ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ

កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ដើម្បីលើសកម្ពស់​កម្រិតជីវ​ភាពរស់នៅ​របស់គ្រួសារ នៃយុវជនគោ​លដៅឲ្យបា​នល្អប្រសើរ និង​ចាកផុត​ពីបន្ទាន់​នៃភាពក្រីក្រ វិទ្យាស្ថានពហុ​បច្ចេកទេសខេត្ត​បន្ទាយមានជ័យ​បានរៀបចំ​បើកកិច្ចប្រជុំ​ពិគ្រោះយោប​ល់ជាមួយវិ​ស័យឯកជន និងវិទ្យា​ស្ថានពហុ​បច្ចេកទេ​សខេត្ត​បន្ទាយមានជ័យ ក្រោមអធិ​បតីភាពលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យ​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទា​យមានជ័យ។កិច្ចប្រជុំ​នេះបានធ្វើឡើង នៅសាលប្រជុំសាលា​ក្រុងប៉ោយ​ប៉ែត នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥ ដោយ​មានការចូលរួមពី លោកស្រី​ សំរិទ្ធ សូរ្យជាតិ ប្រធានលេ​ខាធិការដ្ឋាន​គណៈកម្មាធិការបណ្ដុះបណ្ដា​លខេត្ត លោក លោកស្រី អាជ្ញាធរក្រុង និងតំណាងក្រុម​ហ៊ុន សហគ្រាសផងដែរ។

បន្ទាប់ពីលោក ចៃ សំខាន់ អនុប្រធាន​ការិយាល័យទីផ្សារនិងទំនាក់នង បានឡើងធ្វើបទ​បង្ហាញស្ដី​ពីគម្រោ​ងបញ្ចប់កា​របណ្ដុះបណ្ដាល​ជំនាញបច្ចេកទេស​និងវិជ្ជាជីវៈរវាងវិទ្យាស្ថាន​ដោយទៅលើការ​បណ្ដុះបណ្ដាលដល់​យុវជន​គោលដៅមកពីគ្រួសារក្រីក្រ និងហានិភ័យជា​គោលនយោបា​យរបស់រាជរដ្ឋាភិ​បាល ចូលទៅរោងចក្រក្រុមហ៊ុន សហគ្រាសតូចធំ។ល។ រួចមក។

លោកស្រី សំរិទ្ធ សូរ្យជាតិ បា​នមានប្រសាសន៍លើកឡើងថា៖ គោលបំណងចម្បង​នៃការពិគ្រោះ​យោ​បល់ថ្ងៃនេះ​គឺដើម្បី៖១,កំណត់អត្តសញ្ញាណមុខរបរដែរក្រុមហ៊ុន សហគ្រាស និងឧស្សា​ហក​ម្មមា​ន​សក្តានុពល។ ២,ពិភាក្សាអំ​ពីឱកាស និងការប្រ​ឈមដែសក្រុមហ៊ុន សហគ្រាសអាចជួបប្រទះ​នៅពេលដែល វិទ្យាស្ថាន បានបញ្ជូនសិស្ស និ​ស្សិតចុះកម្មសិក្សា រឺចូលបម្រើការងារ។ ៣,ផ្តល់​អនុសា​ស​ន៍សម្រាប់ការអភិវឌ្ឍន៍មុខរបរ ឬសមត្ថភាពរបស់សិស្ស និស្សិតដែរមាន បញ្ហាប្រ​ឈមនៅ​ជា​ក់ស្តែងនៅតាមក្រុមហ៊ុន សហគ្រាស។ ជាពិសេ​សស្រប​តាមអនុ​សាសន៍​ដ៏ខ្ពង់ខ្ពស់រ​បស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាស​ដាក់​ឱ្យអនុវត្ត​ជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជ​នមកពីគ្រួ​សារក្រីក្រ និង គ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។

ជាមួយគ្នាក្នុងកិ​ច្ចប្រជុំពិគ្រោះ​យោបល់នោះលោក យឹម សំណាង បានធ្វើការស្នើ​សុំទៅក្រុមហ៊ុនស​ហគ្រាសសូម​ជួយ និងសម្របសម្រួសដល់វិទ្យាស្ថានក្នុងការ ស្វែងរកកន្លែងចុះហាត់ការ និងស្វែងរក​ការងារដែលសិស្ស ១.៥លាននាក់ ដែលបានបញ្ចប់ការសិក្សាអស់ រយៈពេល៨ខែ និងបន្តយន្ត​ការជួយផ្សព្វផ្សាយបន្ថែមអោយកាន់តែទូលំទូលាយក្នុងក្រុមហ៊ុនសហគ្រាស របស់អស់លោក លោកស្រី ​និងត្រូវកំណត់មុខសញ្ញាឲ្យ​បានច្បាស់លាស់ សម្រាប់សិស្សដែលចង់បន្ថែម សមត្ថភា​ពជំនាញ​របស់ខ្លួន ងាយស្រួលដល់វិទ្យាស្ថានចុះទៅតំរងទិសក្នុងការចុះឈ្មោះចូលរៀន ក្នុងការ បង្កើនសមតិ​ភាពការងាររបស់កម្មករ និយោជិក ។

ចុងបញ្ចប់នៃកម្មវិធីនេះលោក អភិបាលរងខេត្ត បានកោធសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដៃគូអ​ភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងការ​អភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុង​ខេត្ត ដែលបានជជែករកគន្លឹះដោះស្រាយលើបញ្ហាជំនាញបច្ចេកទេស កម្មវិធី​សិក្សា និងការស្នើសុំចុះកម្មសិក្សា​របស់សិស្សបានកាន់តែចំនួនច្រើន ដើម្បីពង្រីកវិ​សាលភាពវិស័​យអប់​រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អោយស្របនឹងទីផ្សារការងារបច្ចុប្បន្ន និងអ​នាគត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !