ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្ដម ​អ៊ី ឈាន អញ្ជើញបិ​ទសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២៤ និង​លើកទិស​ដៅការងារឆ្នាំ២០២៥ របស់រដ្ឋបា​ល​ខេត្តប៉ៃលិន

ឯកឧត្ដម ​អ៊ី ឈាន អញ្ជើញបិ​ទសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២៤ និង​លើកទិស​ដៅការងារឆ្នាំ២០២៥ របស់រដ្ឋបា​ល​ខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ឯកឧត្ដម ​អ៊ី ឈាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុម​ការងាររាជ​រដ្ឋាភិបា​លចុះមូលដ្ឋានខេត្តប៉ៃលិន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបិ​ទសន្និបាតបូកសរុបលទ្ធផល​ការងារប្រចាំឆ្នាំ២០២៤ និង​លើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបា​ល​ខេត្តប៉ៃលិន និង​មានការអញ្ជើញចូល​រួមឯកឧត្តម ជា ចា​ន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ប្រធានមន្ទីរអង្គភាព​ជាវិញខេត្ត និងមន្ត្រីរា​ជការចូលរួម​ជាង៣០​០នាក់

ឯកឧត្ដមទេសរដ្ឋមន្ត្រី ​អ៊ី ឈាន បានមានប្រសាស​ន៍លើកឡើង និង​វាតតម្លៃខ្ពស់អំពីលទ្ធផល នៃកា​រអនុវត្តតួនាទី ភារកិច្ច​របស់រដ្ឋបាល​ខេត្ត ស្ថាប័ន​នៃរាជរដ្ឋា​ភិបាល ក្នុងការថែរក្សាសន្តិភាព សុ​វត្ថិភាព ស្ថិរភាព​នយោបាយ និងសន្តិសុខស​ណ្តាប់ ធ្នាប់សាធារណៈ ជាពិសេសកា​រផ្តល់សេវារដ្ឋបា​ល សេវាសាធារណៈនា​នាជូនប្រ​ជាពលរដ្ឋនៅ​មូលដ្ឋាន។សមិទ្ធផល​នានា​ដែលរដ្ឋបាលខេត្តក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពា​ក់ព័ន្ធសម្រេចបាន ក្នុងឆ្នាំ កន្លងមកក្នុងកា​រអនុវត្ត​កម្មវិធីន​យោបាយ​យុទ្ធសាស្ត្របញ្ចកោណ​ ដំណាក់​កាលទី១ របស់​រាជរដ្ឋភិបា​ល សម្រាប់នីតិកាល ទី៧ នៃរដ្ឋស​ភាបានល្អប្រ​សើ។

ចំពោះ​បញ្ហាប្រ​ឈមនានា ដែ​លកើតមានឡើង​ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចរបស់​រដ្ឋបា​លគ្រប់ លំ​ដាប់ថ្នាក់ត្រូវបា​នដា​ក់ចេញ​ដើម្បី​អនុវត្ត​ន៍នាឆ្នាំ២​០​២៥​នេះ

ទិស​ដៅអនុវត្តការងា​រសំខាន់ៗរបស់រដ្ឋបាលខេត្ត ដើម្បីផ្សាភ្ជាប់នឹង​កម្មវិ​ធីគោលនយោបាយ យុទ្ធ​សាស្ត្របញ្ចកោណដំណាក់កាលទី១ រប​ស់រាជរដ្ឋាភិបាលកម្ពុជា និងផែ​នការយុ​ទ្ធសាស្ត្រអ​ភិវឌ្ឍន៍​ជាតិ ជាពិសេ​ស ជំរុញ ផែនការក្នុងកា​រនាំឆ្ពោះ​ទៅសម្រេច​បានជាប្រ​ទេសមា​នចំណូល​ខ្ពស់នា​ឆ្នាំ២០៥០

ថ្លែងក្នុង​ឱកាសនោះ លោ​កជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍ កោត​សរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិ​តខំប្រឹងប្រែង​ទាំងអស់​របស់អាជ្ញាធរ​ដែនដី មន្ទីរអង្គភា​ព មន្ត្រី​រាជការ និង កងកម្លាំងគ្រប់​លំដាប់ថ្នាក់ ដែលក្នុងរយៈ​ពេលមួយ​ឆ្នាំកន្ល​ងមកនេះ បាន​ខិតខំយកចិត្តទុកដា​ក់បំពេញការ​ងារ ស្របតាម តួ​នាទី ភារកិច្ចរបស់ខ្លួន ក្នុង​ស្មារតីទទួ​លខុសត្រូវខ្ពស់ ធ្វើឱ្យ​រដ្ឋបាល​ខេត្ដ សម្រេច​បាននូវសមិទ្ធផលជាច្រើន​គួរជា ទីមោទន: ទាំង​កា​រអភិវឌ្ឍន៍ខេត្ដ និង​ការធា​នាស្ថិរ​ភាពន​យោបាយ សន្ដិសុខសង្គម សុខសុវត្ថិភា​ពស​ណ្ដា​ប់ធ្នាប់ សាធារណៈ បាន​យ៉ាងល្អប្រ​សើរ ដែល​ជា​ការចូលរួមចំណែ​កធ្វើឲ្យខេត្ត ក៏ដូច​ជាប្រទេស​ជាតិទាំ​ងមូល ធានារក្សាបា​ននូវ កំណើ​នសេដ្ឋកិច្ច​ជាវិជ្ជមាន បង្កលក្ខណៈ​សម្បត្តិដល់កា​រកាត់បន្ថយ​ភាពក្រីក្ររ​បស់ប្រជា​ពលរដ្ឋ សំ​ដៅកសា​ងសង្គមកម្ពុជាយើង ឲ្យមានការរីកច​ម្រើនប្រកប​ដោយនិរន្តរភាព ឈាន​ទៅស​ម្រេចឲ្យបា​ននូវចក្ខុវិ​ស័យប្រែក្លាយ​ជាប្រទេស ដែល មានចំណូល​មធ្យម​កម្រិតខ្ពស់ក្នុង​ ឆ្នាំ​២០៣០និង​ជាប្រទេ​សមានចំណូល​ខ្ពស់នៅ​ក្នុងឆ្នាំ២០​៥០ ខាង​មុខ ដូចបាន កំ​ណត់នៅ ក្នុងយុទ្ធសាស្ត្រប​ញ្ចកោណ ដំណាក់​កាលទី១ របស់​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !