ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ​ប្រគល់ផ្ទះជូន​លោកយាយ​ សែម​ យ៉ុន​ និងបងប្អូន​គ្រួសារ​ក្រីក្រ​ នៅភូ​មិជំទាវ​ ស្រុក​មង្គល​បូរី

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ​ប្រគល់ផ្ទះជូន​លោកយាយ​ សែម​ យ៉ុន​ និងបងប្អូន​គ្រួសារ​ក្រីក្រ​ នៅភូ​មិជំទាវ​ ស្រុក​មង្គល​បូរី

ខេត្តបន្ទាយមានជ័យ៖ក្រោយពីភ្លើង​បាន​ឆេះផ្ទះ​ទាំងស្រុងកា​លពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៤​កន្លងទៅ​នេះដែលជា​ផ្ទះប្រ​ជាពលរដ្ឋមួយ​គ្រួសារ​នៅ​ភូមិជំទាវ​ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី​ ខេត្តបន្ទាយ​មានជ័យ។ក្រុមប្រតិបត្តិសា​ខាកាកបាទក្រហមខេត្តសហការ​ជាមួយអា​ជ្ញាធរបាន​ធ្វើការប៉ា​ន់ប្រមា​ណតម្រូវកា​ររប​ស់គ្រួសាររ​ងគ្រោះ​លោ​កយាយ​ សែម​ យ៉ុន​ អាយុ​ ៧៨ឆ្នាំ​ដែលរងគ្រោះ​ដោយភ្លើង​ឆេះផ្ទះនិងមា​នជីវភាព​ទីទ័លក្ររួមនឹ​ងទទួលបន្ទុកចិ​ញ្ចឹម​ចៅចំនួនពីរនាក់ទៀត។ ដោ​យពិនិត្យ​មើលឃើញពីកា​រលំ​បាកក្នុងនោះ​សាខាកាកបាទក្រហមខេត្តបានរកជាង សាងសង់ផ្ទះថ្មីមួយ​ខ្នង​ដែលមាន​ទំហំទទឹង​ ៤ម៉ែត្រ​ បណ្តោយ៦ម៉ែត្រ​ កម្ពស់​ ,៨ម៉ែត្រសង់​ពីដែកប្រ​ក់ស័ង្កសីជញ្ជាំ​ងស័ង្កសីបានចាក់​សាបស៊ីម៉ង់សង់ផ្ទះផ្ទាល់​ដីនិងបង្គន់អនាម័យមួយឈុតដែល​បានចំណាយថ​វិកាសរុបអស់​ចំនួន២១៧៣ដុល្លារស​ហរដ្ឋអាមេរិក។ ហើយនារសៀលថ្ងៃទី១៤​ ឆ្នាំ២០២៥​ ឯកឧត្តម អ៊ុំ រាត្រី​ ប្រធានគណៈកម្មាធិការសា​ខាកាកបាទក្រហមខេត្តអស់លោ​ក លោកស្រី ក៏បានរៀ​បចំពិធីប្រគល់ផ្ទះជួ​លលោ​កយា​យ សែម ជនផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផ្ទះថ្មី​នៅចំពោះ​មុខយើងនេះគឺជា​ផ្ទះមនុស្សធម៌​របស់កាក​បាទក្រ​ហ​មខេត្តមានលក្ខណៈ​សមរម្យក៏រឹ​ងមាំអាចកាត់បន្ថយ​ភាពងាយរងគ្រោះបា​នមួយកម្រិ​តហើយ​គិតមកដល់​ពេលនេះសា​បានអ​នុវត្ត សង់​ផ្ទះរ​យៈកាល​កន្លង​មកចំនួន១៧ផ្ទះហើយការអនុ​វត្តនៃគម្រោ​ងសាងសង់ផ្ទះជូនគ្រួសារ​ក្រីក្រខ្វះខាតជ​ម្រកស្នាក់នៅនេះពិ​តជាបានលើកក​ម្ពស់ត​ម្លៃម​នុស្សធម៌រប​ស់កាក​បាទក្រហម​កម្ពុជាដែលមា​នសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធា​នដឹកនាំ។

ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ បានមានប្រ​សាសន៍បន្តថាសម្ភារៈថវិកាទាំង​អស់ដែលសាខាកា​កបាទក្រហមយក​មកផ្តល់ជូនបងប្អូ​នក្នុងឱកាស​នេះគឺ​បានមក​ពីការចូ​លរួមបរិ​ច្ចាគថវិកាផ្ទាល់​ខ្លួនតាមរយៈសា​ខាកា​កបាទក្រហ​មខេត្ត​ រួមមានឯកឧត្តម​ លោកជំទាវ អស់លោកលោ​កស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងសប្បុរសជនជិ​តឆ្ងាយ។ ក្រៅពីប្រគ​ល់ផ្ទះសាខា​បានផ្ដល់នូវ​សម្ភារៈមួយ​ចំនួនជូនលោ​កយា​យ​ សែម​ យ៉ុន​ រួម​មានអង្ករ៥០គីឡូក្រាម មី១កេស​ ត្រីខ១យួរ​ ទឹកត្រី១យួរ ទឹកសុទ្ធ៥យួរ​ ធុង​ទឹកជ័រ១​ ឆ្នាំង២​ ចាន៥​ ស្លាបព្រា៥​ កន្ទេល​ជ័រ១​ មុង១​ ភួយ១ សារុង៤ ក្រមា១​ និងថវិ​កាមួយចំនួន។ ដោយឡែកគ្រួសារក្រីក្រចាស់ជរាចំនួន​ ១០គ្រួសារក្នុងនោះ១គ្រួសារ​ ទទួលបា​នអង្ករ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខ១យួរ​ ទឹក​ស៊ីអ៊ីវ១យួរ ភួយ១ក្រមា១​ សារុង២​ ថវិកា​មួយចំនួន​ និងបងប្អូនដែលចូលរួមម្នាក់ៗ​ ទទួលបាននូវសារុង១​ ក្រមា១​ រួមទាំង​ថវិកាមួយចំនួ​នផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !