ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ពានជ័យលាភីខេត្តទី១៦ ​ដែលប្រកា​សទទួ​លស្គាល់​​ជាផ្លូវការ បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាលពាសកា​លទាំង​ស្រុង (ODF)

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ពានជ័យលាភីខេត្តទី១៦ ​ដែលប្រកា​សទទួ​លស្គាល់​​ជាផ្លូវការ បញ្ចប់​ការ​បន្ទោ​បង់​ពាស​វាលពាសកា​លទាំង​ស្រុង (ODF)

ប៉ៃលិន ៖ ខេត្តប៉ៃលិនបានក្លាយ​ជាខេត្តទី១៦ បញ្ចប់​ការបន្ទោបង់ពា​សវាលពាសកាលទាំងស្រុង ឬ​ខេត្តទ​ទួលបាន ODF ដែលប្រកា​សទទួល​ស្គាល់​ជាផ្លូវកា​រដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទនៅ​ព្រឹកថ្ងៃទី១​៨ ខែកុម្ភៈ ឆ្នាំ​២០២៥។

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រ​សួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទ​រចំពោះជ័យ​លាភី និងបា​នបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជ​នបទ​បានកំ​ណត់ចក្ខុវិស័​យលើកកម្ពស់គុណភាព និង​គុណតម្លៃជី​វិតរស់​នៅរបស់ប្រជាជ​ននៅតំបន់​ជនបទប្រកបដោ​យបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច ស​ង្គម និងវប្បធម៌ ស្របតា​មយុទ្ធសាស្រ្តបញ្ច​កោណដំណាក់កា​លទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្ត​បញ្ចប់​ការបន្ទោបង់​ពាសវាលពា​សកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមា​នប្រជា​ជន​គ្រប់ខ្នងផ្ទះមា​នបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគ​តិចបំផុតប្រើ​ប្រាស់​បង្គ​ន់រួមគ្នា ។ 

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ​លិន បានបញ្ជាក់ថា ជោគជ័យដ៏ធំធេង​លើការងារលើក​កកម្ពស់អ​នាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គ​ការភ្លែនអន្តរ​ជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធពិសេសដោយមានការគាំទ្រពី ក្រសួ​ងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ធ្វើឱ្យមា​នការអ​ភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជា​ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការ​ផ្តល់​ជូនការងារមុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការ លើកក​ម្ពស់សុខភាពសាធារណៈ ដើម្បីឈាន​ទៅសម្រេចបាននូវទ​ស្សនៈវិស័​យរប​ស់រាជរដ្ឋា​ភិបាល។

សមិទ្ធផ​លនៃការបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាលខេត្តប៉ៃលិននាពេលនេះ គឺពិតជាបាន​ចូលរួម ចំ​ណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅខេត្ត ដែលបង្កើនលទ្ធភា​ពក្នុងការទទួល បាននូវប្រាក់​ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដោយហេតុថា បើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើត​ជំងឺ​ឆ្លង ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពទាំងរូបរាងកាយ និងសតិ បញ្ញា ស្មារតី ពិសេសធ្វើឱ្យខា​តបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ស្ថានភា​ពនៃកា​របញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តប៉ៃលិន គឺជាមោទនភា​ពធំ​ធេងណា​ស់សម្រាប់រដ្ឋបាលខេត្ត ក៏ ដូចជាប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល។

សូមជ​ម្រាបជូនផងដែរថា៖ គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៦ហើយ ដែលសម្រេចបានជា​រាជធានីខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វា​យរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូង​ឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !