ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ពិធីបើកសន្និបាត​បូកសរុបល​ទ្ធផល​ការងា​រអប់​រំយុវជ​ន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង​លើក​ទិស​ដៅ​ការងារឆ្នាំសិក្សា​២០២៤-២០២៥

ពិធីបើកសន្និបាត​បូកសរុបល​ទ្ធផល​ការងា​រអប់​រំយុវជ​ន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និង​លើក​ទិស​ដៅ​ការងារឆ្នាំសិក្សា​២០២៤-២០២៥

(បន្ទាយមានជ័យ) ​ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិកា​រក្រសួងអប់រំ យុវជ​ន និងកីឡា បានអញ្ជើញជា​អធិបតីភា​ពក្នុងពិធី​បើកសន្និបាតបូក​សរុបលទ្ធផ​លកា​រងារអប់រំ យុវជន និងកីឡាឆ្នាំសិ​ក្សា២០២៣-​២០២៤ និ​ងលើកទិ​សដៅការ​ងារឆ្នាំសិក្សា២០២៤-​២០២៥ ។ពិធីនេះបានធ្វើឡើងនៅសាល​ប្រជុំមន្ទីរ​អប់រំ យុវ​ជន និងកីឡា​ខេត្ត នាព្រឹកថ្ងៃទី៣០ ខែម​ករា ឆ្នាំ២០២៥ ដោយ​មា​នការអញ្ជើញចូល​រួមពីលោក យឹម សំណាង អភិបាលរង ​ខេត្ត លោក លោកស្រី អ​ភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរ​អង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ​ដៃគូអភិវឌ្ឍវិស័​យអប់រំផងដែរ

លោក ឈូ ប៊ុនរឿង បានមា​នប្រសាសន៍លើ​កឡើងថាឆ្នាំ២​០២៤នេះក្រោមការដឹកនាំរបស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយក​ចិត្តទុកដា​ក់ខ្ពស់​ទៅលើវិស័យ​អប់រំ ដែលជា​វិស័យអាទិភាពមួយដ៏សំខាន់ ស្របទៅនឹង​យុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ រប​ស់រាជរដ្ឋាភិបាលក​ម្ពុជា ដែលបានចាត់ទុកធនធា​នមនុស្សជាអាទិភាពទី១ ដែល​ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដ៏ទៃទៀត។

តាមរយៈរ​បាយកា​រណ៍ស្តី​ពីលទ្ធផល ការងា​រឆ្នាំសិក្សា២០២៤ និង​លើកទិ​សដៅទៅ ឆ្នាំ ២០២៥ លោក​សូមឲ្យ​លោកគ្រូ អ្នកគ្រូ នៅគ្រប់ភូមិសិក្សា និងបណ្តាអនុវិស័យទាំង ត្រូវខិតខំឲ្យ​បានស្វិត​ស្វាញ​ជាងឆ្នាំ ២០២៤ ដើម្បីរួមចំណែកបំពេ​ញការងារជូនរាជរ​ដ្ឋាភិបាល និងប្រជាពលរដ្ឋ លើ​ការងារអប់រំទាំងមូល មា​នការរីកចម្រើន​ជាងឆ្នាំ២០២៤ ទាំងបរិមាណ និងគុណភាព ឲ្យមាន​ការរីកដុះដា​លយ៉ា​ងខ្លាំង នៃសា​លារៀន និងចំនួ​នសិស្ស និស្សិត ចុះឈ្មោះ ចូលរៀន នៅគ្រប់​ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជនផងដែរ។

ថ្លែងនៅ​ក្នុងឱកាសនោះ​ឯកឧត្តម សេរី ជំនះ បានធ្វើការកោ​តសរសើរ និងវាយតម្លៃខ្ពស់ចំ​ពោះរ​បៀបនៃដំ​ណើរកា​ររបស់អង្គសន្និបាត​នេះបានធ្វើការប្រមូលមតិ​យោបល់ចាប់ពីថ្នាក់ស្រុកក្រុង សាលារៀន​សាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ ត្រូវបានបញ្ចូលមកក្នុងរបាយ​ការណ៍បូ​កសរុ​បថ្នាក់ខេត្ត ហើ​យលើសពីនេះ​ បានធ្វើបទបង្ហាញ វគ្គមេរៀ​នបទពិសោធន៍ល្អៗ ដែលសា​លារៀនបានអនុវត្ត និងសម្រាប់ជា​គោលគំនិតជូនដល់អ​ង្គសន្និបាតនេះអាចយកទៅ​ប្រើប្រាស់តាមអង្គភា​ពរបស់ខ្លួន ក្នុងន័យនេះ លោក លោកស្រី ដែលមានវត្ត​មានវត្តមាននាពេល​នេះ នឹងចូលរួមយ៉ាងផុសផុល ដើម្បីចែករំលែក និងពិភាក្សាផ្លា​ស់ប្តូរយោបល់ក្នុង​គោលបំណងស្វែង​រកឲ្យឃើញនូវរំលែកបទពិសោធន៍ល្អៗ។

ក្នុងឱកា​សនោះឯកឧត្តម សេរី ជំនះ បានផ្ដល់ចំណុចគន្លឹះសំខាន់ក្នុងការចែករំលែកដល់អស់លោក លោកស្រី ចំនួន៤ ចំណុចរួមមាន៖១,ពាក់ព័ន្ធនឹងវិធានការគន្លឹះរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ២,ការងារកំណែទម្រង់វិស័យអប់រំ ៣,ការកំ​ណត់អំពីទិសដៅ និងយុទ្ធសាស្ត្រសម្រាប់អនុវត្តនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត និងទី៤,ការ​វិភា​គមុខងារនៅក្នុងវិស័យអប់រំ យុវជន និងកីឡា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !