ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់​ ទៅតុលា​ការពាក់ព័​ន្ធករណីរក្សាទុក ​និងប្រើប្រាស់​ដោ​យខុស​ច្បា​ប់​នូវសារ​ធាតុ ញៀន

(បន្ទាយមានជ័យ )៖កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុងសិ​រីសោ​ភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង នៅវេ​លា​ម៉ោង២១និង១០នាទី ថ្ងៃទី​០៥ ខែមីនា ឆ្នាំ២០២៤ បានចុះ​ប្រ​តិបត្តិកា​របង្រ្កាបក​រណី​រក្សាទុក និងប្រើប្រាស់​ដោ​យខុសច្បាប់នូ​វសារ​ធាតុញៀន ​ដោយឃាត់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ សុខ លីហួរ ភេទប្រុស អាយុ២០ឆ្នាំ ទីលំ​នៅបច្ចុប្បន្នភូមិមួយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ​នៅចំណុចភូមិតារា​ងបាល់ សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រមទាំង​ចាប់យ​ក​សម្ភារៈវត្ថុតាងរួ​មមាន គ្រឿង​ញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ០២កូនថង់កិប ទម្ងន់ ០,៩០ក្រាម, –ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានពាក់ផ្លាកលេខ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹ​ងថា នៅវេលា​ម៉ោងកើតហេតុ កម្លាំងមូ​លដ្ឋានក​ងរាជអាវុធហត្ថក្រុង បានធ្វើការ​ចុះល្បាតកា​រពារ​សន្តិ​សុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងសិរីសោ​ភ័ណ លុះដល់​ចំណុចខា​ងលើប្រ​ទះឃេីញ​ជនស​ង្ស័យ ម្នាក់អង្គុយនៅលើម៉ូតូ ដោយមានការសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ព្រមទាំង​ធ្វើការឆែក​ឆេរ រកឃើញមានគ្រឿងញៀនប្រភេ​ទម្ស៉ៅក្រាមពណ៌សថ្លា(ទឹកកក) ចំនួន០២​កូនថង់កិប ទម្ងន់០,៩០ក្រាម។ បន្ទាប់​មកកម្លាំង​មូលដ្ឋានកង​រាជអាវុធហត្ថ​ក្រុងធ្វើការឃា​ត់ខ្លួនហើយនាំមកកា​ន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។  

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័​យបាន​ឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនក​មទុកលក់ផង និងប្រើប្រា​ស់ដោយខ្លួន​ឯងផង។ ដោយ​ផ្អែកលេីច​ម្លេីយសារភាព ​និងមានវត្ថុតា​ងជាក់ស្ដែង កម្លាំងមូលដ្ឋានក​ងរាជអា​វុធហត្ថ​ក្រុង បានកសាង​សំណុំរឿងបញ្ជូនម​កបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជ​អាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !