ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
រដ្ឋបាលខេត្តប៉ៃលិន កំពុងរៀបចំត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ - កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ៤នាក់ ទៅតុលាការ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយចេតនា - ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញចូលរួមក្នុង​ព្រឹត្តិការ​ណ៍រត់​ម៉ារ៉ាតុង ដើ​ម្បីមនុស្សធម៌ នៅបុរី ប៉េង​ហួតបឹងស្នោរ ក្នុងខ​ណ្ឌច្បា​រអំពៅ - លោ​កយាយ លោក​តាចាស់​ជរាគ្មានទី​ពឹងក្នុង​ក្រុងប៉ៃ​លិន ទទួលបា​នប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិ​ធិចាស់ជ​រារ​បស់លោ​កជំទាវបណ្ឌិត បាន ស្រីមុំ - ឯកឧត្តម នេត្រ ភក្ត្រា៖ ការពង្រឹង​សមត្ថភាព និងក្រមសី​លធម៌វិជ្ជាជី​វៈអ្នកសារព័ត៌មាន ជារឿង​ដ៏ចាំបា​ច់ដើម្បីធានា​ការផលិ​ត និងផ្សព្វផ្សាយ​ព័ត៌មាន​ពិត មានគុណភាព និងមាន​សុវត្ថិភាព​ជូនពល​រដ្ឋ - អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤
0

លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងអាជ្ញាធរ​ពាក់ព័ន្ធក្នុងខេត្តតាកែវ អញ្ជើញ​ចូលរួម សម្រប​ស​ម្រួល រវាង​កម្មករ​កម្មការិ​នី២០​នាក់​ជាមួយតំ​ណាង​ រោងចក្រ​សិប្បកម្ម ​(សុីង យ៉ុង​.ហឺង)

លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងអាជ្ញាធរ​ពាក់ព័ន្ធក្នុងខេត្តតាកែវ អញ្ជើញ​ចូលរួម សម្រប​ស​ម្រួល រវាង​កម្មករ​កម្មការិ​នី២០​នាក់​ជាមួយតំ​ណាង​ រោងចក្រ​សិប្បកម្ម ​(សុីង យ៉ុង​.ហឺង)

(តាកែវ )៖នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២​៤ លោក មុឹង វីរីយ៉ា ប្រធានមន្ទីរការងារ និងអា​ជ្ញាធរ​ពាក់ព័ន្ធ​ខេត្តតាកែវ បាន​អញ្ជើញចុះជួយ​សម្របសម្រួល រវាងកម្មក​រកម្មការិនី ជាមួយតំ​ណាងរោង​ចក្រសិប្បកម្ម (សុីង យ៉ាង.ហឺង ) ដែលស្ថិតនៅផ្លូវវាងក្រុង ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ត​តាកែវ។

ក្នុងការស​ម្របសម្រួល​នោះដែរ ដោយឲ្យតំណា​ងកម្មករ ​ក៏ដូចជាតំ​ណាងរោងចក្រ ហ្នឹងអា​ជ្ញាធរពា​ក់ព័ន្ធ នៅក្នុង​ខេត្តតាកែវ ចូលរួម​សម្របសម្រួល​ទៅតាម នីតិវិ​ធីពន្យល់​នៃច្បាប់កា​រងារទៅដល់​ភាគីពាក់ព័ន្ធ ដើម្បីធ្វើកិច្ចព្រម​ព្រៀងគ្នា រវាងក​ម្មកររោងចក្រ និ​ងតំណាងថៅកែរោងចក្រ .

ជា​លទ្ធផលចុងក្រោយ ក្រោមកា​រសម្រស់​សម្រួលពីមន្ទីរពា​ក់ព័ន្ធ ភាគីតំណាងរោង​ចក្រ និងកម្មករ បាន​ធ្វើកិច្ចព្រមព្រៀងគ្នា ដោយកម្មករ​ព្រមចូលធ្វើកា​រ នឹងបានធ្វើការដូ​ចដើមវិញ ហើយ​រក្សាបា​ននៅ ផ្លូវច្បាប់នៃ​ការងារ ចំណែកឯ​អ្នកត្រូវបា​នឈ​ប់ពីការងារ ខាងរោង​បាបចក្រ​សន្យា​បើកប្រាក់​ខែឲ្យ នៅវេលាម៉ោង១០ ៈ០០ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

កម្មករកម្មការិនីរោងចក្រ បានថ្លែអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ មន្ទីរពា​ក់ព័ន្ធក៏ដូ​ចជាអាជ្ញាធ​រពាក់ព័ន្ធក្នុង​ខេត្តតា​កែវ និងអ្នក​សារព័ត៌មាន ដែ​លខិតខំ​យកចិត្តទុកដាក់ ជួយស​ម្របសម្រួល​នៅក្នុងរឿង​នេះ​ផងដែរ។

គួររម្លឹកផងដែរថា ៖កាលពីរសៀលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៤ កម្មករ កម្មកា​រិនី ២០នាក់ ត្រូវបាន​ថៅកែសិ​ប្បកម្ម បញ្ឈប់​ពីកា​រងារ និងមិ​នបើកប្រាក់បៀវត្សឲ្យកម្មករចំនួន២០នាក់ សិប្បកម្ម(សុីង យ៉ុង​ហឺង) ដែលម្នាក់ៗគិតជាទឹកប្រាក់ក្នុង១​ខែ២​៥០ដុល្លារ ​សរុបទាំង​២០នាក់ ចំនួន៥​០០០​ពាន់​ដុល្លារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !