ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស “ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥”

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស “ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥”

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិ​បាលខេត្តកំពង់ចា​ម នៅថ្ងៃទី៦ ខែមិនា ឆ្នាំ​២០២៥ បានអញ្ជើញចូលរួមក្នុង​ពិធីប្រកា​ស ជ័យលាភីអង្គ​ភាពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិ​ស័យអ​ប់រំ និ​ងវិស័យ​សុខាភិបាលឆ្នាំ២​០២៤ និងប្រកាស​ដាក់ឱ្យអនុវត្ត​សម្រាប់ឆ្នាំ២០២៥ក្រោម​អធិបតីភា​ព ឯកឧត្តម ហ៊ុន ម៉ានី ឧបនា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមុខ​ងារសាធា​រណៈ និង​ជាប្រធាន... តំ​ណា​ងដ៏ខ្ពង់ខ្ពស់ សម្តេចម​ហាបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា។

ក្រោយបានស្តាប់រ​បាយការណ៍​របស់​ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិ​ការប្រចាំការ​នៃក្រសួងមុខ​ងារសាធារ​ណៈ និងជាអ​នុប្រធាន​ប្រចាំការនៃ... ដែលបា​នបង្ហា​ញឱ្យឃើ​ញយ៉ាងច្បា​ស់អំពី​យន្ត​ការ បែបបទ និង​នីតិវិធីនៃ​ការវាយតម្លៃអង្គភា​ពផ្តល់សេ​វាសាធារណៈគំរូ ក្នុងវិស័យ​អប់រំនិងវិ​ស័យសុខា​ភិបាល ឆ្នាំ២០២៤ ​ដែល​ត្រូវបានអ​នុវត្តប្រក​បដោ​យសុក្រឹត​ភាព ចរិតភាព និងការ​ទទួ​លខុសត្រូវ និ​ងម​នសិការវិជ្ជា​ជីវៈខ្ពស់ ។ឯកឧត្តម​ឧបនា​យ​ករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានធ្វើការ​កោតសរ​សើរ និងវាយ​តម្លៃខ្ពស់​លើដំ​ណើរកា​រវាយតម្លៃអង្គភាព​ផ្តល់​សេវាសាធា​រណៈគំរូឆ្នាំ២០២៤។

ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី បានបន្ថែម​ប្រាប់ដ​ល់បេក្ខភា​ពទាំ​ងអស់ក្នុងខ្លឹ​មសារថា រឿងឈ្នះ រឿង​ចាញ់ ជារឿង​ដោយឡែក រឿងដែ​លសំ​ខាន់ គឺលទ្ធផល​នៃកា​រខិតខំប្រឹងប្រែងរបស់​អង្គភាពនីមួយៗ ជាពិ​សេស​លើការដឹ​កនាំ ពោរពេញដោ​យន​វានុវត្តន៍ ទា​ក់ទាញកា​រចូលរួម និងប​ង្កើនកា​រផ្តល់ផល​ប្រយោជន៍ជូនប្រជាព​លរដ្ឋ រួមទាំ​ងកា​របំផុសឱ្យមានកា​រចូលរួមពី​ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង​សហគ​មន៍ អា​ណាព្យាបាល និងកូនក្មួយដែ​លនៅ​ក្នុ​ងសាលា ឬប្រជា​ពលរដ្ឋដែ​លមកទទួលសេវា។

សូម​ជម្រាបថា ជាលទ្ធផល​នៃការ​វាយតម្លៃ គណៈកម្មកា​រវាយត​ម្លៃអង្គភាពផ្តល់សេ​វាសាធារ​ណៈថ្នាក់ជាតិ(...) ក្នុងឆ្នាំ២០២៤ បានរកឃើ​ញអង្គភាពដែ​លទទួលជ័យលាភី​ជាអង្គភា​ពគំរូ​ចំណា​ត់ថ្នាក់​លេខ១ ចំនួន២ ក្នុងវិ​ស័យអប់រំ រួមមាន៖ វិទ្យា​ល័យពេជ្រចិន្តា ខេត្តបាត់ដំបង និងសា​លាមត្តេយ្យសិ​ក្សាធនធានោក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ និងអង្គភា​ពដែលដែលទ​ទួលជ័យលាភីជាអង្គភា​ពគំរូចំ​ណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ចំនួន៣ រួមមាន៖ មន្ទីរ​ពេទ្យបង្អែក​ខេត្តកំពង់ចាម (មន្ទីរបង្អែកផ្តល់​សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣), មន្ទីរពេទ្យ​បង្អែកខេត្តកោះកុង (មន្ទីរបង្អែកផ្ត​ល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២) និងមន្ទីរពេទ្យបង្អែក​បាកា​ន (មន្ទីរបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១)

តាមរយៈ​លទ្ធផលនេះ ឯកឧត្តមឧបនា​យករដ្ឋមន្ត្រី បានលើកទឹក​ចិត្តអង្គភាពផ្តល់សេវាសា​ធារណៈ​ទាំង​អស់ឱ្យបន្តកិច្ចខិតខំប្រឹងប្រែង និងប្រើប្រាស់ធនធានប្រកបដោយនវានុវត្តន៍ និងអស់​សក្តានុព​ល ក្នុងស្មារតីរួម​សាមគ្គីគ្នា និងសហការគ្នា ឱ្យកាន់តែជិតស្និទ្ធរ​វាងថ្នាក់ដឹកនាំអង្គភាពជាមួយមន្ត្រី អាជ្ញាធរមូលដ្ឋាន សហគមន៍ ស្ថាប័នដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់ ស្របតាមអ​ភិក្រម​នៃការ​ជំរុញ ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីកែលម្អ ពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធ​ភាព គណនេយ្យភាព នៃការគ្រប់គ្រង និងការផ្លាស់ប្តូរនៃការផ្តល់សេវាសាធារណៈ ស្របតាម​លក្ខណៈវិនិច្ឆ័យកំ​ណត់នូវក្នុងបុព្វហេតុដ៏ថ្លៃថ្លា ដើម្បីបំពេញសេវាជូនប្រជាជន ក្នុងមូលដ្ឋា​នរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !