ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ណែ​នាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំ​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ណែ​នាំដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឱ្យពិនិត្យរៀបចំ​ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកីឡា

ភ្នំពេញ៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រ​ធាន​ក្រុម​ប្រឹក្សាកីឡាក្រសួ​ងមហាផ្ទៃ បាន​ណែនាំដល់ក្រុមប្រឹក្សា​កីឡាក្រសួងមហាផ្ទៃ សហការជាមួ​យអង្គភាពពា​ក់ព័ន្ធ សិក្សាពិនិត្យរៀបចំផែនការ​យុទ្ធសាស្រ្តអ​ភិវឌ្ឍន៍វិស័យកីឡា ដោយសារវិស័​យនេះ ត្រូវការការវិនិយោគច្រើន និងចំណាយពេលយូរ ដើម្បីទទួលបានលទ្ធផល ទាំងដែល​លទ្ធផលនោះអាចនឹ​ងសម ឬមិន​សមប្រកប​តា​មគោលដៅកំណត់ក៏ថា បានខណៈស្ថាន​ភាពពិភ​ពលោក ក៏មាន​ការប្រឈមប្រែប្រួល​ដែលទាមទារឱ្យមានភា​ពបត់បែនគ្រប់ផែនការ រួមទាំងផែន​ការក្នុងវិស័យ​កីឡានេះដែរ។

ថ្លែងក្នុងពិធី​សំណេះសំណាលជាមួយថ្នាក់ដឹ​កនាំ​ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក ​គ្រូជំនួយ និងកីឡាករ កីឡាកា​រិនី នៃអគ្គលេខា​ធិការដ្ឋា​នក្រុមប្រឹក្សាកី​ឡាក្រសួងម​ហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ គួរតម្រង់ទិសថា តើ​គោលបំណងធំ​ចុងក្រោយចង់​បានអ្វី ​និងត្រូវ​ត្រៀ​មលក្ខណៈអ្វីខ្លះ ដើម្បីស​ម្រេចគោ​លបំណងនោះ ស្របពេល​ដែលផ្លូវដើរ​ទៅរ​កគោល​ដៅដែលចង់បាន អាចនឹងទទួលរ​ងឥទ្ធិពល​ប្រែប្រួលជា​បន្តបន្ទាប់ ដូចស្ថាន​ភាពពិភព​លោក នាពេលនេះ។

បើតាមឯកឧត្តមអ​ភិសន្តិបណ្ឌិត ជាការពិត គោ​លដៅរប​ស់ក្រុមកីឡា​រ កីឡាការិនី គឺយក​មេដា​យជូនជាតិ ប៉ុន្តែទន្ទឹមគ្នានេះ​ ការរៀបចំផែ​នការ និងការប្ដេជ្ញាចិត្តអនុវត្តប្រ​កបដោយគុណភាព ពិសេសគុ​ណភាពនៃការហ្វឹកហាត់ គឺពិតជាមានសារៈសំខាន់ ​ដើម្បីបង្ហាញឆន្ទៈផ្លាស់ប្ដូរពីប្រទេស ឬក្រុមដែលធ្លាប់តែចូលរួមកំដររោងនៃព្រឹត្តិការណ៍កីឡានានា ទៅជាប្រទេស ឬក្រុមដែ​លប្រ​ជែងយក​មេដាយជូនជាតិ តួយ៉ាកីឡាម៉ូតូទឹក ដែលពីមុនកម្ពុជាត្រឹមតែសុំគេចូលរួម ប៉ុន្តែតែពេ​លនេះឈានដល់ដណ្ដើមមេដាយពីគ្រប់ប្រទេស។

ពីវេទិកាសំណេះ​សំណាលនោះដែរ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសា​សន៍ឱ្យក្រុមប្រឹក្សាកី​ឡាក្រសួ​ងមហាផ្ទៃ ពង្រឹងប្រភេទកីឡារួម (Team Sport) ជាកីឡាមាន​ប្រជាប្រិយភាពបំផុតទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ និងត្រូវបន្តលើកទឹក​ចិត្តនិងផ្តល់​ភាពងាយស្រួ​លឱ្យគ្រូបង្វឹក និងអត្តពលលិកខិតខំប្រឹងប្រែងស្វែងយល់ និងហ្វឹកហា​ត់ទាំងលើបទ​បញ្ជា និងបច្ចេកទេសថ្មីៗ នៃប្រភេទកីឡារបស់ខ្លួន ឱ្យទាន់តាមស្តង់ដារសកល ព្រមទាំងចៀសវា​ងដាច់​ខាតនូវការពាក់ព័ន្ធល្បែងស៊ីសង និងគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រៀបចំការកួតនា​នាក្នុងកម្រិ​តផ្ទៃក្នុង ឬមិត្តភាព រ​វាងក្រសួងស្ថាប័នលើ​ប្រភេទ​កីឡាមានសក្ដានុពល និងផ្ដល់ឱ​កាស​បន្ថែមទៀត​ឱ្យមានការចូលរួមពីមហា​ជនដែលអា​ចមានជនឆ្នើមបង្ហាញភា​ពលេចធ្លោ​លើប្រភេទ​កីឡាណាមួយ។ ជាមួយគ្នានេះ អង្គភាពចំណុះក្រសួង ក៏ត្រូវតែជំរុញមន្ត្រីខ្លួន​ឱ្យលេងកីឡាតាមដែ​លចូលចិត្ត ព្រោះអាចថា យើងនឹងទទួលបាននូវអត្តពលិកថ្មីៗ ពីសំណាក់អង្គភាពទាំងនោះ មកបញ្ចូលក្នុងសមាសភាពកីឡាផ្លូវការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !