ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ពិធីបិទ​ការ​អប់រំ ​និង​ស​មាធិ នៅវត្តព្រហ្មមា​នជ័យ សុវណ្ណារាម ហៅវត្តវាំងមួង ក្នុងក្រុងប៉ោយប៉ែត ក្រោ​ម​អ​ធិ​បតី​ភាព ព្រះ​ឧត្ដម សី​លញ្ញ​ណ​ ធុល សុធា​ ព្រះ​មេ​គណ​ខេត្តបន្ទា​យមា​នជ័យ

ពិធីបិទ​ការ​អប់រំ ​និង​ស​មាធិ នៅវត្តព្រហ្មមា​នជ័យ សុវណ្ណារាម ហៅវត្តវាំងមួង ក្នុងក្រុងប៉ោយប៉ែត ក្រោ​ម​អ​ធិ​បតី​ភាព ព្រះ​ឧត្ដម សី​លញ្ញ​ណ​ ធុល សុធា​ ព្រះ​មេ​គណ​ខេត្តបន្ទា​យមា​នជ័យ

ខេត្តបន្ទាយ​មានជ័យ​៖​ឆ្លងកាត់កម្មវិធីអ​ប់រំផ្លូវចិត្ត និងសមា​ធិ អស់រយៈ​ពេល ៦យប់ ៧ ថ្ងៃ ស្ថិតនៅ​វត្តព្រហ្មមានជ័យ​សុវណ្ណារាម ហៅវត្តវាំងមួង ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ត្រូវបានរៀប​ចំពិធីបិទ នាចុងសប្តាហ៍នេះក្រោម​អធិបតីភាព ព្រះឧត្ដម សីលញ្ញណ ធុល សុធា ព្រះមេគ​ណខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និង​សាសនាខេត្ត

ព្រះឧត្តម សីលញ្ញណ ធុល សុធា ព្រះមេគណខេត្ត បានមា​នសង្ឃដីកាថា ការរៀបចំពិធីអប់រំ និងស​មា​ធិ ចំពោះព្រះ​សង្ឃ លោកតា លោកយាយ សិស្សានុសិស្ស រ​យៈពេល ៦យប់៧ថ្ងៃនេះ ពិតជា​បាន​ធ្វើ​ឲ្យមា​នចិ​ត្តស្ងប់​ទាំងផ្លូវកា​យផ្លូវចិត្ត ប្រព្រឹត្តទៅ​​បានល្អប្រសើ​រព្រម​ទាំងបា​នតាំងចិត្ត មុតមាំក្នុង​អារម្មណ៍​តែមួយ ដោយ​សច្ចភាព ស្ងប់​អារម្មណ៍ ជំរះចោ​ល នូវអំពើ​ឧបាយមុខផ្សេងៗ ម្យ៉ាងវិញទៀត ការអ​ប់រំផ្លូវចិត្តនិង ស​មាធិនេះ អាចធ្វើឲ្យ ​យើងទាំ​ងចាស់​ទាំងក្មេង បា​នយល់ពីអ្វីដែលល្អ អ្វីដែល​អាក្រក់ និងវា​ចា​កនូវអំ​ពើរ​អាក្រក់​ផ្សេងៗ​ ក៏ថា​បាន​ហើយការស​ន្សំបុណ្យរ​មែងនាំម​កនូវសេ​ចក្តីសុខ

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានមានប្រសាសន៍ ថ្លែងនូវ​អំណរគុណ និងកោ​តសរសើរ ដោយស្មោះ ចំពោះព្រះមន្រ្ដីសង្ឃ ព្រះចៅអធិការវត្តវាំងមួង ដែលបានធ្វើការ​រៀបចំ កម្មវិធីអប់រំ និងសមាធិនេះឡើងទទួលបានជោគជ័យ ជាពិសេសក៏សូមថ្លែងអំណរគុណ ចំពោះអ​ស់លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ឧបត្ថម្ភគាំទ្រជាថវិកា គ្រឿងឧ​បភោគ បរិភោគ ភេសជ្ជៈ ចង្ហាន់។ ល។

លោក បៀវ ថាន បន្តថា ដោយមើលឃើញនូវតថភាព ជាក់ស្ដែងនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន​មានកា​រគោរព​ប្រតិបត្តិមកលើព្រះពុទ្ធសាសនា ជាច្រើនលើសលប់ និងផ្អែកលើគោលចំបង សត្វលោ​ក តក់ស្លុត សង្វេក ខ្លាចរអា ស្អប់ខ្ពើម ចំពោះទង្វើអាក្រក់ កម្មផលនោះគឺធ្វើបុណ្យបានបុណ្យ ធ្វើបាបបាន​បាប ពិសេសការអប់រំ និងសមាធិ ផ្លូវចិត្ត នាឱកាសនេះ គឺដើម្បីជួយដឹកនាំ ពុទ្ធបរិស័ទ​ប្រុសស្រី ចាស់​ក្មេង ភ្ងាក់រំលឹក ស្រវ៉ាចាប់យកនូវបុណ្យ កុសល និងដុសខាត់ ជំរះចោល​ចិត្តអកុសល ចេញពីថានសន្តាន ចេញពីខ្លួនឲ្យស្របទៅនិង មាគាដ៏ល្អពីព្រះសម្មាសម្ពុធ នៃយើង។

ជាចុងក្រោយ លោក បៀវ ថាន ក៏បានធ្វើការអំពាវនាវដល់យុវជន យុវនារី ទាំងអស់ ត្រូវជៀសវាងឲឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញ សុខភាព បំផ្លាញអនាគតខ្លួនឯង គ្រួសារទាំងមូល

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !