ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ពីលទ្ធផ​ល​នៃសន្និបាតគ​ណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គ​ណបក្សប្រជា​ជនកម្ពុជា ​នៅខេត្តប៉ៃលិន

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ពីលទ្ធផ​ល​នៃសន្និបាតគ​ណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គ​ណបក្សប្រជា​ជនកម្ពុជា ​នៅខេត្តប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន សមា​ជិកគណៈកម្មាធិការ​កណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធានក្រុម​ការងា​រគណបក្សចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានអញ្ជើញជា​អធិបតីក្នុងកិ​ច្ចប្រជុំ​ផ្សព្វ​ផ្សាយសេ​ចក្តីជូនដំ​ណឹងស្តីពីលទ្ធផលនៃសន្និបាត​គណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់​គណបក្សប្រជាជ​នកម្ពុជា កាលពីថ្ងៃទី២៥២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា រាជធានី​ភ្នំពេញ។

កិច្ចប្រជុំនេះ​បានប្រារព្ធធ្វើឡើងនៅ ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្នាក់កា​រគណបក្សប្រ​ជាជន​កម្ពុជា​ខេត្ត ដោយ​មានការអញ្ជើញចូលរួមពី​អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះ​ជួយមូ​លដ្ឋាន​ខេត្ត ក្រុង ស្រុកឃុំសង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុងស្រុក និងឃុំសង្កាត់ ក្នុ​ងខេត្តប៉ៃលិន។

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ សមា​ជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានលទ្ធផលនៃសន្និ​បាតគណៈកម្មាធិ​ការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៥២៦ ខែមករា ឆ្នាំ២០២៥ នៅវិមាន ៧មករា ដោយបានបង្ហាញនូវលទ្ធផលជោគជ័យសំខាន់ៗជាច្រើន ដែលគណបក្ស ប្រ​ជា​ជនកម្ពុជាសម្រេចបាន ក្នុងការបំរើជាតិ និងមាតុភូមិ ពិសេសបានធ្វើការអកសាង និងអភិវឌ្ឍប្រ​ទេសជាតិ​អោយកាន់តែរីកចម្រើន។

អង្គសន្និបាតបានសម្តែងកា​រកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់​ផ្នែក គ្រប់ក្រុមការ​ងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គកា​រមហាជនរ​បស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសា​មគ្គីយ៉ា​ងរឹង​មាំជុំវិញគណៈកម្មាធិ​ការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីន​យោបាយ គោ​លការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណប​ក្សឱ្យសម្រេច​បានលទ្ធផលល្អលើគ្រប់ផ្នែក។

អង្គសន្និបា​តសូមសម្តែងនូវការដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះបងប្អូនជនរួ​មជាតិនៅ​គ្រប់​ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ា​ងមុតមាំដល់​ការដឹកនាំរប​ស់គណបក្សប្រ​ជាជន​កម្ពុជារយៈពេល ៤៦ឆ្នាំកន្លងមកនេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ ព្រមទាំងសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមប​ន្តរួម​សាមគ្គីគ្នាជាធ្លុងមួយដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពា​រមាតុភូ​មិកម្ពុជា ឆ្ពោះទៅរកអនា​គតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន បានមាន​ប្រសា​សន៍គូសបញ្ជាក់ថា៖ តាមរយៈអង្គស​ន្និបាតរបស់គ​ណៈបក្សប្រជាជនកម្ពុជារយៈពេល២ ថ្ងៃកន្លងទៅ​នេះ បានបង្ហាញនូវសមិទ្ធិផលធំៗជាច្រើន ដែលថ្នាក់ដឹកគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា បក្សនៅ​ទូទាំងប្រទេស សម្រចបានកន្លងមក ព្រមទាំងដាក់ចេញទិសដៅបន្តទៅមុខ ដោយមានកា​រគិតគូរពីស្ថានភាពបរិយាកាសសង្គម សេដ្ឋកិច្ច នយោបាយ ទាំងក្នុងប្រទេស និងអន្ត​រជាតិ ព្រមទាំង​បានវាយតម្លៃទៅលើចំនុចខ្លាំង និងចំនុចខ្សោ​យដែលត្រូវខិត​ខំប្រឹងប្រែងធ្វើឱ្យ​ប្រសើរឡើងក្នុង​បេសកកម្មបម្រើប្រទេសជាតិ និងប្រជាជន។ ជាថ្មីម្តងទៀត គណបក្សប្រជា​ជនកម្ពុជា បា​នបញ្ជាក់សារ​ជាថ្មីនូវគោ​លជំហរ និងបេសកកម្មរបស់ខ្លួន ដែលជាស្មារតីរបស់គណ​បក្សគឺ “គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជន ដោយសារ ប្រជាជន ដើម្បីប្រជាជន”។

ឯកឧត្តម ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានធ្វើការកោតសសើរ និងវាយ​តម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអ​នុវត្តការងាររបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុមការ​ងារចុះជួយ​ខេត្ត ស្រុក ឃុំ និងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមបានជំរុញ លើកទឹកចិត្តឱ្យគណៈ​កម្មាធិការគណបក្សខេត្ត ដកស្រង់អនុសាសន៍របស់ថ្នាក់ដឹកនាំគណបក្ស ដើម្បីយកទៅសិក្សា និងអនុវត្តបំ​ពេញបន្ថែម ដើម្បីពង្រឹង និងពង្រីកភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកា​សនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមកា​រងាររបស់គណ​បក្សចុះមូលដ្ឋានខេត្តប៉ៃលិន ក៍បានប្រគល់សម្រេចតែងតាំង និងបំពេញបន្ថែមមន្ត្រីគ​ណបក្សសរុប​ចំនួន ៣៣រូប រួមមាន៖ អនុប្រធានប្រចាំការ ចំនួន ០១រូប,សមាជិកគណៈអចិន្ត្រៃយ៍ ចំនួន ០៨រូប, សមាជិកគណៈកម្មាធិការគណបក្សខេត្ត ចំនួន ២៥រូប ហើយបើគិតដើមត្រឹមឆ្នាំ២០២៥ នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន បានកើនដល់ចំនួន ២៣រូប និងសមាជិ​កគណៈកម្មាធិការគណបក្សខេត្ត បានកើនដល់ចំនួន ៩០រូប៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !