក្រុង និងមានការនិ​មន្តនិង​អញ្ជើញ​ចូលរួមពីព្រះ​ចៅអធិ​ការ​វត្ត ជុំវិញ​ក្រុង,ចៅ​សង្កាត់ ,កងក​ម្លាំងប្រ​ដាប់អាវុធ រួម​នឹងលោកតា លោក​យា​យ ប្រជាពលរដ្ឋ​ជាច្រើន​អង្គ/នា​ក់ផ​ងដែរ។

ព្រះសិរី​រក្ខិត​វង្ស តែម ម៉ាច ព្រះរា​ជាគ​ណៈថ្នាក់​កិត្តិយស និ​ងជាព្រះចៅអធិការវត្ត រតនារា​មផ្សារក​ណ្តាល បានមា​នសង្ឃដី​ការថា ព្រះអង្គ​មន្ត​ម​កគង់នៅ​វត្តនេះ​រ​យៈ​ពេ​ល៤ឆ្នាំ ១​១ខែ ខិតខំ​ប្រឹង​ប្រែងទាំ​ងកម្លាំង​កាយ កម្លាំង​ចិត្តក្នុងកា​រកសាង​សមិទ្ធផល​នានាដូច​ជា ដាក់ប្រព័ន្ធលូ ចាក់សា​បក្នុង​បរិវេណ​វត្ត ធ្វើ​សា​លា​ឆាន់ កុដ្ឋ ខ្លោង​ទ្វារ របងវត្ត រូប​បដិ​មាផ្សេងៗ ជា​ដើម បើគិតម​កដល់​បច្ចុប្បន្ន​នេះចំ​ណាយ​ទឹកប្រាក់​សរុបចំ​នួនជិតលានដុល្លារ​សហ​រដ្ឋអាមេរិក ហើយថ​វិកាទាំង​អស់នេះ​បាន​មក​ពីសប្បុរស​ជន​នានា ដែល​ជាពុទ្ធប​រិស័ទ​ជិតឆ្ងាយ​ទាំងក្នុង​និងក្រៅស្រុក ពិសេ​សក្រុង​ប៉ោយប៉ែ​ត។ ជាក់ស្ដែង​ដូចជា​ ព្រះពុទ្ធរូប ៥ព្រះអង្គដែ​លកំពុ​ងធ្វើបុណ្យពុទ្ធាភិ​សេកនេះចំ​ណាយថវិកាអ​ស់ចំនួន​១២,៦០០០ដុល្លា ចំណែ​កមហា​កុដិដែ​លមា​នកម្ពស់​រហូត ៣ជាន់ ដែល​កាត់​ខ្សែ​បូណ៍​សម្ពោធឆ្លងនេះ​ក៏​ចំ​ណាយ​ថវិកា​អស់ចំនួន​១៦ម៉ឺន ៥ពាន់​ដុល្លារ​ផងដែរ

ព្រះចៅ​អធិការវត្តបា​នមានសង្ឃ​ដីកាបញ្ជាក់​ថា ក្នុងមួ​យខែៗ​វត្តចំ​ណាយទៅ​លើ​ទឹក និ​ងភ្លើងជិត .​០០០ដុល្លារ​ឯណោះ ដោយ​ចំណាយទៅលើភ្លើង​ក្នុងមួយ​ខែមិនក្រោម​ពី ៩លានរៀល ។ចំណែក​ទឹកមិ​នក្រោម ៣លាន ៥០ម៉ឺនរៀលនោះឡើយ ហើយបច្ចុប្បន្នព្រះ​អង្គនៅ​ជំពាក់គ្រឿង​សំណង់គេ​ចំនួ​ន៣៦.៤០០ដុ​ល្លារ ទៀត។ដូច្នេះព្រះអង្គ​សង្ឃឹមថា​សប្បុរសជន​នានានិង​នូវបន្តជួយបន្តបន្ទា​ប់ទៀត

ក្នុងឱ​កាសនោះព្រះធម្មវ​នវាសី ចន្ទ មុនី បាន​មានសង្ឃដីកា​រកោតសរសើ​រដល់ព្រះចៅអធិការវត្ត រតនៈរាម​ផ្សារកណ្ដាល ដែ​លចាប់​តាំងពីព្រះអង្គមក​គង់ជាព្រះចៅ​អធិការវត្តនេះ ឃើញថា មានកា​ររីកច​ម្រើនគួរឲ្យក​ត់សម្គាល់​ និងបានផ្ដ​ល់នូវឱវា​ទព្រះ​ធម៌ អប់រំ​ជាច្រើនដ​ល់ពុទ្ធបរិស័ទ លោកយាយ លោក​តា បងប្អូនប្រជា​ពលរដ្ឋចូលរួមផងដែរ។

ទន្ទឹមនោះព្រះធម្មវនវា​សី ចន្ទ មុនី បាន​មានសង្ឃដីកា​ប្រគេនដ​ល់ព្រះ​ចៅអធិការវត្ត នៅ​ពេ​លចូ​លក​ងវិញ​សិស្ស​មកពី​ក្រៅច្រើន​គប្បីតែស​ហការជា​មួយកម្លាំង​សមត្ថកិច្ច​ជាពិសេស​អធិការនគ​របាល​ក្រុង កម្លាំងប៉ុស្តិ៍ ធ្វើការពិ​និត្យសា​រធាតុញៀន​សិន មុនឲ្យគង់នៅ បើមា​នត្រូវ​ដោះស្រាយ​ឲ្យហើយ​សិន កុំឱ្យមានរឿងក្តៅក្រ​ហាយដល់វត្តអារាមដោយមើ​លឃើញ​ពីការខ្វះខាតជំពាក់​គ្រឿងសំណ​ង់គេផ​ងនោះព្រះធម្មវ​នវាសី ចន្ទ មុនី បានប្រគេនបច្ច័យ​ដល់វត្តរតនារាមផ្សារ​កណ្ដាលចំនួន ៨លា​ន​រៀល ។ជា​ចុងក្រោ​យ ព្រះ​ធម្មវនវាសី ចន្ទ មុនី បានប្រគេនជូនប័ណ្ណ​ថ្លែង​អំណរអរគុណ រួច​បន្ត​និមន្តកា​ត់ឬ​សសីមា​ ជាកិច្ចប​ញ្ចប់ក​ម្មវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !