ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ

ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ

ខេត្តបន្ទាយមានជ័យ៖លោក​ លី​ សុវណ្ណារិទ្ធ​ អភិបាលរង ខេត្តបន្ទាយមានជ័យ​ តំណាងឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្ត​ បាន​អញ្ជើញជាអ​ធិបតីភាព​ ក្នុងពិធីប្រកាស​កាត់ខ្សែបូណ៍ឆ្លង​បង្កាន់ដៃ​នាគចូល​ព្រះវិហា​រនិងពិ​ធីប្រគេន​ ព្រះរា​ជប្រកាស​ សនី​យបត្រ​ ប្រកា​សតែងតាំង​និងស្រោចស្រ​ពសុគន្ធវារី​ ប្រគេនព្រះគ្រូ​ កោសល​មេធី​ ភាច​ សឺត​ ព្រះអនុគណស្រុកអូរជ្រៅ​ និងព្រះមន្ត្រី​សង្ឃព្រះចៅ​អធិ​ការវត្ត ក្នុងស្រុកអូរជ្រៅ​ ស្ថិតនៅក្នុងវត្តពោធិ៍​សុរិយារាម ឃុំកូប​ ស្រុកអូរជ្រៅ។

បន្ទាប់ពីព្រះតេជគុណ​ ឌឹម​ ស៊ី​យ៉េត​ បានឡើ​ងប្រ​កាសព្រះរាជ​ ប្រកា​សនីយបត្រ​ ប្រកាសតែងតាំង​ និងប្រគល់ប្រគេន​ ដល់ព្រះ​ មន្ត្រី​សង្ឃស្រុក​ រួចមក​ ។ ព្រះឧត្តមសីលញាណ​ ធុល​ សុធា​ ព្រះមេគ​ណខេត្ត​ បានមាន​ សង្ឃដី​កា​ថា​ សាសនា​ព្រះពុទ្ធ​  ជាប្រភព​ ផ្តល់នូវគុណតម្លៃ​ ដ៏សំខាន់​ ដែលមាន​ឥទ្ធិ​ពល​ ដល់របបន​យោបាយ​ច្បាប់​ វប្បធម៌​ ប្រពៃណី​ទំនៀមទម្លាប់​ ហើ​យការប្រតិបត្តិ​ ខាងសា​សនា​ នៅក្នុង​ សង្គមនីមួយៗ​ តែងមា​នជាប់ទាក់ទងគ្នា​ ជាមួយ​ប្រពៃណី​ ទំនៀមទម្លាប់​ វប្បធម៌​ផងដែរ​។ ដែល​នេះ​ជា​ អត្តសញ្ញាណ​ និង​ គុណតម្លៃ​  រួមដឹក​នាំជី​វិត​ របស់​មនុស្ស​ក្នុងសង្គម​ ធ្វើ​អោ​យផ្នត់គំនិត​ឥរិយាបថ​ សកម្មភា​ព​ មនុស្ស​មានភាព​សមរម្យ​ មាន​លក្ខណៈ​យោគយល់​ អធ្យាស្រ័យ​គ្នា​ អាចរ​ស់​ជាមួយគ្នាប្រក​បដោយ​ សុខដុមរមនា​ក្នុង​សង្គម​ជាតិ។

ព្រះឧត្តមសី​លញា​ណ​ ធុល​ សុធា​ បានមានសង្ឃដីការ​ បន្តថា​  ក្រសួងធម្មការនិងសាសនា​ បានដាក់​ចេញនូវអភិក្រម​ ស៣​ សម្រាប់គ្រប់គ្រងវ​ត្តអារាមទូទាំង​ប្រទេសសម្រាប់​អនុវត្តហើយ​មន្ទីរធម្មការ​និងសាស​នាខេត្តបន្ទាយ​មានជ័យ​ ក៏បានចេញសេចក្ដីណែនាំបន្ថែម អោយវត្តអារាម​ធ្វើស្លាកសញ្ញា​សម្រាប់ការផ្សព្វផ្សាយ​ជាសាធារណៈផងដែរ​ ក្នុង​នោះគឺ​ ស១​ វត្តស្អាត​ បរិស្ថានស្អាត​អនាម័យ​ល្អសំណង់​មានរបៀបរៀបរយជា​ រម​ណីយដ្ឋាន​សាសនា​ ជាបុញ្ញ​ខេត្តសម្រាប់ពុទ្ធបរិស័ទ​ ស២​ វត្តស្វាង​ ជាទីក​ន្លែងផ្តល់នូវចំណេះ​ ការអប់រំ​ដឹង​តាមរយៈ ជាកន្លែងដុះខាត់ចិត្តបណ្ដុះបញ្ញាស្មារតី​ អោយ​ស្គាល់​ គុណធម៌​ សីលធម៌​ សុជីវធម៌ចូលមកងងឹត​ ទៅវិញភ្លឺ​ ស៣​ វត្តស្ងប់ជា​ កន្លែង​គ្មាន​ អធិករណ៍​ គ្មានជម្លោះជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្តបន្ទោបង់ អ្នូវកិលេស​ ធ្វើ​អោយចិ​ត្តស្ងប់ប្រាសចាកនូវគ្រឿង​ ពន្ធកិច្ចនានា​ ដែលជាគ្រឿងជាប់ជំពាក់។

លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្តបានមានប្រសាសន៍ថា​ ក្រោមម្លប់នៃសុខសន្តិភាព​ តាមរយៈ​ការអ​នុវត្តនូ​វគោល​នយោបាយឈ្នះឈ្នះបានធ្វើឲ្យប្រទេ​សជាតិមានឯកភាពជាតិឯ​កភាពទឹកដីទាំង​ស្រុង មានស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាយ៉ាងមុតគត់​ ក្នុងរ​យៈ​ពេលជាងម្ភៃប្រាំមួយឆ្នាំកន្លងទៅនេះ។ កត្តា​នេះគឺជាមូលដ្ឋានគ្រឹះដ៏រឹ​ងមាំនិងជាកាលានុវត្តភា​ពយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ​ ក្នុងនោះ​ វិស័យ​សាសនា​ ក៏មានការរីក​ចម្រើ​នគួរឲ្យ ទាំងបរិមាណនិងគុណភាព។ លោកលីសុវណ្ណារិទ្ធបានបន្តថា​ តាមរយៈអភិក្រម​ ស៣​ ដែលក្រសួងធម្មការនិងសាសនាបានដាក់ចេញនេះ​ សង្ឃឹមថាគណៈគ្រប់គ្រងវត្តអា​រាមទាំងអស់នឹង​ខិតខំបង្កើតនូវវិ​ធីសាស្ត្រ​ និងបន្ត​ យន្ត​ការថ្មីៗ​ សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកនាំ​ ពង្រឹង​ពង្រីកសាមគ្គីធម៍​ និងការអភិវឌ្ឍប្រកបដោយចិរភាព​។ បញ្ចប់នៃកម្មវិធី​គណៈអធិបតី​បានបំពាក់នូវ​គ្រឿងឥស្សរិយយស​ ដល់ព្រះ​ មន្ត្រី​សង្ឃនិងពិធីស្រោច​ស្រពសុគន្ធារីនិងរាប់​បាត្រព្រះសង្ឃផ​ងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !