ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាលខេត្តកំពង់ចាម អញ្ជើញ​បើកសន្និបាត​បូកសរុបលទ្ធផលកា​រងារប្រ​ចាំឆ្នាំ២០២៤ និង​លើកទិស​ដៅអនុវត្តការងា​របន្តសម្រា​ប់ឆ្នាំ២០​២៥ របស់រដ្ឋបាលខេត្តកំពង់ចា​ម

អភិបាលខេត្តកំពង់ចាម អញ្ជើញ​បើកសន្និបាត​បូកសរុបលទ្ធផលកា​រងារប្រ​ចាំឆ្នាំ២០២៤ និង​លើកទិស​ដៅអនុវត្តការងា​របន្តសម្រា​ប់ឆ្នាំ២០​២៥ របស់រដ្ឋបាលខេត្តកំពង់ចា​ម

ខេត្តកំពង់ចាម៖ នៅ​ព្រឹក​ថ្ងៃចន្ទ ទី១៣ ខែ​មករា ឆ្នាំ២០២៤ រដ្ឋបាល​ខេត្ត​កំពង់​ចាម បា​នរៀប​ចំពិធីបើ​កសន្និ​បាត​បូកស​រុបលទ្ធផ​លកា​រងារប្រ​ចាំឆ្នាំ២​០២៤ និ​ងលើ​កទិ​ស​ដៅអនុវត្ត​ការងា​រ បន្តស​ម្រា​ប់ឆ្នាំ២០​២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯក​ឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួស ឡា ប្រធានសាលាដំបូងខេត្ត ។ពិធីនេះបានធ្វើឡើង​នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមាន​ការចូលរួម​ពីសំណាក់​ថ្នាក់ដឹក​នាំ មន្ត្រីរាជការ មន្ទីរអង្គភាព​ជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងអង្គកា​រសង្គម​ស៊ីវិល ព្រមទាំងម​ន្ត្រីពាក់ព័ន្ធប្រមាណ​ជិត១.០០០នាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំព​ង់ចាម​ បានថ្លែងថា​ ក្នុងឆ្នាំ២​០២៥នេះ រដ្ឋបា​លខេត្ត​ រួមនឹង​រដ្ឋបា​លក្រុងស្រុក ឃុំសង្កាត់ ត្រូវស​ង្កត់ធ្ងន់​លើ ​សកម្មភាព និងគោលដៅអាទិភាព​ ដែលបានដាក់​ចេញក្នុងកម្មវិធីនយោ​បាយរបស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ឈានទៅស​ម្រេចឱ្យ​បាន​ដោយ​ជោគជ័យ​ ក្នុងការអ​នុវត្តកម្មវិធីន​យោបាយ​ និងយុទ្ធសាស្ត្របញ្ច​កោណ ដំណាក់កាលទី១ និងចក្ខុវិស័​យរបស់ខេត្ត ក្នុងកំណើនសេដ្ឋកិច្ច ២៤៨២ដុល្លា ក្នុងឆ្នាំ២០២៥។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការងា​រអភិវឌ្ឍន៍ក្នុងឆ្នាំ២០២៤ មានចំនួន ២៥៤គម្រោង ដែល​ត្រូវបានអនុវត្តបញ្ចប់​គម្រោង ១០០% ក្នុងនោះប្រើប្រាស់ថវិការបស់រដ្ឋបាលខេត្ត ចំនួន​ ១៩គម្រោង​ មូលនិធិក្រុងស្រុក មានចំនួន ៥១គម្រោង​ និង​មូលនិធិឃុំសង្កាត់ មានចំនួន​ ១៨៤គម្រោង។​

ក្នុងនោះ​ឯកឧត្តមអភិ​បាលខេត្ត​ ក៏បានជំរុញដ​ល់រដ្ឋបាលក្រុង-​ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត​ ត្រូវ​ខិតខំពង្រឹង​ការអនុវត្តតួនាទីភារកិ​ច្ច និងកម្មវិធីនយោ​បាយតាមវិស័យរបស់ខ្លួនសំដៅរួមគ្នា៖ បន្ត​ពង្រឹងការអនុវត្តសេវាសង្គមនៅរដ្ឋបាលឃុំសង្កាត់ អនុវត្តគោលនយោបាយ”ភូមិឃុំសង្កាត់​មានសុវត្ថិភាព” បន្តអនុវត្តនូវដំណោះ​ស្រាយដែលអង្គវេទិការវាង​រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ ក្រោមជាតិ​ នៅថ្នាក់ខេត្ត បានដាក់ចេញប្រកបដោយការទទួលខុសត្រូវខ្ពស់​ ។ ព្រមទាំង​បន្តខិត​ខំរួមគ្នាដោះស្រាយសំណើ​រសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ​ផងដែរ​ ។

ជាងនេះទៅទៀត ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ក៏បានជំរុញឱ្យបន្តពង្រឹង​ភាពជាម្ចាស់លើការអនុវត្តគម្រោ​ងមូលនិធិ​ឃុំសង្កាត់ ដោយ​ត្រូវយកចិត្ត ទុកដាក់កុំឱ្យប្រាសចាក និងខុសពីនីតិវិធី ដើម្បីធានាបា​ននូវសង្គតិភាព​ក្នុងការអនុវត្ត គោលការណ៍បែបបទ និងនីតិវិធីនានា សំដៅលើកកម្ពស់កា​រគ្រប់គ្រងគម្រោង​ខេត្ត គម្រោងក្រុងស្រុក និងឃុំសង្កាត់ ដែលប្រើប្រាស់ថវិកាមូលនិធិ ប្រកបដោ​យភាព រលូន តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​ទៀតផង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !