ចាងហ្វាងការផ្សាយ ៖ លោក ផូ ប៊ុថន | ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម Tel: 092529942
ព័ត៌មាន​ថ្មី
ប្តីសំលាប់ប្រពន្ធ ​នៅភ្នំពេញគេ​ចមក​ចងក សម្លាប់ខ្លួនឯង នៅព្រំដែ​នស្រុកម៉ា​ឡៃ ខេត្តបន្ទា​យមានជ័យ - ពិធី​ប្រគេន​ ប្រកាស​សនី​យបត្រ​ ប្រកាស​តែងតាំង​ និងស្រោច​សុគន្ធវារី​ ប្រ​គេនព្រះមន្រ្តីសង្ឃ​ ក្នុង​ស្រុកអូជ្រៅ - លោ​កជំទាវ បាន ស្រីមុំ អញ្ជើញចូលរួម​កិច្ចប្រជុំ​សាមញ្ញ​លើកទី១០ ក្រុម​ប្រឹក្សា​ខេត្តប៉ៃលិន ​អា​ណត្តិទី៤ - លោក យឹម សំណាង អញ្ជើញចូលរួមបើកវិញ្ញសារប្រឡងសិស្សពូកែ ទូទាំងខេត្តបន្ទាយមានជ័យ នៅម​ណ្ឌលវិទ្យាល័យ​ សម្តេចឪ ក្រុងសិ​រីសោភ័ណ - អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តារួបរួម​ថែ​រក្សា​សុខ​សន្តិភាព​ គឺនាំ​មកនូវការអភិវឌ្ឍ រីក​ចម្រើន​ឥត​ឈប់ឈរ - លោក ស៊ុន សម្បត្តិ ដឹកនាំកិច្ចប្រជុំបូ​កសរុប​លទ្ធផ​លកា​រងារគ​ណបក្សឆ្នាំ​២០២៤ និង​ទិសដៅ​បន្តឆ្នាំ២​០២៥ និងផ្សព្វ​ផ្សាយស្មារ​តីសន្និ​បាត​គណៈកម្មាធិ​ការកណ្តាល​លើកទី៤៥ អាណត្តិទី៥ នៅក្រុងប៉ោយប៉ែត - លោកឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ និ​ងលោ​កស្រី អញ្ជើញ​ជាអធិបតីក្នុង​ពិធីអបអរ​សាទរខួប​លើកទី​១១៤ ទិវាអន្តរ​ជាតិ​នារី ៨មីនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទា​យមានជ័យ - កិច្ចប្រជុំ​ពិគ្រោះ​យោ​បល់ជាមួយវិ​ស័យ​ឯកជន និងវិ​ទ្យា​ស្ថានព​ហុបច្ចេកទេ​ស​ខេត្តបន្ទាយមានជ័យ - ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូ​លរួមក្នុងពិ​ធីប្រកាស "ជ័​យលាភីអង្គភា​ពផ្តល់​សេវាសា​ធារណៈគំរូ ក្នុងវិ​ស័យអប់រំ​ និងវិស័យសុ​ខាភិបាលឆ្នាំ២​០២៤ និងប្រកា​សដា​ក់ឱ្យអ​នុវត្តសម្រា​ប់ឆ្នាំ២០​២៥" - ឯកឧត្តម សុខ ចាន់ភក្តី តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចុះធ្វើវេទិកា​សារធា​រណៈក្នុងឃុំថ្មអណ្តើក ស្រុកចិត្របុរី
0

សិក្ខាសាលា ស្តីពី”វេទិកា​រៀនសូត្រ ​និង​ឆ្លុះប​ញ្ចាំងថ្នា​ក់ខេត្ត ដើម្បីការអ​ប់រំសម្រាប់​កុមារនៅប​ឋមសិក្សាក្នុង​ខេត្តបន្ទាយមាន​ជ័យ”

សិក្ខាសាលា ស្តីពី”វេទិកា​រៀនសូត្រ ​និង​ឆ្លុះប​ញ្ចាំងថ្នា​ក់ខេត្ត ដើម្បីការអ​ប់រំសម្រាប់​កុមារនៅប​ឋមសិក្សាក្នុង​ខេត្តបន្ទាយមាន​ជ័យ”

(បន្ទាយ​មានជ័យ​)​ លោក​ យឹម​ សំណាង​ អភិបាល​រង ខេត្តបន្ទាយមា​នជ័យ​ តំណាង​​ឯកឧត្ដម​ អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្ត​ អញ្ជើញជាអធិបតីភាព​ក្នុងសិក្ខាសាលា ស្តីពី”​វេទិការៀ​នសូត្រ និងឆ្លុះបញ្ចាំង​ថ្នាក់ខេត្ត ដើម្បី​ការអប់​រំសម្រាប់​កុមារនៅ​បឋមសិ​ក្សាក្នុងខេត្តបន្ទាយ​មានជ័យ” ដែ​លរៀបចំឡើ​ងដោយអង្គការទស្សនៈពិភពលោក (World Vision),​អង្គការមជ្ឈមណ្ឌលអប់រំ​បណ្តុះបណ្តាល​អាស៊ីអាគ្នេយ៍កម្ពុជា (SEAPC-C),​ អង្គការរូមធូរីដ (RtR),​ អង្គការហ្គូដណេប៊ឺ​ស(Good Neighbors)​ រួមនឹងអង្គកា​រដៃពាក់ព័ន្ធ​ដែលមាន​យៈពេល១ថ្ងៃពេញ​ ប្រារព្ធ​ធ្វើឡើង​នៅមន្ទីរ​អប់រំ​ យុវជន​ និងកីឡាខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ​២០២៤។

លោកស្រី​ ងួន​ សោភ័ណ្ឌ​ ប្រធាន​ប្រចាំតំបន់ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ នៃអង្គការទស្សនៈ​ពិភព​លោក (World Vision)​ បានបញ្ជាក់​ឱ្យដឹងថា​ វេទិកានេះ ជាវេទិកាមួយដែល​ផ្តោតលើការអប់​រំរបស់កុមារដែ​លរៀបចំដោយក្រុមបណ្តាញគាំទ្រគុណ ភាណអប់រំ (PESWG) និងគម្រោងដៃ​គូរួមគ្នាផ្តល់ឱកាសអប់រំដ​ល់កុមារបាត់បង់ឱកាសនៅកម្ពុជា។ វេទិកានេះ​មានគោលបំ​ណង៣​សំខាន់ៗគឺ​ ១ឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាព ពីវេទិការៀនសូត្រលើកទី១,​ ចែករំលែកបទពិសោ​ធន៍នៃការអនុវត្តល្អៗ និងការរៀនសូត្រផ្សេងៗ ពាក់ព័ន្ធនិងលទ្ធផលការរៀន សូត្ររបស់កុមារ ជាពិសេសកុមារបាត់បង់ឱកាសនៅក្នុងកម្រិតបឋមសិក្សា,​ ស្វែងរកការគាំ​ទ្រពីសំណាក់​អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយ​តបនឹងបញ្ហាប្រឈមចំ​ពោះគុណភាពនៃការសិ​ក្សារបស់កុមារងា​យគ្រោះនិងកុមារបាត់បងឱកាសិក្សា។

នាឱកាសនោះដែរលោក​ យឹម​ សំណង​ បានលើ​កឡើ​ងថា​ រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ បានចាត់ទុក​ ការអភិវឌ្ឍ​ន៍ធនធានម​នុស្សជាអាទិភាពទី១។ លោក ក៏បានបញ្ជាក់ថា​ ធនធានមនុស្ស​ ជាទុនមួយ​យ៉ាងសំខា​ន់បំផុតមិ​នអាចខ្វះបានដើម្បីធ្វើការ​អភិវឌ្ឍន៍ប្រទេសជាតិយើង។ ដូច្នេះ​ដើម្បីចូលរួម​ចំណែ​កក្នុង​ការធ្វើឱ្យសម្រេចបា​នផែន​ការនេះ ក្រសួងអប់រំ​ មន្ទីរអប់រំ ការិយាល័យអប់រំ សាលារៀន សហគមន៍ អ្នកអាណាព្យាបាល និងអង្គការដៃគូ ទាំងអស់គួរតែសហការគ្នា ក្នុងការពង្រឹងគុណភាព​នៃការអប់រំតាមសា​លារៀន និងសហគមន៍របស់ខ្លួនប្រកបដោយសមធ៌។ក្នុងនាមរដ្ឋបា​លខេត្តលោក​ក៏បា​នថ្លែងនូវកោតសសើរ​ដោយស្មោះចំ​ពោះមន្ទីរអប់រំយុវជន និងកីឡាខេ​ត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអង្គការដៃគូអ​ប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងដើម្បីលើកស្ទួយគុណភាពអប់រំនៅខេត្ត​ ដែលបានទទួល​លទ្ធផលគួរជាទីមោទនៈពីមួយឆ្នាំទៅមួយឆ្នាំ។

សូមជម្រាបជូនថា​ វេទិកានេះ​ក៏ផ្តល់ឱ​កាសដ​ល់អ្នកពាក់​ព័ន្ធនានាបានជជែកគ្នា​អំពីបញ្ហាប្រ​ឈមដែលធ្វើឱ្យ​រាំងស្ទះដល់ការសិក្សារៀនសូត្ររបស់កុមារ ឬក៏អាចធ្វើអោ​យកុមារបាត់បង់ឳ​កាសក្នុងការរៀន​សូត្រផងដែរ។ ហើ​យក៏មានការជជែកគ្នាពីដំណោះស្រាយ និងផែន​ការបន្តដើ​ម្បីធ្វើយ៉ាង​ណាឱ្យកុមារគ្រប់រូមមានឱ​កាសបានចូលរៀននិងទទួលបានគុ​ណភាពអប់រំប្រក​បដោ​យសមធ៌ និងបរិយាបន្ន។ ដែលវេទិកានេះ​ ក៏ជាការចូលរួមចំ​ណែកមួយផ្នែកដើម្បីជួ​យលើកស្ទួយ​គុណ​ភាពនៃ​ការអប់រំ នៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្ពោះទៅសម្រេចបាន “គោលដៅអ​ភិវឌ្ឍន៍ប្រក​បដោយចីរភាពទី៤ ឆ្នាំ២០៣០” របស់ក្រសួងអប់រំយុវជននិងកីឡា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 092529942 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន ប៊ុនថន ញូយស៍ | Bunthorn News»

សហការផ្តល់ព័ត៌មាន៖ 092529942 សូមអរគុណ !