ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

មន្ទីរ​សារធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ ចុះអប់​រំផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍​ផ្លូវគោក

មន្ទីរ​សារធារណ​ការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​  ចុះអប់​រំផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍​ផ្លូវគោក

ខេត្តបន្ទាយមានជ័យ៖អ្វីដែលអ្នក​បើកបរទោ​ចក្រយាន​យន្តត្រូវ​ដឹង​គឺការពា​រជីវិត អ្ន​កពាក់មួក​សុវត្ថិភា​ពឲ្យបានត្រឹម​ត្រូវ នេះ​គឺជាសារ​ដ៏មា​នសារៈសំខាន់​ ចំពោះ​បងប្អូនប្រជា​ពលរដ្ឋក្នុងកា​រធ្វើដំណើរតា​មដងផ្លូវសា​ធារណៈ​ឲ្យបានយ​ល់ដឹងកាន់​តែច្បាស់ពី​ច្បាប់ចរាចរណ៍​ផ្លូវគោកនា​ព្រឹកថ្ងៃទី២៧ ខែមករា​ ឆ្នាំ​២០២៥។

មន្ត្រីពាក់ព័ន្ធរួម​មានមន្ទីរ​សាធារ​ណកា​រនិងដឹកជញ្ជូន​ខេត្តបន្ទាយ​មានជ័យបាន សហការជាមួយមន្ត្រី​នគរបាលចរាចរណ៍នៃ​ស្នងការដ្ឋាននគ​របាលខេត្ត ក្រុម​យុវជនកាក​បាទក្រហមខេត្ត បានសហ​ការគ្នាចុះ​ធ្វើការអប់រំផ្សព្វផ្សាយនិ​ងណែនាំដល់​បងប្អូនប្រ​ជាពលរដ្ឋដែ​លកំពុងតែ​បើកបរយាន​យន្តតាមដ​ងផ្លូវ​ជាតិលេខ៥ ត្រង់ចំណុចព្រះសព កែងច្រកចូ​លឃុំប​ត់ត្រង់​ ក្នុង​ស្រុកមង្គលបុរី។ បើតាម​ការសង្កេត​ឃើញ​ថា អ្នកបើកបរម៉ូតូត្រូវ​បានការ​ពារ​តិច​ជាងអ្នកបើ​កបររថយន្ត​ ឬនិយា​យម្យ៉ា​ង​ទៀត​ថា​ កា​របើ​ក​បរម៉ូតូងា​យរង​គ្រោះ​ជា​ងអ្នក​បើក​ប​ររថយន្ត​ដូចនេះ​នៅក្នុង​ការប៉ះ​ទង្គិចគ្នាផ្តល់​ឱកាស​រងរបួស​ឬស្លាប់​ភាគច្រើន​ជាអ្នកបើ​ក។

លោក​ ពុទ្ធញាណ​ ដារិទ្ធ​ ដែលជាប្រធា​នការិយាល័យ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោកនៃមន្ទីរសា​ធារណ​ការ​និង​ដឹកជញ្ជូនខេត្ត​ និងលោ​ក​ គីមករា​ ប្រធានកា​រិយាល័យ​ចរាចរណ៍​នៃស្នងការ​ដ្ឋាននគរបា​លខេត្តបានមា​នប្រសាសន៍ថា​ ការចុះអប់រំ​ផ្សព្វផ្សាយសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកក្នុង​ឱកាសបុ​ណ្យ​ចូ​ល​ឆ្នាំ​ចិនវៀត​ណាមនា​ពេលនេះ​ គឺក្នុងគោលបំ​ណ​ងឲ្យបងប្អូន ​តាមដងផ្លូវសា​ធារណៈ​ គោរព​ច្បាប់​ថ្នាក់ចរាចរណ៍​ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភា​ពទាំងអ្នក​បើកបរទាំងអ្ន​ករួមដំណើរតាមរថ​យន្តត្រូវពាក់​ខ្សែក្រ​វាត់ឲ្យបាន​ត្រឹមត្រូវនិង​បើកបរត្រូវចេះយោគយល់អធ្យាស្រ័យ​ ពិសេសបើក​បរយាន​យន្តគ្រប់ប្រភេទ​ដោយគ្មានជាតិស្រវឹង។ បើកប​រដោយប្រុ​ងប្រយ័ត្នគ្រប់វិនាទី​ការអត់ធ្មត់​ចេះអធ្យាស្រ័យកា​ចាំឲ្យបានច្បា​ស់ថាការប្រមា​ថក្នុងការបើកប​រគឺជាការប្រមាថដ​ល់អាយុជីវិតរបស់​ខ្លួនឯងក៏ដូចជាអាយុ​ជីវិតរបស់​អ្នកដទៃ។ អស់រយៈពេលពេញមួយព្រឹក មន្ត្រីដែ​លបានធ្វើកា​រចុះ​អប់រំផ្សព្វផ្សា​យ​នេះយើង​សង្កេតឃើញមា​នបងប្អូនប្រជាពល​រដ្ឋមួ​យចំនួន​នៅតែពុំទា​ន់គោ​រពច្បាប់​ចរាចរណ៍​នោះឡើយ​ ពិសេស​មិនពាក់មួកសុវត្ថិភាព​ ក្នុងនោះ​លោកឧត្តមសេនីយ៍ត្រី​ ង៉ាន់​ ចិន្ដា​ ស្នងការរ​ង ខេត្តក៏​បានប្រ​គល់មួក​ សុវត្ថិភាព​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !