ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
អបអរសាទ​រទិវាអន្តរជាតិ​នារី ៨ មីនា ខួប​លើកទី១​១៤ ឆ្នាំ២​០២៥ ក្រោមប្រធា​នបទ "សិទ្ធិ សមភាព និង​ភាពអ​ង់អាចចំ​ពោះស្ត្រី​និងក្មេងស្រី​គ្រប់​រូប" - ពិធី​ប្រកាស​តែងតាំង​ និង​ស្រោចស្រព​សុគន្ធ​វារី​ ប្រគេន​ព្រះ​គ្រូ​បច្ចិមសីមា​វាសី​ ប៉ោ​ សុឃឿន​ ព្រះ​គ្រូ​អនុ​គណ​ក្រុង​ប៉ោយប៉ែត​ និង​ព្រះ​មន្ត្រី​សង្ឃ​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ ក្នុង​ក្រុង​ប៉ោយប៉ែត​ - ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ
0

ឯកឧត្តម នេត្រ ភក្ត្រា៖ ការវាស់វែង​និងផ្តល់បណ្ណ​សម្គាល់ម្ចា​ស់អចលន​វត្ថុនេះ ជា​ការគិត​គូររបស់​រាជរដ្ឋាភិបាល ក្នុ​ងការផ្តល់​សុវត្ថិភាព​ទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជា​ពលរដ្ឋលើការកាន់កាប់ដីធ្លី និងការ​លុបបំបាត់​ទំនាស់ដីធ្លីនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា៖ ការវាស់វែង​និងផ្តល់បណ្ណ​សម្គាល់ម្ចា​ស់អចលន​វត្ថុនេះ ជា​ការគិត​គូររបស់​រាជរដ្ឋាភិបាល ក្នុ​ងការផ្តល់​សុវត្ថិភាព​ទាំងផ្លូវចិត្ត និងផ្លូវច្បាប់ជូនប្រជា​ពលរដ្ឋលើការកាន់កាប់ដីធ្លី និងការ​លុបបំបាត់​ទំនាស់ដីធ្លីនៅកម្ពុជា

ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន និងជាប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិ​បាលនៃគ​ណៈអភិបាលខេត្តក្រចេះ បានចូលរួ​មជា​អធិប​តីពិធីចែកវិញ្ញា​បនបត្រសម្គាល់ម្ចាស់អ​ចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន០២ភូមិ គឺភូមិព្រែក​សំរោងទី១ និងភូមិព្រែកសំរោ​ងទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ ដែលមានចំនួន ១ ២២៩ ក្បាលដី​នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ។

ឯកឧ​ត្តមរដ្ឋមន្ត្រីក្រសួងនិងជាប្រធានក្រុមការ​ងារបានថ្លែងថា ក្រោមដំបូលនៃសុខសន្តិភាព, រាជរដ្ឋា​ភិបាលមានឱកា​សក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាប​នបត្រសម្គាល់ក​ម្មសិទ្ធិអចលនទ្រ​ព្យជូនប្រជា​ពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិ​នេះបាន​ធ្វើឱ្យពលរដ្ឋមាន​សុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់​កាប់និងគ្រប់គ្រងដីធ្លី កាត់បន្ថយនិងលុបបំបាត់ ទំនាស់ដីធ្លីនៅកម្ពុជជាពិសេ​សលុ​បបំបាត់​ទំនាស់​ព្រំដី ធ្វើឱ្យការគ្រប់គ្រងដី​មានភាពច្បាស់លាស់ បញ្ចប់ទំនាស់ និងអនុញ្ញា​តឱ្យ​មានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ ឯកឧត្ត​មបានថ្លែង​ថា បងប្អូនប្រជាព​លរដ្ឋពិតជាសប្បាយ​រីករាយដែល បានទទួលបណ្ណកម្មសិទ្ធិ​លើដីធ្លីរប​ស់ខ្លួនកា​ន់កាប់និងប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្ត្រីបានគោ​រពថ្លែង​អំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​និងជាប្រធា​នព្រឹទ្ធសភា, សម្តេចធិប​តី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយ​កម្មនិងសំណង់ ដែល​បានគិតគូរយកចិត្តទុក​ដាក់ និងដាក់ចុះគោលន​យោបាយដីធ្លី វាស់វែ​ងដីធ្លីនិងផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋ និងបញ្ជាក់​ថារា​ជរដ្ឋាភិបាល​ដឹកនាំដោយគ​ណបក្សប្រជាជ​នកម្ពុជា ជារាជរដ្ឋាភិបាលដឹ​កនាំ​គិត​ពីប្រ​យោជន៍របស់ប្រជាពលរដ្ឋ កសាង និងអ​ភិវឌ្ឍន៍ដើម្បីប្រ​ជាព​លរដ្ឋ និងសូមបងប្អូនប្រជា​ពលរ​ដ្ឋជឿទុកចិ​ត្តលើរាជ​រដ្ឋាភិ​បាលកម្ពុជា​ដែលដឹកនាំដោ​យសម្តេច​ធិបតី ហ៊ុន ម៉ាណែត។

យោងតាម​លោក អ៊ូ សុបុណ្ណាកា ប្រធានមន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដីខេត្តក្រចេះ, ការងារចុះ​បញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធនៅក្នុងខេត្តក្រចេះ​រហូតដល់ខែមករា ឆ្នាំ២០២​៤ រួមមានបា​នប្រកា​សតំបន់វិនិច្ឆ័យ បា​នចំនួន ២៦១ ភូមិ ស្មើនឹង ៤៥ឃុំ/សង្កាត់ ក្នុង ៧ ក្រុង/ស្រុករ​បស់ខេត្តក្រចេះ, បានវាស់វែងសរុបបានចំនួន   ១៧៥ ៩៣២ ក្បាលដី និងបានចេញប័​ណ្ណកម្មសិទ្ធិរួ​ចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះ តា​មបទបញ្ជាលេ​ខ០១បប ចំនួន ៣៩ ៣០៤ ក្បាល​ដី និងតាមកម្មវិធីអនុវិស័​យរដ្ឋបា​លដីធ្លី ចំនួ​ន ៤៥ ៥១៨ ក្បាលដី។

លោក​បានថ្លែងថា ​អនុវត្តតាមយុទ្ធ​សាស្ត្របញ្ចកោណរ​បស់រាជរដ្ឋាភិបាល ក្រសួងរៀបចំដែនដី នគរូមនីយ​កម្ម និងសំណង់ បានដាក់ចេញនូវផែនការ បញ្ចប់ការវា​ស់វែងចុះបញ្ជីដីទូទាំងប្រទេ​សលើក្បា​លដីនៅសល់ប្រមា​ណ៥លានក្បាលដី ក្នុងនោះ​ខេត្តក្រចេះ ក៏​បានដាក់ចេញនូវផែន ការប​ញ្ចប់ការវាស់វែង ​ជូនប្រជាពល​រដ្ឋក្នុងដំ​ណាច់ ឆ្នាំ២០​២៥ លើក្បាល ដី​ប៉ាន់ស្មានក្នុងខេត្ត មានប្រមាណ ១១៨ ០០០ ក្បាលដី ក្នុងភូមិ​ចំនួន ២៥៥​ភូមិ នៃឃុំចំនួន ៣៨ ឃុំ។ ជាមួយ​ក្រុមវា​ស់វែងដីធ្លីថ្មី ចំ​នូន ០៧ក្រុម ចាប់វាស់​វែងចាប់ពីខែកុ​ម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចត​ទៅ ប្រកាសតំបន់វិនិច្ឆ័យ ចំនួន ១៤៥ ភូមិ (៥៧%) វាស់វែងបាន ចំនួន ៨០ ៧៧០ ក្បាលដី (៦៩%) គូសក្បាលដី ចំនួន ៨០ ២០២ ក្បាលដី (៦៨%) វិនិច្ឆ័យចំនួន ៦១ ៧៦០ ក្បាលដី (៥២%) និងបាន

ចេញបណ្ណកម្មសិទ្ធិរួច ចំនួន ១៣ ៤៨៨ប័ណ្ណ ស្មើនឹង ៨ ០០៣ គ្រួសារ (១១%) បានបញ្ចប់កា​របិទផ្សាយ ចំនួន ១៥ ៤៧០ ក្បាលដី ស្មើនឹង ១០ ៦២៦គ្រួសារ (១៣%)

ដោយឡែក ស្រុកឆ្លូង​មានផែ​នការចុះបញ្ជីចំនួន ១៧ ៣៣១ ក្បាលដី ដោយមានក្រុមវាស់វែងចំនួន ០១ ក្រុម មាន​សមាជិក ២៥ នាក់ ស្រី ១០នាក់ ក្នុងនោះ អ្នកស្ម័គ្រចិត្តចំនួន ១៧ នាក់ ស្រី ០៧ នាក់។ ការ​ចុះបញ្ជីដីក្នុងស្រុកឆ្លូង តាំងពី​ចាប់ផ្តើម ដល់ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលដូចតទៅ៖ ប្រកាសតំបន់វិនិច្ឆ័យ បានចំនួន ៤៣ ភូមិ (ចេញបណ្ណចំនួន ១៥ ភូមិ, វាស់វែងចប់ចំនួន ១៧ ភូមិ និងកំ​ពុងដំណើរការវាស់វែង ចំនួន ០៧ ភូមិ ក្នុងឃុំដំរីផុង)។ វាស់វែងសរុប ចំនួន ៣៨ ៧១២ ក្បាលដី, ចែកបណ្ណសរុបចំនួន ២០ ២៧៣ ក្បាលដី ស្មើនឹង ១៣ ៣៦៨ គ្រួសារ ស្មើនឹង ៣៣ ៧២៥ ហិកតា ក្នុង​នោះ៖ បទបញ្ជា ០១ បប ចំនួន ១១ ២១១ ក្បាលដី ស្មើនឹង៧ ១៦៣ គ្រួសារ និងកម្មវិធី​អនុវិស័យរដ្ឋបាលដីធ្លី ចំនួន ៩ ០៦១ ក្បាលដីស្មើនឹង៦ ២០៥ គ្រួសារ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !