ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

សមត្ថកិច្ចក្រុង​ប៉ោយប៉ែត ​ឃាត់ខ្លួនជន​សង្ស័យ ពីរនាក់ ​ពាក់ព័ន្ធករណីកាប់ប្ល.ន់យកម៉ូតូ កាប់គប់គេ និង ឆក់កាបូបយ៉ា​ងសកម្ម នៅក្រុងប៉ោ​យប៉ែត..

សមត្ថកិច្ចក្រុង​ប៉ោយប៉ែត ​ឃាត់ខ្លួនជន​សង្ស័យ ពីរនាក់ ​ពាក់ព័ន្ធករណីកាប់ប្ល.ន់យកម៉ូតូ កាប់គប់គេ និង ឆក់កាបូបយ៉ា​ងសកម្ម នៅក្រុងប៉ោ​យប៉ែត..

បន្ទាយមានជ័យ៖នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៤ ដោយមាន​ការចង្អុលបង្ហាញពី​លោកឧត្តម​សេនីយ៍​ទោរ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និងអនុវត្តតាមប​ទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពី លោក​វរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ​អធិការ​ក្រុងប៉ោយប៉ែត លោ​ក វរសេនីយ៍ទោរ រ៉ែន សុភ័ក្រ​អធិការ​រង ព្រហ្មទណ្ឌ បានដឹងនាំ​កម្លាំង​អធិការ​នឹងកម្លាំងប៉ុ​ស្តិ៍​ ចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួន បានជន​សង្ស័យ ពីរនាក់ ពាក់ព័ន្ធករណីកាប់យកម៉ូតូ កាប់គប់គេ និងឆក់ជាយ៉ា​ងសកម្ម នៅក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ។

យក​តាមប្រភពបានឲ្យដឹង​ថា ជនសង្ស័យទី ១ មាន ឈ្មោះឈិន សីហា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់​នៅភូមិទួល​ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ បា​នឆ្លើយ​សារភាពថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ទាបភ្លឺ ថា ខ្លួននិងបក្ខពួកចំនួន៦នាក់ មានឈ្មោះភុំ ភេទប្រុស អាយុប្រហែល៥ឆ្នាំ ,ឈ្មោះអាឡិច ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ,ឈ្មោះអាម៉ាប់ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ និង២នាក់ទៀតពុំស្គាល់ឈ្មោះ ។ពេល​នោះខ្លួនជិះ​ខាងក្រោយអាភុំ កាន់កាំបិតផ្គាក់ខ្លី ហើយអាម៉ាប់កាន់កាំបិតផ្គាក់វែង ខ្លួននិងបក្ខពួកបានធ្វើស​កម្មភា​ព​កាប់យកម៉ូតូម៉ាកហុ​ងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៣ ពេលបា​នហើយ​អាឡិចអ្នក​យ​កម៉ូតូទៅទុក។

នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង​២ទាបភ្លឺ ខ្លួននិងបក្ខពួក ចំនួន៦នាក់ ម៉ូតូចំនួន៣គ្រឿង កាំបិ​ត២ដើម បានធ្វើសកម្មភាពកាន់យកម៉ូតូ នៅខាងត្បួងវត្តថ្មី ។ពេលកាប់យកម៉ូតូបានហើយ អាឡិចយកទៅលក់មិនដឹងលក់កន្លែងណា ហើយខ្លួនបានប្រាក់២០០០B(ពីរពាន់បាត)

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៣ទាបភ្លឺ ខ្លួននិងបក្ខពួក ចំនួន៤នាក់ ២ម៉ូតូ កាំបិត១ដើម កាប់បាន​ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ស៊េរីឆ្នាំ២០២៤ ខ្លួនបានលុយ៤០០០​B(បួនពាន់បាត)

រយៈពេល៥ខែ​មុន ខ្លួននិងបក្ខពួកចំនួន៦នាក់ ម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពភាព កាប់ម៉ូតូគេ ហើយដេញកាប់និងគប់ ក្រុមម្ខាងទៀតព្រោះវាឌឺមើលមុខ មិនត្រឹមតែប៉ុណ្ណោះ ខ្លួននិងបក្ខពួក​ធ្លាប់ធ្វើស​កម្មភាពឆក់ទូរស័ព្ទនិងកាបូបលុយចំនួន៤លើក។

ជនសង្ស័យទី​២ មាន ឈ្មោះហឹង ហ្វាន់ទី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បានឆ្លើយ​សារភាព​ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២ទាបភ្លឺ ខ្លួននិងបក្សពួក មានឈ្មោះសីហា ,ឈ្មោះឡិ,ឈ្មោះសម្បត្តិ,ពីរនាក់ទៀតអត់ស្គាល់ឈ្មោះ បានធ្វើសក​ម្មភាពកា​ប់យកម៉ូតូគេនៅមុខវត្តថ្មី ពេលនោះបក្ខពួកជិះម៉ូតូ៣គ្រឿង កាំបិតចំនួន២ដើម ខ្លួនបានប្រាក់ចំនួ​ន១០០០០០៛(ដប់ម៉ឺនរៀល)

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៩យប់ ខ្លួននិងបក្ខពួកចំនួន៤នាក់ មានអាសី,អាឡិនិងម្នាក់ទៀតពួកម៉ាកអាឡិ បានធ្វើសកម្មភាពឆក់កាបូបលុយគេ នៅចំនុចចំ​ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ចែកប្រាក់គ្នាខ្លួន​បានចំនួន៣៥០០០៛(បីម៉ឺនប្រាំពាន់រៀល)

សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ខាងលើពិតជាបានធ្វើសកម្មភាពកាប់យកម៉ូតូគេនឹងកាប់ហើយគុបគេ យ៉ាងសកម្ម ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ពិតប្រាកដមែននិងជាក្មេងទំនើងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ ត្រូវបានកម្លាំងអធិការ​ដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែតកសាងសំ​ណុំរឿងនិងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់

.ចំណែក​បក្ខពួ​កដែរបានរត់គេចខ្លួន ជំនាញបន្តកំពុងស្រាវជ្រាវដើម្បីយកមកចាត់ការតាមនីតិវិធី..

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !