ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

អភិបាល​ខេត្តប៉ៃលិ​ន ចូល​រួមបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាព​នៅតំបន់ប្រតិបត្តិ​ការសឹករងប៉ៃ​លិន

អភិបាល​ខេត្តប៉ៃលិ​ន ចូល​រួមបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងអង្គភាព​នៅតំបន់ប្រតិបត្តិ​ការសឹករងប៉ៃ​លិន

ប៉ៃលិន៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបិទវគ្គហ្វឹក​ហ្វឺនបំប៉នពង្រឹ​ងអង្គភាព ឆ្នាំ២០២៤ ស្ថិតក្រោ​មអធិបតីភា​ពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរកងទ័ពជើងគោក និងជា​មេបញ្ជាការយោធភូមិ​ភាគទី៥ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធា​នគណៈបញ្ជាការឯ​កភាពរដ្ឋបាល​ខេត្តប៉ៃលិន និ​ងជាអ​ភិបាល នៃគណៈអភិបាលខេត្ត ដែល​ពិធី​នេះក៏​មានកា​រអញ្ជើញចូលរួមពីសំ​ណាក់ មេបញ្ជា​ការរងយោធភូមិភាគទី៥ ,មេបញ្ជាការ មេបញ្ជាការរងតំប​ន់ប្រតិបត្តិការសឹងរងខេត្ត ,អ​ភិបាលក្រុង/ស្រុក, ​មេឃុំ/ចៅសង្កាតទាំង៨ ,នាយ នាយរងសេនា​ធិការ, គណៈកម្មការ យោធាចារ្យ, កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពល​ទាហានជា ច្រើនរូបទៀត។

លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នកា​រងារហ្វឹកហ្វឺន​បានដើ​រតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខា​ន់ ក្នុងការពង្រឹងខឿនការពារជាតិ តាមរ​យៈការផ្ដល់​នូវចំ​ណេះដឹ​ង និងចំ​ណេះធ្វើពិត​ប្រាកដ​ឱ្យដល់កងទ័ព ជាពិសេស​យោធិនដែ​លមានវ័​យក្មេង ដែល​ជាប្រភ​ពបន្តវេនជំ​នាន់ក្រោយ ​ដើម្បីចូលរួម​ថែរក្សាសុខសន្តិភាព មិនអនុញ្ញា​តឱ្យជន​ណា ឬក្រុម​ណាម​កបំផ្លាញសុខសន្តិភាព​បានឡើយ ត្រូវរ​ក្សាសាមគ្គីភាព និងស្មោះ​ត្រង់ជានិច្ចជា​មួយប្រមុខរាជរដ្ឋាភិបា​ល គាំទ្ររាជរដ្ឋា​ភិបាលគ្រប់ពេលវេលា ព្រោះប្រទេសជា​តិយើងមានស​ន្តិភាពមកដល់ពេ​លនេះ ដោយកា​រសាមគ្គីភាព ឯកភាពគ្នា និងការស្មោះត្រង់ និងត្រូវពង្រឹងពង្រីក​ការងារការកសា​ងធន​ធានមនុស្ស និង​ការកសាងអង្គភាពរបស់ខ្លួន។

លោកបណ្ឌិតអភិបាល​ខេត្ត បានមានប្រសាសន៍បន្តថា៖ នាយពលទាហានទាំងអស់ ត្រូវបន្តយកចិ​ត្តទុក្ខដា​ក់សិក្សារៀនសូត្រការងារអប់រំចិត្តសាស្ត្រ បទវិន័យ លក្ខ័ន្តិកៈ កងយោពលខេមរភូមិន្ទ បទដ្ឋា​នគតិយុត្តិផ្សេងៗដែលជាច្បាប់របស់រដ្ឋ និងខិតខំបន្តស្រាវជ្រាវ ឯកសារថ្មីៗបន្ថែមទៀត បន្តរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងល្អជានិច្ច ហើយត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាស​នា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៏គោលន​យោបាយយុទ្ធសាស្ត្របច្ចុកោ​ណរប​ស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧត្តម​សេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើង​គោក និងជាមេបញ្ជាការ យោធ​ភូមិ​ភាគទី៥ បានមា​នប្រសាសន៍​លើកឡើងថា៖ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពន​យោបា​យ ជាឱកាសសម្រាប់កងទ័ព ត្រូវខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភា​ពទឹកដី ដែលជាកាតព្វកិ​ច្ចរបស់យោ​ធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភា​រកិច្ចពីរៀមច្បងដែលមានវ័យចាស់។

ឯកឧត្តម​ឧត្តមសេនីយ៍ឯក ក៍បានមានប្រសាស​ន៍ផ្តាំផ្ញើរដល់សិក្ខាកា​មទាំងអស់ពេលចូល​បម្រើ​ការនៅក្នុងអង្គភាពខ្លួនវិញ គឺត្រូវយកចំណេះដឹងដែ​លទទួលបានពីការសិក្សា​រៀនសូត្រទៅប្រើ​ប្រាស់ឲ្យចំគោ​លដៅ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវស្មោះត្រង់ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់ក​ងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារ​ជាតិ អគ្គបញ្ជាការដ្ឋាន នៃ ខ ភ ម បញ្ជា​ការដ្ឋាកងទ័ពជើងគោក និងយោធភូមិភាគទី៥ ដើម្បីពង្រឹងប្រៀបការពារជាតិ អធិបតេយ្យបូរ​ណភាពទឹកដី រក្សាអោយបានសុខសន្តិភាព និងការអភិវឌ្ឍន៏ ។

ក្នុងឱកាស​នោះ ឯកឧ​ត្តមឧត្តមសេនីយ៍ឯក ឯក សំអូន ក៍បានមានប្រសាសន៍កោតសរសើរ ចំពោះថ្នាក់ដឹកនាំ និង យោធាចារ្យ ក៏ដូចជានាយពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ជាពិសេសគឺបានបើក និងបិទវគ្គហ្វឹកហ្វឺន តាមផែនការ ប្រកបដោយភាព​ទទួលខុសត្រូវខ្ពស់ និងសូមថ្លែងអំណរគុណចំពោះនាយពលទាហាន​តំបន់ប្រតិបត្តិ​ការសឹករងប៉ៃលិនទាំងអស់ ដែលកន្លងមកក្រៅពីភារកិច្ចស្នូលរបស់កងទ័ព គឺអង្គភាពបានខិតខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ និងការងារមនុស្សធម៌យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយ​ប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមាន​មុខកងទ័ព​ចុះជួយជានិច្ច។

តាមរបាយការណ៍​លោកឧត្តមសេនីយ៍ត្រី កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិ​ការសឹករងខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការហ្វឹកហ្វឺន បំប៉នពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹក​រងប៉ៃលិន ដែលបានដំណើការ បើកវគ្គចាប់ពី ថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានរយៈពេល៩១ថ្ងៃ និងកម្លាំងហ្វឹកហ្វឺន រៀនសូត្រ ចំនួន៥៣នាក់ (យោធាចារ្យចំនួន៣ នាក់ និងសិក្ខាកាមចំនួន៥០ ហើយក្រោយពេលបានបញ្ចប់ការងារហ្វឹកហ្វឺនរៀនសូត្រ ក្រុមការងារបានវាយតម្លៃ បូកសរុបលទ្ធផល មានដូចខាងក្រោម ៖និទ្ទេសល្អ ចំនួន ២៥នាក់ = ៥០% – និទ្ទេសបង្គួរ ចំនួន ១៥នាក់ = ៣០% – និទ្ទេសមធ្យម ចំនួន ១០នាក់ = ២០% –ទទួលបានលិខិតបញ្ជាក់ការសិក្សា ចំនួន ៥០នាក់ ទទួលបានប័ណ្ណសរសើរ ចំនួន ៦នាក់ និងទទួលបានលិខិតសរសើរ ចំនួន ៦នាក់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !