ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថ បញ្ជូនខ្លួន​ជនសង្ស័យ ២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖លោក​វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាការ​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង​សិរី​សោ​ភ័ណ​នៅ​វេលាម៉ោ​ង០២និង​៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២​៤​ បាន​ដឹកនាំ​កម្លាំងចុះ​ប្រតិបត្តិកា​របង្រ្កាបករ​ណី​ប្រើប្រាស់​ដោ​យខុសច្បាប់នូវសា​រធាតុញៀន ​នៅចំណុច​ក្រោយ​សាលាគរុកោសល្យ ស្ថិ​តក្នុង​ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជ​នសង្ស័យ​បាន​ចំនួន០​២នាក់ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នភូ​មិព្រៃ​ឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ មុខរ​បរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូត​បាននូវ​វត្ថុតាងរួមមា​ន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌​ទឹកមាស) ហើយបញ្ជូនទៅកាន់មូលដ្ឋាន​កងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើ​យសារ​ភា​ពថា ពួកខ្លួន​ពិតជាបា​នប្រើប្រាស់គ្រឿនញៀនពិតប្រាក​ដមែន រួច​កសាងសំ​ណុំរឿង​បញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធាន​មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា ជន​សង្ស័យ​រួមនឹងវត្ថុតាង ក្រោយពី​សា​កសួរក​សាងសុំណុំរឿង​រួច ត្រូវបានកម្លាំ​ងការិយាល័​យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការ​ហើយនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !