ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាលខេត្តកំពង់ចាម​ បានសម្រេចធ្វើការ​បើកផ្លូវ ដើម្បី​បម្រើប្រ​យោជន៍សាធារណៈ​ នៅស្រុក​ស្ទឹងត្រង់ ដោយ​ឈរលើ​គោលការណ៍​ឈ្នះឈ្នះ

អភិបាលខេត្តកំពង់ចាម​ បានសម្រេចធ្វើការ​បើកផ្លូវ ដើម្បី​បម្រើប្រ​យោជន៍សាធារណៈ​ នៅស្រុក​ស្ទឹងត្រង់ ដោយ​ឈរលើ​គោលការណ៍​ឈ្នះឈ្នះ

ខេត្តកំពង់ចាម​៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈខេត្តកំពង់ចាម​ និងជាប្រធានគ​ណៈកម្ម​ការគ្រ​ប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានស​ម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោ​លបន្សល់ទុក ដើម្បី​បម្រើប្រយោជ​ន៍សាធារណៈ ក៏ដូចជា​ការដឹក​ជញ្ជូនកសិផល និងការងារបង្កប​ង្កើនផលរបស់​ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់​ ជំនួស​មកវិញបិទផ្លូវ ប្រឡាយបំ​បែក (ប្រឡាយ​លោក) ដោយផ្លូវ​ដែល​បិទ​នេះឱ្យប្រ​ជាពលរដ្ឋអ្នក​កាន់កាប់ ធ្វើកា​រចរចាគ្នាអំពីការបែងចែក ឬសង​សំ​ណងជាថវិកា​តែម្តង។​ កិច្ចប្រជុំ​សម្រប​សម្រួលករណីដី​បើ​កផ្លូវ​នេះ ត្រូវ​បានធ្វើឡើង​នាព្រឹក​ថ្ងៃទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៤នេះ នៅសា​លាខេត្តកំពង់ចាម​។

ក្នុងកិច្ចប្រជុំនេះដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំ​ពង់ចាម​ បានថ្លែងថា​ ករណីទំ​នាស់ស្នើ​សុំបើកផ្លូវប្រ​ឡាយចំនួន ២ខ្សែ​ខាងលើនេះ​ ដែលកាន់​កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡា​យត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបា​នប្រជាព​លរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមក​រដ្ឋបាល​ខេត្ត ហើយត្រូវ​បានប្រគល់ ភារកិច្ចជូនឯក​ឧត្តម ស្រី សុភ័ក្ត្រ អភិ​បាលរងខេត្តដឹកនាំ​ធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាព​លរដ្ឋអ្នកកាន់​កាប់ ពុំមានការស្រុះស្រួលគ្នា រហូតធ្វើឱ្យករណីនេះ ត្រូវបាន បន្តនីតិវិធីនៅសាលា​ដំបូង ប៉ុន្តែដោយ​មានការសំណូមពរសម្រុះសម្រួលឡើងវិញ។

បន្ទាប់ពីស្តាប់កា​រសម្រេចខា​ងលើ និងស្តាប់​ការពន្យល់ សម្រុះសម្រួលឈ​រលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ភាគីប្រ​ជាពលរដ្ឋអ្នក​កាន់កាប់ដីផ្លូវប្រឡាយទាំងពីរខ្សែ បានសម្រេចទទួលយក​គោលការណ៍ សម្រុះ​សម្រួលរបស់កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដោយព្រម​ព្រៀងគ្នាដូចខាងក្រោម ៖

យល់ព្រមបើកផ្លូវទំហំ៦ម៉ែត្រ នៅលើដីផ្លូវលំនាំដើមត្រង់ (ដីខាងលោកស្រី លួន បូរី) ដោយ អនុលោ​មតា​មប្លង់គោលបន្សល់ទុកពីដើមមក។

លោកស្រី លឹម មុយជូ និង​លោក ជីវ លីស្រួយ យល់ព្រមកាត់ដីទំហំ ៣ម៉ែត្រក្បាលដីដើរ ជូន លោ​កស្រី លួន បូរី ហើយដីនៅសល់ជាក់ស្តែង ទំហំ ៣.៨១ ម៉ែត្រក្បាលដីដើរ ឬទំហំជាក់ស្តែង​តាមកា​រវាស់វែងដោ​យមន្ត្រីជំនាញ នឹងលក់ជូនលោកស្រី លួន បូរី ក្នុងតម្លៃសមាមាត្រ ៣ម៉ែត្រក្បា​លដីដើរ ២០,០០០ដុល្លា (ឬ ៦,៦៦៦ដុល្លារ/១ម៉ែត្រក្បាលដីដើរ)។ ដូច្នេះតម្លៃដីដែលនៅសល់សរុប គឺទូទាត់​តាមការវាស់វែងជាក់ស្តែង ដោយមានកំណត់ហេតុត្រឹមត្រូវពីរដ្ឋបាលស្រុកស្ទឹងត្រង់។

រដ្ឋបា​លស្រុកស្ទឹងត្រង់ ត្រូវដឹក​នាំធ្វើការបើកផ្លូវ​តាមស្មារតីអង្គប្រជុំ ដូចក្នុងចំណុចទី១ ខាងលើ និង ធ្វើការ​ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេចរបស់អាជ្ញាធរខេត្ត។ ជាមួយ​គ្នានោះ​ រដ្ឋបាល​ស្រុកស្ទឹង ត្រង់ បន្តដឹកនាំ​វាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពាក់ព័ន្ធ។ភាគីទាំ​ងពីរ បានព្រមព្រៀងគ្នា ចំពោះមុខអង្គប្រជុំ និងយល់ព្រមបញ្ចប់វិវាទ ដោយបានផ្តិតមេដៃ​ជាការ ទទួលខុសត្រូវចំពោះមុខអាជ្ញាធរផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !