ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

ខេត្តបន្ទា​យមានជ័យ​ ប្រារព្ធទិវាប្រយុទ្ធប្រឆាំ​ងការជួញដូរមនុស្ស ​១២ធ្នូ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ”​កម្ពុជាប្រឆាំងដាច់ខាតអំ​ពើជួញដូរម​នុស្សគ្រប់ទ​ម្រង់និង​គ្រប់មធ្យោ​បាយក្នុងសម័យ​ឌីជីថល”

ខេត្តបន្ទា​យមានជ័យ​ ប្រារព្ធទិវាប្រយុទ្ធប្រឆាំ​ងការជួញដូរមនុស្ស ​១២ធ្នូ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ”​កម្ពុជាប្រឆាំងដាច់ខាតអំ​ពើជួញដូរម​នុស្សគ្រប់ទ​ម្រង់និង​គ្រប់មធ្យោ​បាយក្នុងសម័យ​ឌីជីថល”

ខេត្តបន្ទាយមានជ័យ៖គណៈកម្មាធិការជា​តិប្រយុទ្ធប្រឆាំងអំពើរជួញដូរម​នុស្សខេត្តបន្ទាយមានជ័យ នាព្រឹ​កថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានប្រារព្ធទិ​វាប្រយុទ្ធប្រ​ឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោម​ប្រធានបទកម្ពុជាប្រឆាំងដាច់ខា​តអំពើជួញដូ​រមនុស្សគ្រប់ទ​ម្រង់និងគ្រប់​មធ្យោបាយ​ក្នុងស​ម័យឌី​ជីថល។ពិធីនេះ​បានធ្វើឡើង​នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភា​ពឯកឧត្តម​ សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត ,​ឯកឧត្តម ​អ៊ុំ​ រាត្រី អភិបាលនៃគ​ណៈអភិបា​លខេត្ត និង​ជាប្រធានគណៈក​ម្មាធិការប្រយុ​ទ្ធប្រឆាំងអំពើ​ជួញដូរម​នុស្ស​ខេត្ត

លោកស្រី រស់ សុផានី អភិ​បាលរង ខេត្ត និងជា​ប្រធាន​លេខាធិការដ្ឋាន...បានអានរបា​យការណ៍​សង្ខេបស្ដីពីលទ្ធផ​លនៃការអនុវត្តការងា​រប្រយុទ្ធប្រឆាំងអំពើជួញ​ដូរមនុស្សថ្នាក់​ខេត្តដែល​មានខ្លឹមសា​រថា គិតត្រឹមខែ​តុលា ឆ្នាំ២០២៤ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរម​នុស្សថ្នាក់​ខេត្តដែល​មានមន្ទីរ​ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ ជាសមាជិកនិងមានការចូលរួមគាំទ្រ សហកា​រដោ​យអង្គកា​ដៃគូពាក់ព័ន្ធ បានបន្តធ្វើស​កម្មភាពប្រតិបត្តិការតា​មយុទ្ធសាស្ត្រ​ទាំងបួននៃផែ​ន​កា​រសកម្មភា​ពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៥ឆ្នាំ ២០២៤២០២៨ រួមមាន: ការលើក​កម្ព​ស់ការបង្ការទប់ស្កាត់,ការពង្រឹងប្រព័ន្ធយុត្តិ​ធម៌ព្រហ្មទណ្ឌ(ការបង្ក្រាប និងការផ្ដន្ទាទោស), កិច្ចគាំពារជនរងគ្រោះ ,ការងារបណ្ដុះបណ្ដាល សិ​ក្ខាសាលា និង៥ទិសដៅបន្ត។

ជា​មួយគ្នានោះដែរឯកឧ​ត្តម​ ​អ៊ុំ​ រាត្រី បានមានប្រសាសន៍ថា ចាប់តាំងពីប្រទេសយើងទទួលបា​ននូវ​សុខ​សន្តិភាព​យ៉ាងពេញលេញ ក្រោមនយោបាយ ឈ្នះឈ្នះ របស់មគ្គុទេសដ៏ឯកសម្ដេចតេជោ អតីតនាយ​ករដ្ឋមន្ត្រី ដែលនាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ស្ថានភាពសេដ្ឋកិច្ចទីផ្សារសេរី ពោរពេញទៅដោយ​ភាពប្រកួតប្រជែង ទន្ទឹមនិងនោះកម្លាំងពលកម្មគឺជាត​ម្រូវការដ៏ចាំ​បាច់ដើម្បី​ជំរុញកំ​ណើនសេដ្ឋកិច្ចជាតិទាំ​ងក្នុងតំបន់ និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ បានប្រើប្រាស់គ្រប់ម​ធ្យោបាយដើម្បី​អូសទាញកម្លាំងពលកម្ម បរិការណ៍នេះបានផ្ដល់ឱកាសដល់ជនទុច្ចរិតលួងលោម បោកបញ្ឆោតពលរដ្ឋកម្ពុជាយើងក្នុងខណៈដែលពួកគេកំពុងរត់តាមសម្ភារៈនិយមក្នុងសង្គមស៊ីវីល័យ ធ្វើទំនើ​បកម្មជីវភាពរស់នៅប្រចាំថ្ងៃ បានធ្វើបម្លាស់ទីចំណាក់ស្រុកដោ​យភាព​ប្រថុយប្រថានដោ​យគ្មានសុវត្ថិ​ភាពព្រោះតែខុសច្បាប់ ដោយសារនុយជាអន្ទាក់របស់ពួកមេខ្យល់ ជាលទ្ធផល​បាននាំ​មក​នូវការ​បាក់ព្រាត់ប្រាស់ ទុក្ខសោក ជីដូន ជីតា ក្លាយជាអ្នកទទួលបន្ទុករ៉ាប់រងចិញ្ចឹមចៅ ហើយ​បន្ទុកទាំង​អស់នេះ បានធ្លាក់មកលើរាជរដ្ឋាភិបាល ដែលត្រូវដោះស្រាយ រែកពុន ដោយមិនទុក​ឲ្យជន​ណាម្នាក់​រងគ្រោះឬស្លាប់ដោយកត្តាខ្វះជីវភាពនោះឡើយ។

ឯកឧត្តម​ អ៊ុំ រាត្រី បានបញ្ជាក់ថា ស្ថិតក្នុងនីតិកាទី៧ នៃរដ្ឋសភា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី បានចាត់ប​ញ្ហាទាំងអស់ខាងលើនេះជាអាទិភាព ដែលត្រូវយកចិត្តទុក​ដាក់ដោះស្រាយតាមរយៈការបង្កើតប្រព័ន្ធសុវត្ថិភាពសង្គម ការបណ្ដុះបណ្ដាល​ជំនាញវិជ្ជាជីវៈដល់​យុវជនក្នុង​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យក្នុងទូទាំងប្រទេស សំដៅឱ្យពួកគេក្លាយជាបុ​គ្គល​ដែលមានចំណេះ ជំនាញអាចចិញ្ចឹមជីវិតបង្កើនសេដ្ឋកិច្ចគ្រួសារ ប្រកបដោយភាពថ្លៃថ្នូរ និងរួម​ចំណែ​កជំរុញ​បង្កើនសេដ្ឋកិច្ចជាតិ ក្នុង​មហិច្ឆតានៃចក្ខុវិស័យកម្ពុជាឆ្នាំ២០២៥។ដូច្នេះឯ​កឧត្តម ក៏បា​នអំពាវនាវដល់ថ្នាក់ដឹក​នាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវបន្តបំពេញភារកិច្ចតា​មតួនាទី ខិតខំតាមដានបាតុភាពនិងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ សមត្ថកិច្ចនៅតាមបណ្ដាលអង្គភាពត្រួតពិនិត្យច្រកព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនកា​រទទួលខុសត្រូវដោ​យយកចិត្តទុកដាក់គ្រប់​គ្រងព្រំដែននិងលំហូ​រឆ្លងកាត់ព្រំដែនគ្រប់​ទីតាំងឲ្យបា​នគត់មត់ ដើម្បីទប់ស្កាត់​មូលហេតុរួមផ្សំ​ដែលនាំឲ្យមានអំពើ​ជួញដូរមនុស្សនិងកា​ររំលោភ​បំពាន​ផ្សេងៗផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !