ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ក្មេងទំ​នើង០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​កម្លាំង​កងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន​ទៅតុលា​ការ

ក្មេងទំ​នើង០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវ​កម្លាំង​កងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ)កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនក្រុមក្មេងទំនើង​ចំនួ​ន​១៦​នា​ក់ ក្នុងនោះ​មានស្រ្តី០៣​នាក់ រួមទាំងម៉ូតូចំ​នួ​ន០៧គ្រឿង ក្រោយពីធ្វើសកម្មភាពប​ង្ហោះម៉ូតូនៅ​លើផ្លូវសាធារណៈ​។ការ​ឃាត់​ខ្លួន​នេះបានធ្វើឡើង​ខណៈ​ចុះ​ល្បាត​ការ​ពារសន្តិសុខ រក្សា​ស​ណ្តាប់​ធ្នាប់ ក្នុងភូមិ​សាស្រ្តក្រុង រហូត​ដល់​វេលាម៉ោង១១និង៤​០​នាទី ថ្ងៃ២​៥ ខែមករា ឆ្នាំ២០២៥ ចំ​ណុច​វត្តអូរខៃ​ដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉េត ខេត្តបន្ទាយ​មានជ័យ បាន​ប្រទះឃើ​ញម៉ូតូក្រុម​ក្មេងទំនើង​០​១ក្រុម កំពុងបង្ហោះម៉ូតូ ភ្លាមៗនោះក​ម្លាំងបា​នធ្វើការ​ឃាត់​ខ្លួន​នាំម​កកាន់​មូលដ្ឋានកង​រាជអាវុធហត្ថក្រុងប៉ោ​យប៉ែត ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុ​ធហត្ថក្រុងបានឱ្យដឹងថា បន្ទាប់ពី​ឃាត់ខ្លួ​នកម្លាំ​ងជំនាញមូ​លដ្ឋានកងរាជអាវុធ​ហត្ថក្រុង បានធ្វើតេស្តទឹក​នោមរកសារ​ធាតុញៀនលើ​ក្មេងទំនើងទាំង​ចំនួន១៦នាក់/ស្រី០៣នាក់ ជាលទ្ធផលវិជ្ជមាន(+) ចំ​នួន០៦នាក់/ស្រី​០០នាក់ និង​អវិជ្ជមា​ន(-) ចំនួ​ន ១០នាក់/​ស្រី០​៣នាក់។ ចំពោះក្មេង​ទំនើងចំនួ​ន ០៦នាក់រួម​មាន.ឈ្មោះ ឌិន លីហៀង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ ម៉ែន សុខខុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ លឹម គឹមហូវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ, .ឈ្មោះ ហឿត រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ, .ឈ្មោះ តូ តភេទប្រុស អាយុ២៥ឆ្នាំ, .ឈ្មោះ នួន វ៉េវ ភេទប្រុស អាយុ៥ឆ្នាំ ត្រូវបានឃា​ត់ខ្លួន ដើម្បីកសា​ងសំណុំរឿង​ចាត់ការតាមនីតិវិធី។ ចំណែ​កក្មេង​ទំនើងចំនួន​១០នា​ក់/ស្រី០​៣នាក់ ពុំមា​នសារធា​តុញៀន​ ដោ​យទទួល​បានការអនុញ្ញាត​ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ​អមសាលាដំបូងខេត្តបន្ទាយ​មានជ័យ ព្រមទាំង​លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេ​បញ្ជា​កា​រកងរាជអាវុធហត្ថខេត្តបន្ទា​យមានជ័យ កម្លាំជំនា​ញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា​ឱ្យអាណាព្យាបាលធា​នា ត្រឡប់ទៅលំនៅដ្ឋានវិញ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !