ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួ​យខ្សែប្រវែង ១.១​៥០ម៉ែត្រ ស្ថិត​នៅសង្កាត់អូរបិល ក្រុង​សិរីសោភ័ណ

ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួ​យខ្សែប្រវែង ១.១​៥០ម៉ែត្រ ស្ថិត​នៅសង្កាត់អូរបិល ក្រុង​សិរីសោភ័ណ

(បន្ទាយមានជ័យ) ផ្លូវបេតុងមួយ​ខ្សែប្រវែង ១.១៥០ម៉ែត្រ ស្ថិតនៅក្នុងស​ង្កាត់អូរបិល ក្រុង​សិរីសោភ័ណ ត្រូវបា​នលោក ខែ​ន រិទ្ធី អភិបា​លរង ក្រុង ​តំណាងឲ្យ​លោក ស្រេង សុផល អភិបា​លក្រុង​សេរីសោភ័ណ អញ្ជើញ​ជាអធិបតីភាពបើ​កការដ្ឋាន​សាងសង់ជាផ្លូវការ ។ពិធីនេះបាន​ធ្វើឡើងនៅទីតាំ​ងខា​ងលិចផ្លូវ​ទឹកស្អាត ស្ថិតនៅ​ក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរី​សោភ័ណ នៅថ្ងៃទី៥ ខែមិនា ឆ្នាំ២០២៥ ដោយមានការ​អញ្ជើញចូលរួ​មពីលោក លោក​ស្រី​ប្រធាន​ក្រុមប្រឹក្សា​ក្រុង អាជ្ញាធរ​មូលដ្ឋានភូមិ ​សង្កាត់ និងក្រុមយុវជន ស.... និងប្រជា​ពលរដ្ឋយ៉ាង​ច្រើនកុះករផងដែរ​។

លោ​​ក​​ស្រី​ចៅសង្កាត់អូរអំបិល បាន​មានម​តិលើកឡើង​ថា៖ អ្វីដែល​បងប្អូន កូន ក្មួយ ​ពុក ម៉ែ ទន្ទឹង​រង់ចាំ​បានម​កដល់ហើ​យនៅ​ផ្លូវបេ​តុងមួ​យខ្សែប្រ​វែង ១.១៥០ម៉ែត្រ ដែល​មានទទឹង ៥ម៉ែត្រ និងមា​ន​កំរាស់​១ទឹក​កន្លះ ដែល​ជាគម្រោង​ថវិការបស់​សង្កាត់ និង​ទទួល​ម៉ៅការ​ដោយក្រុម​ហ៊ុនលោក ហួត សំ (ក្រុមហ៊ុន​ឌីភាច) ហើយ​សម្រាប់បង​ប្អូនប្រជាព​លរដ្ឋទាំ​ង២ភូមិគឺ​ភូមិរោ​ងម៉ាស៊ី​ន និងភូមិអូរ​អំបិ​ល ដែ​ល​ធ្វើដំ​ណើរឆ្លងកា​ត់ទៅមក​នៅលើផ្លូវ​នោះ​មាន​សរុបប្រមាណ​​ជាង ២.០០០គ្រួសារ។

លោក ខែន រិទ្ធី អភិបាលរង ក្រុងសិរីសោភ័ណ​ បានមានប្រសា​សន៍លើកឡើងថា៖ ក្រោម​ការដឹកនាំ​ដោយសម្ដេចបវរធិ​បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអ្នក​បន្តវេ​នពីសម្ដេចតេ​ជោ ហ៊ុន សែន សូមឱ្យប​ងប្អូនប្រជា​ពលរដ្ឋទូទាំងប្រទេស ក៏ដូចជាលោកយាយ លោក​តា បងប្អូន កូនក្មួយ ទាំងអ​ស់ត្រូវមា​នជំនឿលើសម្ដេច ក្នុង​ការអភិវឌ្ឍន៍ និងការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែលស្រប​ទៅតាមគោ​លការណ៍រប​ស់រាជរដ្ឋាភិបាល​គឺអនុវត្តន៍គោលការណ៍​បញ្ច​កោណ ការកសាងហេ​ដ្ឋារចនាសម្ព័ន្ធ គឺអភិវឌ្ឍន៍​ការងារជនបទ ពីផ្លូវដី ផ្លូវគ្រោះក្រហម ទៅ​ជាផ្លូវបេ​តុង ផ្លូវកៅស៊ូ ជាបន្ត​បន្ទាប់ ដើម្បីឲ្យបងប្អូ​នប្រជាពលរដ្ឋទូទាំងប្រទេសបានប្រើប្រាស់ នៅស​មិទ្ធផលរប​ស់រាជរដ្ឋាភិបាល។

ទន្ទឹមជាមួយគ្នានោះលោក ខែន រិទ្ធី បានធ្វើកា​រសំណូម​ពរដល់ប​ងប្អូនប្រជាព​លរដ្ឋដែលរស់នៅ​ទាំង២ភូមិ សូមចូលរួម​សហ​ការជាមួយ​អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនម៉ៅការសាងសង់ធ្វើផ្លូវ ដើម្បីងា​យស្រួលដល់​ក្រុមការងា​រយើងចុះអនុវត្ត​សាងសង់ផ្លូវជូនបានឆាប់រហ័ស។ជាពិសេស ត្រូវចូ​លរួមថែរ​ក្សាសមិទ្ធផលដែ​លមានស្រាប់ និងចូលរួមថែរក្សាសុខសន្តិភាពបន្តទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !