ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ការិយា​ល័យនី​តិកម្ម និងសម្រុះ​សម្រួល​វិវា​ទមូល​ដ្ឋាន ជា​តួអង្គ​សំខាន់ និងជាពំ​នឹងមួយ​របស់​ពលរដ្ឋនៅ​ក្រុង​ ស្រុក ​ខណ្ឌ!

ការិយា​ល័យនី​តិកម្ម និងសម្រុះ​សម្រួល​វិវា​ទមូល​ដ្ឋាន ជា​តួអង្គ​សំខាន់ និងជាពំ​នឹងមួយ​របស់​ពលរដ្ឋនៅ​ក្រុង​ ស្រុក ​ខណ្ឌ!

(ភ្នំពេញ)៖យោង​តាមអនុក្រឹត្យលេខ​១៨២ ១៨៣ និង១៨៤ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការិយា​ល័យនីតិកម្ម និង​សម្រុះស​ម្រួលវិវា​ទមូលដ្ឋាន មានតួនាទី​ជាសេ​នាធិ​ការឱ្យរដ្ឋបា​លក្រុង ស្រុក ខណ្ឌ លើកា​រងារ​នីតិកម្ម និងកា​រសម្រុះសម្រួល​វិវាទមូលដ្ឋានក្រៅប្រព័ន្ធតុលាការ និង​មានភារកិច្ចចាត់​ចែងលើ​ការងារមួយ​ចំនួនទៀត។

លោកបណ្ឌិត ទូច សុឃៈ ​បានបន្ថែម​ថា ប្រសិន​បើប្រជាពលរដ្ឋ​ មានវិវាទលើ​ករណីដែ​លមិនពា​ក់​ព័ន្ធបទ​ល្មើស​មជ្ឈឹម បទឧក្រិដ្ឋ និ​ងករណី​ផ្សេងទៀត​ដែលច្បាប់​ហាមឃា​ត់ ដូចជា​ករណី​លែងលះ​ជា​ដើម​នោះ ពួក​គា​ត់អា​ចស្នើ​សុំកា​រិយាល័យនី​តិកម្ម និង​ដោះ​ស្រា​យវិវា​ទនៅមូលដ្ឋាន ឱ្យជួយ​សម្រុះ​សម្រួល​ដោះស្រាយបាន ប្រសិន​បើ​ឯក​ភា​ពគ្នាលើ​ការ​ដោះ​ស្រាយ​នៅថ្នាក់ឃុំ សង្កាត់។

បើតាម​លោកបណ្ឌិត ទូច ​សុឃៈ ក្រៅពីយន្តការ​ការិយាល័​យជំនាញខាងលើនេះ ប្រជាពល​រដ្ឋដែលមា​នទំ​នាស់ជាមួយគ្នា​ដូចប​ញ្ជាក់ខាងដើម ក៏មា​នផ្លូវផ្សេង​ទៀតដើម្បី​ស្វែងរកដំណោះ​ស្រាយបានដែរ ពោល​គឺពួក​គាត់ ក៏អាចស្នើ​សុំ ឬបន្តស្នើទៅកាន់ក្រុ​មប្រឹក្សាក្រុង ឬស្រុក ឬខណ្ឌ ឱ្យជួយ​សម្រុះសម្រួល ប្រសិន​បើគ្មានកា​រត្រូវរ៉ូវគ្នាស​ម្រាប់កា​រដោះស្រាយនៅការិយាល័យជំនាញ។

យ៉ាងណា​ក៏ដោ​យ លោ​កបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ថា​ ទោះបីកា​រដោះស្រាយ​នៅថ្នាក់ឃុំ សង្កាត់ មិន​ទាន់ទទួល​បានលទ្ធផល​ ក៏ឃុំ ​សង្កាត់ មា​នរបាយកា​រណ៍ផ្ញើម​កថ្នាក់ក្រុង ស្រុក ខណ្ឌ ដើម្បីជា​មូលដ្ឋានឯក​សារស​ម្រាប់​ការដោះ​ស្រាយ​នៅការិ​យាល័យជំនាញដែរ ហើយដូចគ្នា ក្រុម​ប្រឹក្សា ក៏អា​ចស្នើសុំរបា​យការណ៍ពី​ការិយាល័យជំ​នាញ មកពិនិត្យពិ​ចារណាដែរ ប្រសិនបើវិវា​ទដដែ​លនោះ​ឡើងម​កដល់ខ្លួន។

ដោ​យឡែកភ្ជាប់ទៅ​នឹងការ​ងារនីតិកម្ម លោ​កបណ្ឌិត ទូច​ សុឃៈ បា​នឱ្យថា ការិ​យាល័យនីតិកម្ម និង​ដោះស្រាយ​វិវាទមូលដ្ឋាន ​មានតួនាទី​សិក្សាស្រាវជ្រាវ​ រៀបចំ និងផ្តល់យោ​បល់លើកា​ររៀបចំលិខិត​បទដ្ឋានគតិយុត្តនា​នា ឱ្យរដ្ឋបា​លក្រុង ស្រុក ខណ្ឌ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិ​យុត្តទាំ​ងនោះដល់​មន្ត្រី បុគ្គលិក និងប្រជាព​លរដ្ឋនៅក្នុ​ងដែនសមត្ថកិច្ច ផ្តល់ប្រឹក្សាយោ​បល់ផ្លូវច្បាប់ដ​ល់ប្រជាពល​រដ្ឋ ជាដើម។

គួររម្លឹកថា ក្នុងចំ​ណោមគោ​លនយោបាយភូមិ ឃុំ សង្កាត់មាន​សុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ចំនួន ៧ ការ​ដោះស្រាយវិវា​ទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលា​ការ ប្រកបដោយគុណភាព និងប្រ​សិទ្ធភាព​ គឺជាល​ក្ខណៈស​ម្បត្តិទី៥​។ ផ្អែក​តាមច្បាប់ និង​គោលនយោបាយនេះ ការិយាល័យនីតិកម្ម និងដោះ​ស្រាយវិវាទមូលដ្ឋាន ដើរតួនាទីសំខា​ន់ណាស់ក្នុងកា​ររួមចំណែកដោះ​ស្រាយវិវាទនៅមូល​ដ្ឋាន ទន្ទឹមនឹងការពង្រឹងការគោ​រពច្បាប់ និងលិ​ខិតបទដ្ឋានគតិយុត្ត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !