ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល ជាមួយប្រជាការពារភូមិនៅទូទាំងខេត្តប៉ៃលិន

ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល ជាមួយប្រជាការពារភូមិនៅទូទាំងខេត្តប៉ៃលិន

ប៉ៃលិន៖ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ព្រមទាំ​ងក្រុមការងារ នារាត្រីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខ​ទុក្ខ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាកា​រពារភូមិទូទាំងខេត្តប៉ៃលិន ដែលកំពុងចុះ​ល្បាតតាមគោ​លដៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខសណ្ដា​ប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា៖ ប្រជាការពារ គឺមានភារកិច្ចការពារស​ន្តិសុខនៅក្នុងមូលដ្ឋានរ​បស់​ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួលបា​នការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មា​នប៉ះពា​ល់ ដល់សណ្តាប់ធ្នាប់ ឬការរំខានណាមួយ និងត្រូវទប់ស្កាត់ នូវរាល់បទល្មើសផ្សេងៗ មានដូច​ជា អំពើចោរកម្ម ក្មេងទំនើង ការបង្កសំឡេងរំខាន និងបញ្ហាបទល្មើសគ្រឿង ញៀន ផងដែរ ដែលភារកិច្ចទាំងអស់នេះ គឺប្រជាការពារយើង អាចរួម ចំណែក នៅក្នុងកិច្ចការពារសន្តិសុខ មិនខុ​សអីពីស​មត្ថកិច្ច នគរបាលនោះទេ ពោលគឺ កម្លាំងប្រជាការពារយើង អាចធ្វើ កិច្ចសហ​ការជា​មួយនឹងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ នៅ​ក្នុងមូ​លដ្ឋានរបស់ខ្លួន

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារ បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំប្រកប​ដោយគ​តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាមា​នសន្តិភា​ពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ, ការគិតគូរពីសុ​ខមាលភាពរបស់​ប្រជាពលរដ្ឋ និងការផ្តល់សេវាសាធារណៈភាពចាំបាច់នានា នៅតែជាបញ្ហាអា​ទិភាពរបស់​អាជ្ញាធរ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ ដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានា​ឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុ​ខដុមរមនា។

នៅក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ី ឈាន ក៏បានមានប្រសាសន៍សំដែងនូវការកោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះបងប្អូនជា មេភូមិ អនុភូមិ សមា​ជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែ​លបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយ អាជ្ញា​ធរដែ​នដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួម ការពារ សមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !