ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឆ្នាំ២០២៤៖ ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស សុខា បំពេញ​ទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹង​ភាពគ្រប់​ជ្រុងជ្រោ​យក្នុងទំ​នួ​លខុសត្រូវ​ជូន​សម្ដេចធិ​បតី ហ៊ុន ម៉ា​ណែត និងប្រ​ជាជនកម្ពុជា ក្នុងវិស័​យម​ហាផ្ទៃ!

ឆ្នាំ២០២៤៖ ឯកឧត្តម​អភិសន្តិប​ណ្ឌិត ស សុខា បំពេញ​ទស្សនកិច្ច៥ប្រទេស ដើម្បីពង្រឹង​ភាពគ្រប់​ជ្រុងជ្រោ​យក្នុងទំ​នួ​លខុសត្រូវ​ជូន​សម្ដេចធិ​បតី ហ៊ុន ម៉ា​ណែត និងប្រ​ជាជនកម្ពុជា ក្នុងវិស័​យម​ហាផ្ទៃ!

(ភ្នំពេញ)៖ពេញមួយឆ្នាំ២០​២៤នេះ ឯកឧត្តមអ​ភិ​សន្តិបណ្ឌិត ​ស សុខា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងម​ហាផ្ទៃ បានបំពេញទស្សនកិ​ច្ចការងារនៅ​ប្រទេស​ចំនួន​៥ ទាំងក្នុង ​និងក្រៅតំប​ន់អាស៊ាន។ ប្រ​ទេសទាំងនោះ រួមមា​ន សាធារណរដ្ឋសង្គមនិយមវៀតណាម សហព័ន្ធស្វីស សាធារណរដ្ឋស​ហព័ន្ធអាល្លឺម៉ង់ អូស្ត្រាលី និង​សាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ចទាំងនោះ ផ្ដោតជាសំខា​ន់​លើ​កា​រពង្រឹងកិច្ចស​ហប្រតិបត្តិកា​រក្នុងវិស័យ​សន្តិសុខនិងបច្ចេកវិទ្យា និងកំណែ​ទម្រង់រដ្ឋបាល​ថ្នាក់ជាតិ និងក៏ជាការ​បញ្ជាក់ពីការយ​កចិត្តទុកដាក់​ពង្រឹងភា​ពគ្រប់ជ្រុ​ងជ្រោយក្នុង​ទំនួលខុស​ត្រូវជូនរាជ​រដ្ឋាភិ​បាល ក្រោម​ការដឹកនាំប្រកប​ដោយប្រតិភាណ​របស់ សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង​ប្រ​ជាជ​នកម្ពុ​ជាទាំងមូល ក្នុងវិស័យមហាផ្ទៃ។

ទស្សនកិច្ចប្រទេស​វៀតណាម៖ នៅប្រទេសវៀតណាម គឺជាទស្សនកិច្ចលើកដំបូងហើយ គិតចា​ប់ពីពេល ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បា​នចូលកា​ន់មុខ​តំណែងរដ្ឋម​ន្រ្តីក្រសួងមហាផ្ទៃ។ ក្នុង​ទីក្រុង​ដាណាំង ពីថ្ងៃទី២​៨ ដល់ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២​៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូល​រួមក្នុងកិច្ចប្រ​ជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីនគ​របាលមហាផ្ទៃ កម្ពុជាទ្បាវវៀតណាម។ ភាគីទាំង៣ ក៏បាន​ធ្វើបទអន្តរាគមន៍ លើប្រធាន​បទ ស្ដីពីការ​ងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រ​យុទ្ធប្រឆាំង បទល្មើស​គ្រឿងញៀន​ខុសច្បាប់ និងការ​លើកកម្ពស់​ប្រសិទ្ធភាពកិច្ច​សហប្រតិបត្តិ​ការក្នុងវិស័យសន្តិ​សុខ។

កិច្ចប្រជុំ ក៏បា​នអនុម័តសេចក្ដីប្រ​កាសរួម ផ្ដោតលើការងា​រសំខាន់៤ ជាអាទិ៍ ការបន្តផ្តល់​កិច្ចសហកា​រ និងការសម្របសម្រួលទៅ​វិញទៅមក​ ក្នុងការងា​រប្រយុទ្ធប្រឆាំ​ងបទល្មើសគ្រប់ទម្រង់ បន្តពង្រឹង និងលើក​កម្ពស់កិច្ចសហប្រតិបត្តិកា​របង្ការ ទប់ស្កាត់ និងបង្ក្រាបប​ទល្មើសឆ្លងដែនគ្រប់ប្រភេទ ជំរុញ​អាជ្ញាធរខេត្តជា​ប់ព្រំដែន​នៃប្រទេ​សទាំងបី ឱ្យបន្តសហ​ការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តា​ប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភា​ពនៅតាមតំបន់ព្រំដែន និងបន្តគាំ​ទ្រគ្នាទៅវិញទៅម​កលើវេ​ទិកាថ្នាក់​តំបន់ និងអន្តរជាតិ។

ក្នុងឱកា​សនោះដែរ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានជួបពិភា​ក្សាទ្វេភាគីដាច់ដោ​យឡែកពីគ្នា ជាមួយ ឯកឧត្តម នាយឧត្តមសេ​នីយ៍ វិល័យ ឡាខាំហ្វូង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួង​សន្តិសុខសាធា​រណៈឡាវ និងឯកឧត្ត​ម ឧត្តមសេ​នីយ៍ឯក តូ ឡឹម សមាជិក ការិយាល័យន​យោ​បាយ និងជារដ្ឋមន្ត្រីក្រសួង​នគរបាលវៀត​ណាម។ ជំនួបទាំងនោះ បានផ្ដល់ឱ​កា​សឱ្យ​ភាគីទាំង​សងខាង ផ្លាស់ប្ដូរយោ​បល់គ្នាទៅ​វិញទៅមក​លើកិច្ចសហប្រតិបត្តិ​ការដែលមានស្រាប់ បញ្ហាតំបន់ និងពិភព​លោក។

ទស្សនកិច្ចសហព័​ន្ធស្វីស និងអាល្លឺម៉​ង់៖ ទស្សនកិច្ចនេះ មានរយៈ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា និងជាទ​ស្សនកិច្ចច្រើន​ថ្ងៃជា​ងគេ ធៀបនឹ​ងទស្សនកិច្ចផ្សេងៗ។ ទស្សនកិច្ចបា​នប្រព្រឹត្តទៅ​ដោយមានកា​រសម្រប​សម្រួល និ​ងគាំទ្រពីរដ្ឋាភិបា​លសហព័ន្ធស្វីស និងសាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ក្នុងគោលបំ​ណងដកស្រង់ប​ទពិសោធន៍បន្ថែម​លើប្រព័ន្ធគ្រប់គ្រង និងការអនុ​វត្តល្អៗពី​ប្រទេ​សស្វីស និងប្រទេសអាល្លឺ​ម៉ង់ ដើម្បីជំរុញដំណើរ​ការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

នៅប្រទេសស្វីស ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវព្រមទាំងគណៈប្រតិភូ បានស្ដាប់ប​ទបង្ហាញ ចំនួន៥ប្រធានបទ ពាក់ព័ន្ធនឹង​ប្រព័ន្ធនយោ​បាយស្វីស តួនាទីទីក្រុង ប្រព័ន្ធ​ហិរញ្ញវត្ថុសា​ធារណៈ ការចូលរួមរ​បស់ប្រ​ពលរដ្ឋស្វីសនិង​យន្តការជា​ក់ស្ដែងនៃ​លទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ និងការទ​ទួលខុសត្រូវក្នុង​វិស័យសុវត្ថិភា​ពនិង​សណ្ដាប់ធ្នា​ប់សាធារណៈ។ គណៈប្រតិភូ ក៏បាន​ជួបពិភា​ក្សាជា​មួយ រដ្ឋលេខា​ធិការក្រសួងការបរទេសស​ហព័ន្ធស្វីស អភិបាលក្រុង Bern អភិបាល​ក្រុង Zollikofen និងទស្សនា និ​ងស្វែងយល់​អំពីស​ហព័ន្ធស្វីស និងទី​ក្រុងបុរាណ។

បន្តទ​ស្សនកិច្ចនៅ​អាល្លឺម៉ង់ ឯកឧត្តម​អភិសន្តិបណ្ឌិត និងគណៈប្រតិភូ បា​នជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីនៃរ​ដ្ឋបា​វ៉ារីយ៉ា អភិបាល​ក្រុង Kempten និងស្ដាប់​បទបង្ហាញចំនួន៩ ពាក់ព័ន្ធប្រព័ន្ធអភិបា​លកិច្ច​ពហុកម្រិតនៃ​រដ្ឋនាវ៉ា​រីយ៉ា ភារកិច្ច ​និងមុខ​ងារអាជ្ញាធរ​ដ្ឋបាល​ថ្នាក់ខ្ពស់ ការត្រួតពិ​និត្យរដ្ឋបា​លមូ​លដ្ឋាន រដ្ឋ​បាលមូលដ្ឋាន​នៅអាល្លឺម៉ង់និ​ងបទពិ​សោធន៍ក្រុង Kempten ភាពខុស​គ្នារវាងរដ្ឋបា​លមូលដ្ឋាន​ស្វីសនិ​ងអាល្លឺម៉ង់ យុទ្ធសាស្រ្តទីក្រុងឆ្លាត​វៃ យុវជនក្នុងកិច្ចការដ្ឋបាលមូលដ្ឋាន និងកិច្ច​សហប្រតិបត្តិការ​អន្តរទីក្រុងក្នុងវិ​ស័យការពា​រ និងសង្គ្រោះពលរដ្ឋជាដើម។

ទស្សនកិច្ចប្រ​ទេសអូស្ត្រាលី៖ ទស្សនកិច្ចនេះ ​មានរយៈ​ពេលមួយសប្ដាហ៍ ​ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២៤​។ ឯកឧត្តមអភិ​សន្តិបណ្ឌិត បានជួបពិភាក្សាជា​មួយរដ្ឋមន្រ្តីទទួ​លបន្ទុកកិច្ចកា​រអន្តោ​ប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងអនុរដ្ឋលេខាធិការក្រសួង​ការបរទេស និងពាណិ​ជ្ជកម្មអូស្ត្រាលី​។ ក្នុងជំនួបទាំងពីរនោះ​ភាគីអូស្ត្រាលីបានឯក​ភាពបន្តបណ្តុះ​បណ្តាលជំនា​ញប្រយុទ្ធប្រឆាំងបទ​ល្មើសបច្ចេកវិទ្យាដល់មន្រ្តីន​គរបាលកម្ពុជា។ ភាគីទាំងពីរបា​នប្ដេជ្ញា​ពង្រឹងកិច្ច​សហប្រតិបត្តិការកាន់​តែស៊ីជម្រៅលើការ​ងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រ​យុទ្ធប្រឆាំង​គ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអ​នឡាញ ការជួញដូរមនុស្សជាដើម។

ក្រៅពីជំនួបទ្វេភាគី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ក៏បានជួបពិភាក្សាជា​មួយតំណាង​ក្រសួងម​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាផ្ទៃនៃប្រទេសអូស្រ្តាលី រួមមាន អង្គភាពទទួលបន្ទុកកិច្ចការគោលនយោបាយសាយប័រ កម្លាំងត្រួតពិនិត្យព្រំដែនអូស្រ្តាលី វិទ្យាស្ថានបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ និងអង្គភា​ពចារ​កម្មជាតិ ព្រម​ទាំងជាមួយមន្រ្តីជំនាញនៃនគរបាលសហព័ន្ធអូស្រ្តាលី និងបានចុះទស្សន​កិច្ចផ្ទាល់ដ​ល់ទីតាំង​មន្ទីរពិសោ​ធន៍ច្រកទ្វារឆ្លាត​វៃ នៃក្រសួងម​ហាផ្ទៃអូស្រ្តាលី។

គណៈប្រតិភូ​កម្ពុជា និងភាគីអូស្ត្រា​លី ក៏បានផ្លា​ស់ប្ដូរព័ត៌មានគ្នា អំពីផែនការសក​ម្មភាពស្តីពី​សន្តិសុខសាយ​ប័រ ដំណើ​រការផ្ទៀងផ្ទាត់​អត្តសញ្ញា​ណបុគ្គល ការធ្វើមាតុភូ​មិនិវត្តន៍​ពលរដ្ឋនៃប្រទេ​សទាំងពីរ ការប្រមូ​លវិភាគព័ត៌មាន​ ការប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការ​ទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុ​សគោលដៅ ដូចជា ថ្នាលទំ​នាក់ទំនងសង្គម បញ្ញាសប្បនិម្មិត (AI) ការជ្រៀតជ្រែក​ពីរដ្ឋ និងភ្នាក់ងារ​បរទេស សំ​ដៅធា​នា សន្តិភាព ​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់ នៅក្នុងប្រទេ​សទាំងពីរ និងតំបន់។

ទស្សនកិច្ច​សាធារណរដ្ឋប្រជាមា​និតចិន៖ ទស្សនកិច្ចនេះ មានរ​យៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា បានអញ្ជើញ​ធ្វើជាស​ហប្រធាន​ដឹកនាំ​កិច្ចប្រជុំបូកសរុ​បលទ្ធផល​ការងារ​សម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោ​ក វ៉ាង ​ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និង​ជារដ្ឋមន្រ្តីក្រសួ​ងសន្តិសុខ​សាធា​រណៈចិន និងបាន​ចុះហត្ថលេ​ខាលើផែន​ការកា​រងារ ស្តីពីកា​របន្តអនុវត្តឆ្នាំនៃកិ​ច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ផ្ដោត​លើការ​ងារសន្តិសុខ ការស្វែងរក​ជនល្មើស និងការធ្វើមាតុ​ភូមិនិវត្តន៍ ការពង្រឹង​ការអនុវត្ត​ច្បាប់ជាក់ស្តែង ការកសា​ងសមត្ថភាព ការលើកកម្ពស់គុណ​ភាពនិងប្រសិ​ទ្ធភាពកិច្ចស​ហប្រតិ​បត្តិការ។

ឯក​អភិសន្តិបណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ាវហុង ក៏បាន​បន្តជួប​ពិភាក្សា​ទ្វេភាគីដា​ច់ដោយ​ឡែក និងបានបន្តដឹក​នាំគណៈ​ប្រតិភូ ទស្សនកិច្ចខេ​ត្តគួយចូវ ដើម្បីពិនិត្យ និងស្វែងយល់​អំពីការងារ​នៅមជ្ឈមណ្ឌ​លទិន្នន័យ​ធំរបស់ខេត្តគួយចូវ ការិយា​ល័យអនុវត្តច្បាប់នៃមន្ទីរសន្តិសុខសាធារណៈ នៃសង្កាត់​គ័នសានហ៊ូ និងទទួលជួ​បសំណេះសំណា​លពិភាក្សាការងា​រជាមួយថ្នាក់ដឹកនាំ​ខេត្តគួ​យចូវ ដឹ​កនាំ​ដោយលោក ស៊ី លីន លេខាបក្សខេត្តគួយចូវ។

សូមបញ្ជាក់​ដែរថា ក្រៅពីទស្សនកិ​ច្ចការងារនៅប្រទេសទាំង៥ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏មាន​កម្មវិធីការងារជាមួយប្រមុខ​ក្រសួងមហា​ផ្ទៃថៃនៅតំបន់ព្រំដែ​ន និងចូលទៅខេត្តច័ន្ទបុរីផងដែរ ដោយនា​ថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញពិនិត្យទី​តាំងសាងសង់​ស្ពានមិត្តភាព​កម្ពុជាថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍ពី ឯកឧត្តម អនុ​ធីន ឆានវីរៈគូន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃថៃ។ ភាគីទាំង​ពីរក៏បាន​អញ្ជើញពិសា​រអាហារ​សាមគ្គី នៅក្នុងខេត្តច័ន្ទបុរីក្នុងបរិ​យាកាសប្រកប​ដោយមិត្តភាពផងដែរ។

ជារួម ក្រៅពីបំ​ពេញទស្សនកិច្ចនៅ​ក្រៅប្រទេស ពេញមួយ​ឆ្នាំ២០២​៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ក៏បា​នទទួលជួបពិភាក្សាទ្វេភាគី និងចូលរួមដឹក​នាំកិ​ច្ចប្រជុំ ជាមួយ​ប្រមុខក្រសួង ស្ថាប័ន​នៃបណ្ដាប្រទេស​ជាមិត្ត ឯក​អគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង​អង្គការនិងបណ្ដាដៃ​គូអន្តរជាតិផ្សេងៗ​ដែលមា​នកិច្ចស​ហប្រតិបត្តិ​ការជាមួយក្រសួង​មហាផ្ទៃផង​ដែរ។ ជំនួប និងទស្សនកិច្ច ទាំ​ងក្នុងនិងក្រៅប្រទេស​នេះ ជាកា​របញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាម​សេនា​ធិការមួយរូបរបស់សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះ​រាជាណាចក្រកម្ពុជា ឯកឧត្តមអ​ភិសន្តិបណ្ឌិត បានបន្តផ្ដល់​សារៈសំខាន់ខ្ពស់​ចំ​ពោះកិច្ចស​ហប្រតិបត្តិកា​រជាមួយ​បណ្ដាប្រទេ​សជាមិត្ត និងអង្គការជាដៃគូ ដើម្បីធា​នាបាននូវភា​ពគ្រប់ជ្រុងជ្រោយក្នុងទំនួល​ខុសត្រូវជូនជាតិ និងប្រជាជនកម្ពុជា លើវិស័យមហាផ្ទៃ ស្របពេលស​ភាព​ការណ៍តំបន់ និងពិភពលោ​កមានការប្រែប្រួល​ស្មុគស្មាញប្រកបដោ​យភាពប្រទាក់ក្រឡាដែ​លទាមទារឱ្យមានយន្តការសហប្រតិបត្តិដោះស្រាយទាំងកម្រិតទ្វេភាគី ពហុភាគី និងជាអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !