បន្ទាយមានជ័យ៖ ភ្លៀងលាយខ្យល់កន្ត្រាក់ ដួលរលំដេីមឈេី សង្កត់រថយន្តខូចខាតអស់មួយគ្រឿង នៅមុខអគារកាស៊ីណូក្រោន នៅល្ថាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយមេឃភ្លៀងមួយមេ លាយឡំខ្យល់កន្ត្រាក់ រលំដេីមឈេីដួលសង្កត់ខូចខាតរថយន្តមួយគ្រឿង របស់ភ្លៀវដែលចូលញ៉ាំអាហារនៅក្បែរកាស៊ីណូឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចុះអន្តរាគមន៍ កាត់ដេីមឈេី ស្ទូចចេញ ភ្លាមៗផងដែរ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា ករណីដែលរលំដេីមឈេីដួលរលំសង្កត់រថយន្តរបស់ភ្ញៀវដែលមកញ៉ាំអាហារនៅក្នុងហាងក្បែរកាស៊ីណូក្រោន ដោយសារដោយសារមានភ្លៀងកក់ខែ លាយខ្យល់កន្ត្រាក់បកបោក ម្យ៉ាងទៀតដេីមឈេីខាងលេីមានសភាពុកគល់ទេីបធ្វេីឲ្យដួលរលំសង្កាត់រថយន្តបណ្តាលឲ្យខូចខាត តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។
ឯកឧត្តមបណ្ឌិតបានណែនាំឲ្យម្ចាស់ទីតាំងខាងលេីផ្សាដែកទប់គល់ដេីមឈេី ជាពិសេសដេីមឈេីធំ ដែលដាំលំអរនៅតាមហាងទីប្រជុំជន និងផ្តាំផ្តេីដល់ប្រជាពលរដ្ឋចូលប្រុងប្រយ័ត្ននៅពេលមានមេឃភ្លៀង កុំជ្រកក្រោមដេីមឈេី និងកុំទុកដាក់ទ្រព្យសម្បត្តិ៍ឡានម៉ូតូ នៅពេលដេីមឈេីរលំ ឬបាក់នាំគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាតទ្រព្យរបស់របរជាដេីម៕