ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

រដ្ឋបាល​ខេត្តប៉ៃលិន បាន​រៀប​ចំកម្មវិធីឆ្លង​ឆ្នាំ​សាកល ២០​២៤-២០២៥ ក្រោមម្លប់សន្តិភាព

រដ្ឋបាល​ខេត្តប៉ៃលិន បាន​រៀប​ចំកម្មវិធីឆ្លង​ឆ្នាំ​សាកល ២០​២៤-២០២៥ ក្រោមម្លប់សន្តិភាព

ប៉ៃលិន ៖ រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបរិវេ​ណសាលាខេត្ត ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋម​ន្ត្រី និង​ជាប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេ​ត្តប៉ៃលិន និង​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​លនៃគណៈ​អភិបាលខេត្តប៉ៃលិន បា​នរៀបចំកម្មវិធីជួបជុំ​សប្បាយរីករាយ ក្រោម​ម្លប់សន្តិភាព ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក និងក្រុមការងារ ក្នុងឱកា​សឆ្លងឆ្នាំ​សាកល ២០២៤២​០២៥។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្តប៉ៃលិន បានមានប្រ​សាសន៍លើ​កឡើងថា៖ ការជួបជុំ ក្រោ​មបរិយាកា​សសប្បាយរី​ករាយ និងពិសារអាហារសាមគ្គី ក្នុងឱកា​សឆ្លងឆ្នាំ​សាកលនេះ ​គឺធ្វើឡើងដើ​ម្បីបង្កើតនូវចំ​ណងមិត្តភាព និងលើ​កទឹកចិត្តដ​ល់ថ្នាក់ដឹកនាំ មន្ត្រីរាជកា​រក្រោមឱ​វាទ យុវ​ជន ស​សយក និងក្រុម​ការងារ ដែលបានខិតខំប្រឹង​ប្រែងបំ​ពេញកា​តព្វកិច្ច​ការងាររ​បស់ខ្លួនបាន​យ៉ាងល្អប្រសើ ក្នុងការបំរើសេវា​សាធារណៈជូនប​ងប្អូនប្រជាពលរដ្ឋ​អស់រយៈពេ​លពេញមួយ​ឆ្នាំកន្លង​មកនេះ

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអ​ភិបាលខេត្ត ក៍បានមានប្រ​សាសន៍ថ្លែងនូវ​ការកោត​សរសើ​រដោយ​ស្មោះ ចំ​ពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សសយក និងក្រុមកា​រងារ​ទាំងអស់ ដែល​បានរួមសាមគ្គី ស​ហការគ្នាបានល្អ តាមតួ​នាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួម​ចំណែ​កអភិវឌ្ឍន៍​ខេត្តប៉ៃលិន ឲ្យទទួលបាននូវស​មិទ្ធផលថ្មីៗជាច្រើន និ​ងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ​អនុវត្តតាមអនុសា​សន៍ និងគោល​នយោបាយ យុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបា​លកម្ពុជា

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និ​ងជាប្រធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ​មហាសេ​នាបតីតេជោ ហ៊ុន សែន អតីតនាយ​ករដ្ឋមន្ត្រី និងសម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី គឺបានបន្តខិត​ខំប្រឹងប្រែងដោះស្រាយនូវរាល់ទុក្ខលំ​បាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបាន​ខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេ​សបាន​ធ្វើអោយប្រទេ​សជាតិ មានសុខ​សន្តិភាព ស្ថេរភាពនយោបាយ ដែលជាកត្កាយ៉ាងសំខាន់ ក្នុងការប​ង្កើតនូវសុខ​ដុមនីយកម្មដល់ប្រជាជននៅទូ​ទាំងប្រទេស ហើយជាក់ស្តែងក្នុងរាត្រីនេះ យើងបានជួ​បជុំគ្នាសប្បាយ​រីករាយ ពិសារអាហារជុំគ្នា និងរាំលេងកំសាន្ត ជាមហាគ្រួសារខ្មែរតែមួយ ក្រោម​ម្លប់សន្តិភាព។

សូមបញ្ជា​ក់ថា៖ នៅក្នុងរាត្រីដ៏សែន​មនោរម្យនេះ ថ្នាក់ដឹ​កនាំ មន្រ្តីរា​ជការ នៃរដ្ឋបាលខេត្ត និងមន្ទីរអ​ង្គភាពជុំវិ​ញខេត្ត និងយុវជន ស​សយក ខេត្ត បានគោ​រពជូនពរ រួមទាំងជូននូវកម្រងផ្កា និងវត្ថុអនុ​ស្សាវរីយ៍ ដល់ឯកឧត្តម អ៊ី ឈាន និងលោ​ក​ជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងឱកាសឆ្លងឆ្នាំសាកល ២០២៤២០​២៥ ចំណែកឯកឧត្តម និងលោក​ជំទាវ ក៏បានផ្តល់ជូនសម្រាប់អ្នកចូលរួម សម្រាប់អា​ហារប៊ុ​ស​ហ្វេរួមគ្នា ដោយ​ដាក់ចង្ក្រានអាំងបង្កង មឹក បង្គារ សាច់គោ រួមជាមួយគ្រឿងភេសជ្ជ: និងម្ហូបអា​ហារជាច្រើនមុខទៀត ព្រមទាំងបានធ្វើពិធីចា​ប់រង្វាន់ជាច្រើនជូនដល់​អ្នកចូលរួម​ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !