ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ពិធី​ផ្តល់​អាហារូបករណ៍​ដល់​សមណនិស្សិត​ និស្សិត​ បន្តរនៅសាកលវិទ្យាល័យនានា

ពិធី​ផ្តល់​អាហារូបករណ៍​ដល់​សមណនិស្សិត​ និស្សិត​ បន្តរនៅសាកលវិទ្យាល័យនានា

ខេត្តបន្ទាយមានជ័យ៖អង្គការគ្រួសា​រកុមារអភិវឌ្ឍ​ ហៅកាត់​ FRA នៃកោះតៃវ៉ា​ន់ដែល​មានទី​ស្នាក់កា​រនៅក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័​យ នាចុងសប្ដាហ៍នេះ​ បានផ្តល់​នូវអា​ហារូបករណ៍ដល់សមណៈនិស្សិតនិ​ងនិស្សិតចំនួន​ ៥១អង្គ/នាក់​ ដែលនិមន្តមក​ពីវិទ្យាល័យ​សម្ដេចជា​ស៊ីម ក្នុងក្រុ​ងសិរីសោភ័ណ និងនិស្សិតមក​ពី​សាកលវិទ្យាល័យFRAនៅក្រុងប៉ោយប៉ែត

លោកស្រី​ យាំង​ វៃលីន​ ដែលជានាយិកាអង្គការគ្រួសា​រកុមារអភិវឌ្ឍន៍បា​នមា​នប្រសា​សន៍ថា ការ​ផ្តល់នូវ​អា​ហារូបករណ៍ដ​ល់ព្រះសង្ឃនិងប្អូ​នដែលមាន​ជីវភាពខ្វះខាតទាំង៥១​អង្គ/នាក់នាពេ​លនេះគឺបា​នមក​ពីការចូលរួម​មូលនិធិសប្បុរសធម៌ ប្រជាជននៅ​កោះតៃ​វ៉ាន់ដែ​លសបញ្ជា​ក់ពី​ការអាណិ​តស្រឡាញ់មកលើប្រជាជនកម្ពុជាជាពិសេស​ជួយគាំទ្រលើ​វិស័យអប់រំដែលជា​វិស័យ​ធនធានមនុស្សដ៏​សំខាន់។

លោកស្រីបន្តថាការ​ចង់បានត្រឡប់ម​កវិញពីប្រជាជ​ននៃកោះ​តៃវ៉ាន់ក៏ដូច​ជាលោ​កស្រីផ្ទាល់គឺសុំឲ្យព្រះ​តេជគុណប្អូនៗ​ដែល​ជានិស្សិតទាំ​ងអស់ បន្តរកា​រសិក្សានៅ​សាកលវិទ្យាល័យក៏ដូចជា​បន្តដល់​ថ្នាក់ឧត្តមហើយសង្ឃឹម​យ៉ាងមុតមាំថាសមណ​សិស្សសម​ណនិស្សិត​ និស្សិត​និងខិតខំ​រៀនសូត្រ​ដោយគិតថា យើងជាពូជដ៏ល្អស​ម្រាប់បណ្ដុះជួយដ​ល់គ្រួសារសង្គមជា​តិត្រូវគិតថាខ្លួនឯ​ងអាច​សម្រួលដ​ល់អ្នកដទៃទៀត​គឺមានភាពជឿជាក់​ប្រឹងប្រែងនិងមាន​ទំនាក់ទំនងល្អ

ព្រះឃោសរ័ត​ យី​ យ៉ុន​ ព្រះធម្មធរគ​ណ​ គណមហានិ​កាយបានមានសង្ឃដី​ការចម្រើនពរថ្លែង​អំណ​រគុណ​យ៉ាងក្រៃ​លែងចំពោះប្រជា​ជននៃ​កោះតៃវ៉ាន់ជា​ពិសេសលោកស្រីនាយិកាដែ​លតែងតែយ​កចិត្តទុកដាក់​ជួយឧបត្ថម្ភលើសម្ភារៈថវិកាដល់ព្រះសង្ឃពិសេសជួយដល់វិស័យអប់រំសិក្សា។ ជាក់ស្តែង​នៅថ្ងៃនេះ​បានជួយផ្តល់ រូបករណ៍ដល់សម​ណនិស្សិត និស្សិតនៅឆ្នាំទទួល​បាន៥០០​ដុល្លារ​សហរដ្ឋអាមេ​រិក។

ព្រះអង្គបន្តទៀត​ថាទាំងអស់​នេះគឺវាកើតចេញពីការចូលរួមនិង​ការជួយឧបត្ថម្ភដល់របស់លោកស្រី​ យាំង​ វៃលីន​ ដោយទឹកចិត្តស្មោះ​សនិងសប្បុរសធ​ម៌គឺជាសន្តានចិត្តដ៏ល្អ​តម្លៃជ្រាលជ្រៅក្នុងកា​រជួយព​ង្រឹងនូវគុណភា​ពសិក្សាដល់ស​មណនិស្សិតនិ​ស្សិតសមានចិត្ត​ដ៏ប្រពៃនេះឲ្យច​ងចាំនៅក្នុង​ក្រអៅ​បេះដូង។ ចុងក្រោយព្រះតេជគុណបានក្រើនរំឭក​ និងផ្តល់ជាគន្លឹះក្នុងន័យ​ ធៀបដ​ល់សមណ​និស្សិត និ​ស្សិតថាឃ្មុំមិនដែល​គិតថាផ្កាអ្វីនោះ​ទេឲ្យតែក្រេបបាន​ លោក ហើយ​មិនអោយផ្កានោះ​ស្វិតស្រពោននោះឡើ​យដូចនេះគ្រប់ទីកន្លែងទាំង​អស់គឺជាកន្លែងរៀ​នសូត្រហើយការរៀន​សូត្របង្ក​ឲ្យមនុស្សក្លាយទៅជាមនុស្សល្អ​ ផ្តើមចេញពីខ្លួនយើងហើយពុំចង់បានភាពល្អនៃការសំដែង​ និងកុំឲ្យ​ប្រើប្រាស់នូវភាពងប់ងល់កុំស្រវឹងនិងខ្លួនឯងក្នុងអំពើឧបាយមុខ ផ្សេងៗនោះ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !